ភាគទី៥

6.1K 58 0
                                    

   ក្រមុំតូចសុឺ សានជឺ ភ្លាក់ពីគេងពុតខ្លួនស្ងាបហមៗ ចុះពីលើគ្រែទាំងដំណើរធីងធោងដោយស្រវឹងពីយប់។
    " ហុឹម?? ម៉េចក៏បាត់អស់ចឹង?? " នាងភ្ញាក់ផ្អើលស្វាងងងុយ ស្វាងស្រាអស់ ដោយហេតុតែ ខោអាវក្នុងទូ៨០%ត្រូវាបាត់!
    " ម៉ាក់!! ហុឹកៗ __ ម៉ាក់ៗ " នាងយំដើរចេញពីទ្វាដោយនឹកឃើញកំហុសខ្លួនឯងពីម្សិល។សង្ស័យអរក្សម៉ាក់នាងជូនមកផ្ទះទាំងស្រវឹង ទើបម៉ាក់ខឹងហើយក៏ដេញពីផ្ទះ មិនពិតទេកុំដេញកូនអី!។
    " ម៉ាក់~~  អឹម... លោកគ្រូលី?? " ទើបតែឈត្រឹមកាំជណ្តើជាមួយរ៉ូបត្រឹមកជើងសក់ឡើងរញ៉េរញ៉ៃនៅយំងក់ងរទៀត សភាពនឹងអោយគ្រូលីឃើញគេបង្អប់ពេញមួយឆ្នាំហើយ អត់ទេ??អ្នកណាក៏បានដែរខ្វេះគ្រាប់ភ្នែកគាត់ដែរសម្លឹងមកខ្ញុំពីជាន់ក្រោមយកទៅចោលអោយបាត់ៗទៅ។
   " អរគុណសួស្តី បាទ! " ស្នាមញញឹមរះដូចព្រះអាទិត្យថ្ងែនេះចឹង តែក្រមុំតូចទើបងើប??
    " សានជឺ ទៅងូតទឹកដូអាវទៅ ម៉ាក់មានរឿងត្រូវនិយាយជាមួយ " រឿងអី?? ធំដុំខ្លាំងដល់ថ្នាក់ហៅលោកគ្រូមកផង នេះគេទូពិតរឿងនាង ផឹកស្រា? ឬ រឿងជាក់បារី ឬ ក៏រឿងយប់មិញ គេដឹងដែរថាខ្ញុំស្រវឹង?
     ក្រមុំតូចគិតចុះគិតឡើងពីវត្តមានរបស់លោកគ្រូព្រឹកនេះ កុំថាណា យប់មិញមិនមែនជាអរក្សម៉ាក់ទេ?ចង្រៃយ៍ !! ស្រីតូចងូតទឹកសម្អាតកាយនឹងបានមកជួបនឹងម៉ាក់ ។ នាងស្លៀកពាក់អាវខើតរឹបនឹងខ្លួនជាមួយខោខ្លីពាក់កណ្តាលភ្លៅចុះមកដោយកាន់ទូរសព្ទអូសចុះឡើងមិនចង់ប្រឈមមុខអ្នកណាទេ។ អៀន រអៀសខ្លួន មិនដឹងថាយប់មិញយ៉ាងម៉េចខ្លះទេផឹកច្រើនពេក។
     " សានជឺ ហ្អា៎ ឯងត្រូវទៅនៅជាមួយលោកគ្រូលី រហូតដល់រៀនចប់ទី១២ហើយណា" សានជឺលឺហើយងើបក្បាលពីទូរសព្ទមកសម្លឹងមុខម្តាយ អីគេស្តាប់ច្រលំ?? ហើយអុីវ័យសាច់ញាតិនាងខាងណាត្រូវទៅនៅជាមួយគេ?
