ភាគទី៦

6.1K 58 2
                                    

    គ្រូ និង សិស្ស មកផ្ទះអត់មានបានទំនេរទេ គឺអង្គុយរៀប ខោអាវដាក់ទូ តម្លើងតុរៀន រៀបទូសៀវភៅ បោសជូត ឡើងមួយស្អាត របស់ខ្វះក៏មិនជិះទៅផ្ទះសានជឺយកដែរ សុខចិត្តទិញថែម។ ពេលយប់ក៏នាំគ្នាញុាំអាហាខាងក្រៅ កុំអោយថារៀបចំផ្ទះហត់ហើយ ធ្វើម្ហូបញុាំទៀត ខ្លាចនាងរអ៊ូ។
         តុកៗ សម្លេងគោះទ្វាបន្ទប់ សានជឺចេញមកបើក។នាងគិតថាគេនឹងមកតែ មិនគិតដល់សភាពនឹងទេ។ គ្រូនាងក្មេងហើយរឹតតែសង្ហា ពេលគេងូតទឹកហើយពាក់ឈុតគេងពណ៍ត្នោតស្រាល ទម្លាក់សក់បាំងថ្ងាសដែរសើមតិចៗ នៅដោះវ៉ែនតាចេញទៀត សង្ហាឡើងព្រលឹងហោះចេញពីខ្លួននៅទ្រឹងនៅមាត់ទ្វានឹងឯង។
    " អាចចូលបានទេ?? " មិនអនុញ្ញាតក៏ដើរចូលដែរធ្វើម៉េចបើម្ចាស់បន្ទប់នៅគាំងដូចរូបចម្លាក់ នាងកើតអីនឹង។
    " លោកគ្រូមកធ្វើអី កំពុងរៀបដេកហើយ " ប្រវត្តិសាស្ត្រហើយ ម៉ោង៨ ងងុយ រាល់ដងដេកម៉ោង១ ម៉ោង២ សោះ សង្ស័យមកពីហត់ថ្ងៃមិញ។
     " មុនចូលគេងគេមើលសៀវភៅសិន មកអង្គុយមើលមួយភ្លេចចាំគេង " អុីវ័យទះពូកថ្មមអោយក្រមុំតូចចូលមកអង្គុយក្បែរ។ នាងក៏យល់ព្រមព្រោះឃើញកាន់សៀវភៅអង់គ្លេសយ៉ាងគួរអោយចាប់អារម្មណ៍។
     " ___ " កម្លោះជាគ្រូរៀងភ្ញាក់ផ្អើលមែនទេន ព្រោះសានជឺអានភាសាអង់គ្លេសបានពិរោះខ្លាំង។គេដល់ថ្នាក់ទម្លាក់សៀវភៅនៅនឹងដៃហើយអង្គុយស្តាប់នាងអាន។
    " ហ៉ើយ៎! ងងុយដេកដល់ហើយ នេះគិតអានដល់ណាទើបឈប់" នាងស្ងាបចង់២០ដងហើយទម្រាំចប់មួយសន្លឹកៗ។
    " ឯងពូកែអង់គ្លេសណាស់ណ៎ "
    " ត្រូវហើយ ខ្ញុំមិនមែនអន់គ្រប់រឿងដូចដែលោកគ្រូនិយាយ " ចង់សំដៅលើរៀន? ឬ លើថើប?
