ភាគទី៤

5.9K 49 1
                                    

     យប់ណាស់ទៅហើយ សានជឺ ជាមួយនឹងក្រុមមិត្តភក្តិ នាំគ្នាដូសម្លៀកបំពាក់ដែរជាសិស្សសាលាហើយមកជាពាក់សំពត់ខ្លីអាវខើត យ៉ាងទាក់ទាញ ទាំងស្រីទាំងប្រុស ដូសម្លៀកបំពាក់ឡើងអេម ដើម្បីបន្លំខ្លួនចូលក្លឹប ព្រោះជាថ្ងៃចុងក្រោយដែរជាសិស្សថ្នាក់ទី១១ហើយ អាទិត្យក្រោយប្រលងបញ្ចប់ឆ្នាំ ហើយក៏ចូលទី១២តែម្តង។ ម្នាក់ៗសប្បាយចិត្តមិនខ្វល់ពីការប្រលង មិនទាន់ដឹងជាប់ធ្លាក់ប្រលងយ៉ាងម៉េចយ៉ាងម៉ាផង ជប់លាងឡើងថ្នាក់មុនបាត់ហើយនឹង។
    ពួកគេកម្មង់ស្រាមួយឈុតហើយ មួយឈុតទៀតអ្នកខ្លះអង្គុយផឹក អ្នកខ្លះរាំ ច្រៀង អ្នកមានសង្សាក៏ថើបគ្នា ឡើងពពេញដោយភាពសប្បាយរីករាយតែម្តង។សានជឺក៏នៅមិនស្ងៀម លើកែវជល់ពេញនឹង បង្ខំអោយគេផឹកជាមួយ មិនទុកឱកាសអោយគេហូបសាច់ក្លែបអោយត្រង់មាត់ទេ គិតតែពីញុលកែវនឹងមាត់គេ។ពូកែបង្ខំអោយគេផឹកហើយក៏ ពូកែអូសគេអោយឡើងរាំដែរ នាងកូឡើងវល់ តែដោយហេតុមិត្តម្នាក់ណាក៏ស្រវឹងស្រឿងៗមិនមានអ្នកណាមកខ្វាយខ្វាយនឹងនាងទេ គេគិតតែពីរកភាពសប្បាយតែខ្លួនគេ នាងក៏ចេញពីតុទៅរកហ្វូមនុស្សដែរមិនស្គាល់ បំណងចង់រកដៃគូរាំបានជាគ្នា។
    " អីយ៉ា សួស្តីបាទ មកម្នាក់ឯងទេឬ " មានកម្លោះមុខស្រស់ញញឹមព្រានមករាំរង្កើខ្លួនតិចនៅក្បែងនាង។
   " អ ចាស៎!! លោកមកជាមួយសង្សាហេ៎?? " នាងជ្រឹមភ្នែកសម្លឹងគេព្រោះមនុស្សសុរាចូលខ្លួនរាងធីងធោងតិចៗ ជាមួយភ្លើងពណ៍ព្រៀកៗទៀតនោះរឹតតែធ្វើអោយនាងមើលអ្វីមិនច្បាស់ដោយគេខ្ពស់ជាងនាងគួសម។
     " មានសង្សារពីណា ម្នាក់ឯងដូចគ្នានឹង " សិទ្ធតែអ្នកកុហកទាំងសងខាងនឹង បើប្រាប់ត្រង់ថាមានគ្នា ម៉េចនឹងអូសក្រឡាបានងាយ។
    ឃើញនាងញញឹមតបដូចបើកភ្លើងអោយគេថ្នមចឹង។ដៃមាំក៏ក្រសោបចង្កេះនាងហើយរាំរលាក់តាមភ្លើងញាក់ៗ មិនភ្លេចនឹងឆ្លៀតស្រង់ក្លិនពីថ្ពល់ក្រមុំយ៉ាងឆ្លៀតឱកាស។
    " ហឹម..ក្រអូមណាស់ បើមិនយល់ទាស់ទេ ខ្ញុំសុំស្គាល់អ្នកនាងអោយច្បាស់ជាងក្លិននេះបានអត់ ក្រមុំតូច " គេញញឹមស្រស់រាយមន្តសេហ៍មែនទែន ថើបស្នាក៏សសើ ថើបថ្ពាល់ក៏សសើរ ថើបដៃក៏សសើ ចឹងៗក្រមុំវ័យក្មេង ទប់ចិត្តមិនជ្រើសជ្រួលម៉េចនឹងបាន ណាមួយគេក៏សង្ហា ប្រុសសង្ហាជាគូនឹងស្រីស្អាតមិនចឹង។
    សានជឺក៏ងើយមុខតូចក្រឡង់ចង់សម្លឹងមុខកម្លោះម្នាក់នោះអោយច្បាស់ តែគេក៏អោនមកថើបបបូមាត់នាងភ្លាមតែម្តងនៅក្នុងហ្វូងមនុស្ស វាមិនមែនចម្លែក អ្នកណាក៏ថើបបាន មានអ្នកណាទៅខ្វល់ពីពួកគេទៅ។
     ដំបូងចង់ឃើញមុខរបស់គេ តែដល់បបូមាត់កម្លោះសង្ហាពូកែថើប ធ្វើអោយនាងបិទភ្នែកផ្តោតអារម្មណ៍លើចលនានោះយ៉ាងយកចិត្តទុកដាក់។ដៃស្រឡូនតោងកប្រឹងចង្អើតអោយស្មើរកម្ពស់ដើម្បីងាយស្រួលក្នុងការប៉ះពាល់។
     ផឹប!!