    " ហេតុអីទៅអ្នកម៉ាក់ " នាងប្តូមកអង្គុយជិតម្តាយហើយអង្រួនដៃគាត់តិចៗ។
   " ក៏ព្រោះគាត់ខ្លាចឯងប្រលងមិនជាប់ " អុីវ័យលូកសម្តី។
    " ប្រលងជាប់ យ៉ាងណាម៉ាក់ជួលគ្រូមក មិនបាច់អីដល់ថ្នាក់នឹង " នាងដៀងភ្នែកមើលគ្រូប្រុសទាំងក្តៅចិត្តយ៉ាងណាក៏នាងនឹងអង្វរអោយម្តាយព្រមទទួលនាងអោយនៅផ្ទះនឹងបន្តដែរ។
    " ជួលបង្រៀនចេះទេ?? ធ្វើដូចមិនដែរជួលគ្រូមក " ធ្លាប់ហើយ តែរៀនមិនទៅមុខហើយគ្រូសុំលាឈប់ខ្លួនឯងទៀត មិនដឹងរៀនយ៉ាងម៉េចគ្រូរត់រហូតចឹង?
   " អ្នកម៉ាក់___ " នាងបង្អូសសម្លេង តែត្រូវម្តាយបែមុខចេញ មិនខ្វាយខ្វល់ យ៉ាងណាៗគាត់នឹងរុញនាងអោយទៅនៅជាមួយអុីវ័យទាល់បាន។
    " ពួកឯង លើកឥវ៉ាន់សានជឺដាក់ឡាន ហើយកូនក៏ត្រូវទៅព្រឹកនេះឯង " លឿនថ្នាក់នឹង ដូចដេញកូនខ្លួនឯង។សានជឺសម្លក់មុខលោកគ្រូកម្លោះទាំងខឹងមួម៉ៅ ចេះដឹងរឿងគេម្ល៉េះ រៀនមិនចេះក៏រឿងខ្ញុំចាំបាច់ខ្វល់ដែរ?
      " តោះជឺៗ ពួកយើងទៅ " អុីវ័យញញឹមបោះដៃទៅរកក្រមុំតូចអោយតោងងើបពីសាឡុង តែនាងក៏ក្រវៀសដៃគេចេញនៅនឹងមុខម៉ាក់នាង ហើយដើរយ៉ាងអឿ ចូលក្នុងឡានខាងក្រោយ។
    "  អឹម... មិនដែរមានអ្នកបង្រៀនទេថាពេលចូលឡានគេ ត្រូវជិះកៅអីមុខ " ទុកគ្រូជាអ្នកបើកឡានសុីឈ្នួលមែន ។
    " សុីប្រាក់ខែម៉ាក់ខ្ញុំ វាប្រហែលមានតម្លៃស្មើអ្នកបើកឡានផ្ទាល់ខ្លួនខ្ញុំដែរហើយ " នាងដឹង ម៉ាក់នាងដឹងតែបុកលុយអុីវ័យអោយបង្រៀននាងផ្ទល់ទៀតហើយចឹងប្រើគេអោយបើកឡានក៏បាន ស៊ីឈ្នួលគេត្រូវធ្វើការអោយគេអោយសមតម្លៃ ហើយនៅអោយឡានទំនើបនេះទៅគេទៀត??