    " ហុឹស!! ឯងដឹងថាពេលយើងទៅយកឯងចេញពីក្លឹប ដឹងថាយើងឃើញអីទេ " អុីវ័យប្រែទឹកមុខនឹងធឹងហើយផ្តេកខ្លួនលើពូកគេ ទំនងជាមិនមានគំនិតត្រឡប់ទៅវិញទេ។
     " លោកគ្រូឃើញអី " នាងគោះដើមដៃគេទា ចម្លើយ នាងធ្វើអីខ្លះទៅ ចង់ដឹងតាំងពីម្សិលមិញ។ហេតុដល់ថ្នាក់ម៉ាក់ដេញអោយមកនៅទីនេះ។
    " គឺឯងថើបអ្នកណាក៏មិនដឹង តែគេ feed back មកថាការថើបឯងអន់!! អឹម.. យើងធ្លាប់ថើបសាកម្តងដែររាងរឹងៗ ចង់រៀនពីវាទេ? " សានជឺសម្លឹងមុខអុីវ័យទាំងគាំងរកអ្វីមកជេមិនត្រូវ មិនដឹងកម្រើនិយាយអ្វីបន្តទេ។
      " អឺ~~ គេនៅយល់ច្រឡំថាគ្រូជាសង្សាឯងទៀត បន្ទោសថាគ្រូមិនដែរបង្រៀនសង្សាអោយពូកែថើប មានការមើលងាយណាស់ថ្ងៃនឹង ប៉ុន្តែ គ្រូពូកែរឿងនឹង អាចរៀនពីគ្នាបានណា មុននឹងយកសង្សាណាពិតប្រាកដ "
    " ពូកែស្លាប់ហើយ ថើបលើកមុនឡើងត្រឡន់ "
     " អ! ចឹង??? ពេលស្រវឹងមិនឃើញនិយាយចឹង "
     " មានន័យថាម៉េច??~~ អុប៎!! " សានជឺឡើងរឹងខ្លួនពេលគេទាញនាងមកអឹមបបូមាត់ជាមួយ។ពេលគេកម្រើកបបូមាត់យឺតៗខាំបឺតថើៗលើបបូមាត់ខាងក្រោមរបស់នាង វាដូចដាស់សតិនាងអោយចងចាំរឿងកាលពីយប់មុនកាន់តែច្បាស់ទៅៗ។
      " ហុឹម~~ " អុីវ័យនៅតែបន្តចលនាថើបប្តូការជញ្ចក់ម្តងលើម្តងក្រោម ហើយសានជឺក៏យកដៃប្រឹងរុញទ្រូងគេចេញ។
       ( ហេ៎! លោកពូកែថើបមែន ខ្ញុំចង់ថើបអោយយូៗណា ចង់បឺតមាត់គ្នាដែរទេ ) បបូមាត់តូចបូញទៅរកគេ!សាយក្លិនស្រាភាយៗមកលាយក្លិនទឹកអប់ ធ្វើអោយអ្នកម្ខាងទៀតមិនមានគំនិតបដិសេធសោះឡើយ។
     " អ្ហាស៎~~ ហ៊ឹម!! " បបូដែរត្រូវគេប្រលែងត្រឹម២វិ ត្រូវគេទាញចង់មកបឺតជញ្ចាក់ម្តងទៀត ដិតៗជាងមុនធ្វើអោយក្រមុំតូចស្រងល់ខ្លួន ទោទន់តាមចលនាថ្នាក់ថ្នមបន្តិចម្តងៗ។
     ( អ្ហា៎! ខ្ញុំមិនដែរបឺតបបូមាត់អ្នកណាផ្អែមចឹងទេ ) ភាសាសសើមនុស្សស្រវឹងគួជឿទេ?? ស្រីតូចរុញខ្លួនអុីវ័យផ្អែកខ្នងនឹងកៅអីឡាន ហើយក៏ឡើងទៅអង្គុយលើភ្លៅបញ្ឃជង្គុងតោងក៏គេ។ អុីវ័យក៏ផ្ងើយក្បាលអោយក្រមុំតូចក្រេបជញ្ចក់តាមចិត្តមនុស្សស្រវឹង។
      " អឹម!! អ្ហាស៎! " បបូរមាត់ដែរប្រឹងអឹមចូលគ្នាពេលនេះ ក៏បង្ហើបឡើងយឺតៗព្រោះចង់ទទួលរសជាតិនៃការថើបអោយខ្លាំងតាមតម្រូវការ។