    " នាងជាងសង្សាយើង " អុីវ័យមិនដឹងផុសពីណាពីណីទេ ទាញសានជឺចេញមួយទំហឹង ប្រុសកម្លោះនោះក៏មិនហ៊ានបន្តដែរព្រោះសង្សាគេមកហើយ ក៏ដោះលែងដោយបន្សល់ពាក្យមួយឃ្លាដោយអុីវ័យរឹតតែក្តៅចិត្ត។
    " មិនដែថើបសង្សាទេ? នាងថើបឡើងអន់ មើលៗផង នាងដូចជាឃ្លានសិ* ខ្លាំងហ្អា៎ សង្ស័យរសនិយមលោកនាងមិនពេញចិត្ត" នាងដើរចូលមករាំជាមួយគេ ហើយបើកដៃអោយគេថើបខ្លួនឯង បន្ទោសមិនបានទេណា! បើតាមមើលការស្លៀកពាក់របស់អុីវ័យដូចជាសាមញ្ញៗ ចឹងបានសង្សាមិនមានអារម្មណ៍ជាមួយ។
    " អាចង្រៃយ៍~~~~ " អុីវ័យខឹងពេក ក៏ហក់ទៅដាល់អាកម្លោះនឹងផ្ទួនៗ ជាមួយមនុស្សស្រវឹងស្រួលវៃខ្លាំងណាស់។ទាល់តែមានគេមកឃាតទើបគេឈប់ ហើយក្រៀកសានជឺដែរឡេឡឺមិនទាន់ស្វាងដើរទៅតុរបស់នាង។
   " ពួកឯងកំពុងធ្វើអី?? គ្មានអត្តសញ្ញាណប័ណ្ណគេអោយចូលមកយ៉ាងម៉េច?? " វាឆ្ងល់ ម្នាក់ៗអត់មានអ្នកណាគ្រប់អាយុមួយ ហើយចូលបានយ៉ាងម៉េច?
   " ទៅផ្ទះឥឡូវនេះទាន់គ្រូ ចិត្តល្អមិនតេទៅរកម៉ែឪរបស់ពួកឯង " គេខឹងខ្លាំងតែម្តងតិចប្រលងបែជាផឹកសុីឡើងសប្បាយ គេគិតថាស៊កលិតហើយប្រលងជាប់ អត់មានគិតដល់អនាគតមហាវិទ្យាថាលំបាកយ៉ាងណា។
    " សានជឺ តោះៗ " ពួកគេប្រញាប់ស្ពាយកាបូប រត់ចេញទីនេះភ្លាមគ្រូតាមទាន់ហើយខ្លាចមានរឿងដល់ម៉ែឪដែរ។ យីស៊ូក៏ទាញដៃសានជឺអោយមកជាមួយខ្លួនដែរតែត្រូវលោកគ្រូលី ទាញមកអឹមនឹងទ្រូង។
    " នាងស្រវឹង ចាំលោកគ្រូជូនទៅផ្ទះ ពួកឯងហៅតាក់ស៊ីជិះខ្លួនទៅ ហាមបើកបរខ្លួនឯងលឺទេ? " គ្រូណាមិនបារម្ភពីសិស្ស គេបារម្ភ ខ្លាចពួកគេមានគ្រោះថ្នាក់ ទោះដឹងថាថ្ងៃក្រោយពួកគេគង់តែចូលក្លឹបដដែរទេ។
   " អឹម~~ ផឹកទៀត ជល់មួយពួកយើង " ស្រាកាន់នឹងដៃនឹង យកទៅជល់ទ្រូងគ្រូលី ហើយលើកផឹកក្អឹកៗគ្មាមទៅខ្វល់ដឹងលឺអ្វីទេ។
  " ហ៉ឹម... សួស្តីអ្នកស្រីសុឺ ខ្ញុំគឺលោកគ្រូ អុីវ័យ~~ "
[ ពេលវេលាកន្លង ព្រោះអុីវ័យនិយាយជាមួយអ្នកស្រីសុឺ ]
   ក្រាក៎!!
    " អរគុណលោកគ្រូដែលបានជូនកូនស្រីខ្ញុំមកផ្ទះ" គាត់រៀងអាម៉ាស់ដែលមានកូនស្រីស្រវឹងឡប់ឡែហើយអោយគ្រូជូនមកវិញទាំងយប់បែបនេះ។
    " មិនអីទេ ជាតួនាទីខ្ញុំជាគ្រូគេ តែអ្នកស្រីគិតថាទុកចឹង សានជឺអាចប្រលងជាប់?? មហាវិទ្យាល័យមិនមែនមានលុយបង់ហើយចូលរៀនបានទេ " ត្រូវប្រលងចូល ប្រលងមិនជាប់ បានសាលាអន់អនាគតវាក៏តាមនឹង។
    " ខ្ញុំមិនល្អ មិនបានមើលថែគេតាំងពីក្មេង ចរិតគេបែបនេះលោកគ្រូកុំប្រកាន់អី ចំណែករឿងរៀនខ្ញុំអស់លទ្ធភាពនឹងជំរុញហើយ " ប្រើគ្រប់វិធីហើយនាងនៅតែប្រលែងការសិក្សាចោលមិនព្រមគិតពីអនាគតសោះឡើង ជាម្តាយក៏តឹងទ្រូងណាស់ដែរ។
    " អឹម~~ ខ្ញុំមានវិធី តែអ្នកស្រីត្រូវចិត្តដាច់តិចហើយ " លោកគ្រូវ័យញញឹម បើនៅតែអោយសិទ្ធនាង នាងមិនគោរពគ្រូ គ្រូនៅក្នុងសាលាលែងមានអំណាចលើនាងអីអស់ហើយនឹង ចឹងធ្វើម៉េចបង្រៀននាងបានទៅមិនចឹង!
     " លោកគ្រូមានវិធីអី?? "
By__INTO__💜

teacher's pet 🐥Where stories live. Discover now