    " ហ៉ឹស! សុីប្រាក់ខែម៉ែឯងពីអង្កាល! គ្រូគ្មានបានមួយទេវ៉ុនទេ គ្រូតាំងចិត្តជួយឯងដោយស្មោះ " សុខៗងាកមកញញឹមដាក់ស្នេហ៍នាងអីណា សែនជ្រេញ វាមិនដែរចិត្តល្អដល់ថ្នាក់នឹង បើគ្រូគ្រប់គ្នាសុទ្ធតែចឹង សិស្សៗកើតបណ្ឌិតអស់ហើយ គ្រូអីយកចិត្តទុកដាក់សិស្សថ្នាក់នឹងហើយមិនយកលុយចម្លែកខ្លាំង។
    " លោកគ្រូចង់បានអី?? និយាយមកយើងនៅក្នុងឡានតែពីនាក់ទេ " គ្រូទើបប្តូមក ស្គាល់នាងច្បាស់ខ្លាំងជាម៉ាក់នាងទៀត ហើយសុខៗទាក់ទងម៉ាក់នាងយកនាងទៅនៅជាមួយ? វាភ្លាមៗរហូតទាក់បំណងគេមិនត្រូវថាចង់បានអី។ បើគេមានបំណងអីសម្ងាត់និយាយគ្នាបាន។
    " ហុឹសៗ បើគ្រូមានរឿងអីថ្ងៃណាក៏និយាយបានដែរ ព្រោះយើងនឹងនៅជាមួយគ្នាតែ២នាក់ស្ទើរាល់ថ្ងៃមិនចឹង?? " អុីវ័យញញឹមខិលហើយលើកាហ្វេក្រេបបន្តិចភ្នែកសម្លឹងផ្លូវ បើកបរដោយយកចិត្តទុកដាក់។
     " លួចស្រឡាញ់ម៉ាក់ខ្ញុំមែន?? " ហឺស?? អុីវ័យស្ទើឈ្លក់កាហ្វេ នេះជាការយល់ច្រលំដ៏ធំបំផុតមួយ។គេដៀលភ្នែកមើលកញ្ចាក់ តើអ្នកអង្គុយខាងក្រោយគិតស្អី?? ខួក្បាលអន់ចឹងទើបបាតតារារហូត។ គេមិនប្រកែក តែក្នុងចិត្តក្រិញនាងចង់តែចាប់ហែកថ្ពល់ យកខួខាងណាមកវិភាគបានចេញរឿងគគ្រិចចឹងមក។
     " ខ្ញុំប្រាប់ចោះ ប៉ាម៉ាក់ខ្ញុំមិននៅជាមួយគ្នាមែន តែពួកគាត់នៅស្រឡាញ់គ្នានៅឡើយ ប៉ាខ្ញុំកាចណាស់គ្រាន់ប្រាប់ មិនទាន់លែងគ្នាដាច់ទេចាស៌ ហើយខ្ញុំក៏មិនទាន់ចង់បានប៉ាចុង! " ហូរហែតែឯង គិតតែឯង និយាយអឺអើតែឯង។
    " បែកកញ្ចក់ឡានពីណាមកទៀតហើយ !! " អត់មានជក់ថ្មណាហី ម៉េចៗបត់ឡានទៅជួសឈាមមើលល្អទេ?? ព្រោះស្រមៃតែងរឿងតែឯងៗ។
    " បែកកញ្ចក់ឡានអី?? "
     ( គឺយើងចង់ថាឯងបែកថ្នាំ?? ) លួចជេក្នុងចិត្ត។
   " ទម្រាំបើកដល់ផ្ទះ និយាយវិន័យតិចតួចចោះ ព្រោះឯងត្រូវនៅរហូតចប់ទី១២ តែបើប្រលងទី១២អត់ជាប់ មកនៅតមួយទៀយ😊 " សម្បូលុយចិញ្ចឹមសិស្សស្រាប់ហើយ។
    " មានវិន័យដែរ?? " ងាប់នៅសាលាមានវិន័តហើយ នោះផ្ទះវិន័យទៀត ចឹងៗអី នាងដេកផ្ទះមិត្តហើយមើលទៅ មិនចូលផ្ទះទេ រាល់ដងកុំតែខ្លាចចិត្តម៉ាក់ទេ កុំអីមិនមកឡើយ។
    " បាទ! យើងដេកបន្ទប់ផ្សេងគ្នា "
     " ប្រាកដហើយប្រុងដេកជាមួយខ្ញុំ?? "
     " អាចដែរ ម្តងម្កាល " ចាស៎??