     ( អាយយ៎ លោកពូកែណាស់ ) ស្រីស្រស់សើចរលាក់ខ្លួន ហើយអូសម្រាមដៃសង្កត់បបូមាត់អុីវ័យដើម្បីជូតក្រែមដែរប្រឡាក់ប្រតាកពេញបបូមាត់ចេញដោយសានាងប្រើក្រែមដិតពេក។រួចក៏អោនទៅថើបម្តងទៀតយ៉ាងឈ្លក់វង្វេង។ កម្លោះដូចអុីវ័យ បើមិនតបចម្លែកហើយ គេក្រសោបក្បាលនាងពីក្រោយហើយសង្កត់អោយងាយស្រួលក្នុងការថើប បឺតបបូរមាត់ ខាំញេញទាំងលើទាំងក្រោមសាងភាពឈឺចាប់តិចតួច តែស្រាចូលខ្លួនអ្វីក៏មិនឈឺ នៅត្រដុសច្រមុះនឹងខ្ទង់ច្រមុះខ្ពស់របស់អ្នកខាងក្រោម។
   " លោកគ្រូ អុីវ័យ !! ខ្ញុំ " នាងហៅឈ្មោះអ្នកប្រឈមមុខតិចៗ ពេលនាងនាងនឹកឃើញទង្វើរបស់នាងទាំងអស់កាលនៅក្នុងឡាន។ តែដោយសារនាងស្រវឹងទើបធ្វើចឹង ហេតុអីចាំបាច់រំលឹកនាងដោយការថើបយូយ៉ាងនេះធ្វើអី។
      " មើលចោះប្រឡាក់ទឹកមាត់ ហារដូចកូនឆ្កែ " គេសើចនាង ថើបធម្មតាសោះ ចាំបាច់ហាទឹកមាត់។ម្រាមក្រាស់ជូតទឹកមាត់ដែរប្រតាកគែមៗនឹង បន្ទាប់មកក៏ថើបថ្ពាល់នាងញក់ញីម្ខាងហើយ ម្ខាងទៀតដោយមិនសុំការអនុញ្ញាត។
      " លោកគ្រូ លី ~~ ខ្ញុំទើបតែមកនៅទេ " ជាយប់ដំបូងរបស់នាងនៅទីនេះ កុំបំភ័យនាងអី។
      " ឯងហៅខ្ញុំថាម៉េច " និយាយគ្នាក្នុងឡានថ្ងៃមិញរួចហើយថាមិនអោយហៅគ្រូនៅផ្ទះ!
      " អាស៎.... " នាងស្រើបខ្លួនខ្លាំងណាស់ពេលគេស្រាប់តែខាំស្លឹកត្រចៀកនាងហើយឈ្មុលៗត្រង់ដងករបស់នាងភ្លាមៗចឹង។
    " បើយើងគេងជាមួយគ្នា ឯងគិតយ៉ាងម៉េចវិញ " មិនចង់ជាប់ឈ្មោះជន់ឆ្លៀតឱកាសអីទេ សួត្រូង់តែម្តងទៅ បើនាងប្រកែកក៏ចាកចេញ តែបើយល់ព្រមក៏ធ្វើបន្ត គង់តែក្លាយជារបស់គេដដែរ មិនយប់នេះក៏យប់ស្អែក។
       " ចាស៎?? " ត្រង់យ៉ាងនឹង!
       " ហេតុអីត្រូវលាក់បាំង នៅផ្ទះតែ២នាក់ ឯងសាក ស្រា សាកបារី មិនចង់សាកមានស*ចទេ?? " នាំសិស្សខូចអោយកាន់តែខូតលើសដើម មិនមែនគ្រូវិជ្ជាជីវៈផង ខ្លាចអីទៅ។
      " ល្អដែល? ប្រយ័ត្នសង្សាវៃ" នាងគិត ចង់សាក តែខ្លាចច្រើនរឿងណាស់ បើសង្សាគេមកវៃនាងនាងមិនព្រឺទេ តែច្បាប់ប្រចាំខ្លួនគឺមិនយករបស់អ្នកដទៃ។
     " គ្មានសង្សាទេ តែបើឯងមានគ្រូមិនថាអីទេ " ស្នេហានិង ស*ចបែងចែកគ្នាដាច់ មិនលូកលំផង គិតថាមិនប៉ះពាល់ទេ។
    សានជឺសម្លឹងមុខអុីវ័យ ខាំបបូមាត់តឹងចិត្ត គួឬមិនគួ។ មិនបានឆ្លើយអីទេ គ្រូសង្ហាក៏អោនទៅថើបបបូមាត់លេងៗជាការប្រម៉ូតសិន តើនាងពេញចិត្តអត់? គេកម្រើកបបូរមាត់តែម្ខាង ដោយសានជឺនៅស្ងៀម រហូតនាងប្រាកដចិត្តថា យកលោកគ្រូម្នាក់នេះលេងសើចសិនចោះ ច្បាស់ថាមិនលង់ស្រឡាញ់គាត់ទេ ចឹងហើយនាងមានអារម្មណ៍សុវត្តិភាពក្នុងការតបស្នាមថើបនោះ ច្បាស់ណាស់នាងនឹងមិនឈឺចាប់ចំពោះការសម្រេចចិត្តនេះឡើយ។
    By__INTO__💜
    

teacher's pet 🐥Where stories live. Discover now