ល្ងាច!
" សានជឺ! សានជឺ តោះទៅផ្ទះ " យីស៊ូអង្រួនដាស់សាជឺដែរលង់លក់នឹងតុរៀន ព្រោះល្ងាចហើយមិនអាចរៀននៅផ្ទះលោកគ្រូយូទេ ខ្លាចរំខានគាត់។
" កុំដាស់នាង ចាំគ្រូជូនសានជឺទៅផ្ទះក៏បាន " ចង់យកនាងទៅណាបើនាងដេកនៅទីនេះស្រាប់ហើយនឹង។
" អូ! មិនរំខានលោកគ្រូទេ ខ្ញុំជូននាងទៅខ្លួនឯងបានណា៎លោកគ្រូ " ជាមិត្តនឹងគ្នាអាចទុកនាងចោលនៅផ្ទះអ្នកដទៃបានយ៉ាងមិច? ទោះគេជាគ្រូក៏ដោយ។
" ហើយយ៎! ទៅៗខ្ញុំគេងនៅទីនេះ " សានជឺមមើរអ៊ូរ ងូ៉វពេលមិត្តអង្រួនដៃរំខានដំណេកនាង។
" ហ្អាស?? ឯងថាមិច? គេងស្អីគេ ផ្ទះគ្រូតើ តោះទៅដេកផ្ទះឯងវិញ "
" សានជឺហត់ហើយ ចាំខ្ញុំជូននាងទៅផ្ទះ ពួកឯងទុកចិត្តចោះ " កាលមុននាងអាចគេងទ្រម៉ក់ចឹង តែពេលនេះគឺខុសគ្នា មិត្តអង្រួនប៉ុណ្ណឹងហើយមិនភ្ញាក់ទៀត?
" ចឹង..ចឹងខ្ញុំទៅមែនហើយណា៎ " អោយធ្វើមិចបើដាស់មិនភ្ញាក់។សុីនអូី នាងមិនចង់នៅដល់យប់ជាងនេះ ខ្លាចម៉ាក់ប៉ាស្តីអោយ ទាំងម៉ាក់សានជឺ ទាំងម៉ាក់ប៉ាពួកនាងសុទ្អតែរឹតបណ្តឹងជាងមុនព្រោះឆ្នាំប្រលង។
" គ្រូនឹងប្រាប់សានជឺអោយឆាតទៅពួកឯងពេលនាងដល់ផ្ទះ " អុីវ័យញញឹមជាការគួសម ជូនដំណើរសិស្សទៅវិញដោយទឹកមុរាក់ទាក់។
"ជម្រាបលាលោកគ្រូ ជូនសានជឺទៅផ្ទះដោយសុវត្ថិភាពណាលោកគ្រូ " រអៀសចិត្តដែរទៅចោលមិត្តខ្លាច។
" បាទ "
" ពួកគេទៅហើយហី?? " សានជឺស្រាប់តែងើបក្បាលអើតករមើលទៅខាងក្រៅ មិត្តនាងទៅផុតឬនៅ??
" ពួកគេទៅអស់ហើយ ហិកៗ អូនពុតមិនសមសោះ"ធ្វើអោយគេមើលដឹងថា តែមិត្តរបស់នាងបែជាដឹងទេហី?
" អូនមិនទាន់ចង់ប្រាប់ពួកគេត្រង់ៗ " បើប្រាប់ថានាងនៅទីនេះ២នាក់លោកគ្រូ ពួកគេសង្ស័យហើយ។
" វាជាអាថ៌កំបាំងល្អហើយ " ពេលនៅជាមួយគ្នាស្ងាត់ៗ បែកគ្នាក៏ស្ងាត់ សុវត្តិភាពទាំងសងខាង។
" ពេលណាអូនប្រាប់បានទៅ? " សានជឺក្រោកឈទល់មុខកម្លោះជាគ្រូ ហើយអោបផឹបមុខនឹងទ្រូងខាងឆ្វេង សម្លេងបេះដូងគេលោតក៏ពិរោះដែរ ក្លិនខ្លួនឡើងក្រអូមទាក់ទាញខ្លាំងណាស់។