     "  ដេកបន្ទាប់រៀងខ្លួន ត្រូវសម្អាតរៀងខ្លួន  ចំណែក ផ្ទះបាយ ខ្ញុំធ្វើម្ហូបនាង សម្អាត។ បន្ទប់ទទួលភ្ញៀវ ខ្ញុំសម្អាត នាងជូតការ៉ូ និង ជណ្តើរ ។ សួនច្បា ខ្ញុំកាត់ និង សម្អាតស្មៅ នាងស្រោចទឹក ។ នៅសាលាហៅលោកគ្រូ នៅផ្ទះមិនបាច់ទេ ។ ហាមងូតទឹកយប់ ហាមចូលផ្ទះក្រោមម៉ោង៨ ខ្ញុំជូនទៅសាល និង មកវិញ ។ ហាមលេងហ្គេមដល់ម៉ោង១យប់ ហាម~~ "
   " ឈប់ៗ និងមែនតិចតួច?? ហើយថីលេងហ្គេមមិនបាន បន្ទាប់រៀងខ្លួនមិនចឹង រំខានលោកគ្រូត្រង់ណា?? "
    " វាប៉ះពាល់ដល់ការសិក្សា បើឯងខំរៀន ឯងគ្មានកម្លាំងលេងហ្គេមដល់ម៉ោង១ ម៉ោង២ យប់ទេជឿគ្រូ " តែរៀនយូងងុយដេកហើយ ព្រោះរៀនយូខួក្បាលវាហត់។ សានជឺនាងមិនជឿ តែក៏ស្ងាត់ ព្រោះបន្ទាប់រៀងខ្លួន នាងលួចលេងបានតើមានអីជាបញ្ហា?
    " ចុះហេតុអីខ្ញុំត្រូវធ្វើការផ្ទះ?? យកអ្នកបម្រើផ្ទះខ្ញុំ២នាក់ទៅ ខ្ញុំតេទៅនិយាយជាមួយម៉ាក់អោយ " ថីបានត្រូវរងកម្មធ្វើខ្លួនឯង អ្នកបម្រើមួយគំនរ។
    " យើងចិញ្ចឹមឯងហើយ ចំណាយលុយជួលអ្នកសម្អាតទៀត?? "
    " ហ៊ឹម? លុយម៉ែខ្ញុំតើ  ហើយចិញ្ចឹមខ្ញុំស្អីគេ?? " ថីបានលុយនាងពាក់ព័ន្ធលុយគេ ម៉ែឳនាងក្រពីពេលណាត្រូវពឹងគេអោយចិញ្ចឹម។
    " ភ្លេចប្រាប់ លុយម៉ាក់អោយនឹង ទើត្រឹមខ្ញុំ ខ្ញុំអ្នកគ្រប់គ្រងនឹងអោយលុយឯងចាយ តាមឥរិយាបថរបស់ឯង តែគាត់នឹងមិនអោយច្រើនទៀតទេ ចឹងយកចិត្តខ្ញុំតិចទៅណាសានជឺ " ក្រែងគេចិត្តល្អបន្ថែមលុយផ្ទាល់ខ្លួនលើប្រាក់ខែនាង។
     ( &#׶∆€$£¢%&🤬🤬 ) រាប់លាន ប្រយោគ ស្រែកយ៉ាងលឺ ដោយកំហឹង ជេយកៗ ហើយលូកដៃពីក្រោយមកច្របាច់អ្នកកំពុងបើកឡានរហូតគេលានអណ្តាតចេញក្រៅ នាងសែនស្អប់ សែនខឹង តែទាំងងពាក់ជេ ទាំងការច្របាច់ករ គឺបានត្រឹមស្រមៃ នាងមិនហ៊ានធ្វើឡើងត្រឹមអង្គុយស្ងៀម ដាក់កាសធម្មតា រកវិធីត្រឡប់ទៅផ្ទះពេលក្រោយ។
    " ស្ងៀមចឹង ឯកភាពហើយណា៎ សង្ឃឹមថាឯងរីករាយនឹងនៅផ្ទះជាមួយខ្ញុំ ស្វាគមន៍ សុឺ សានជឺ "
     By__INTO__💜

teacher's pet 🐥Where stories live. Discover now