អភិនិហារ!!

229 14 0
                                    

   គ.ស 1950

      វាយេាផេីយផាត់ លេីផ្ទៃវេហាស៍ស្លឹកឈេីរេាយរាយតាមមាត់ស្ទឹងឆ្លុះបញ្ជាំងឲ្យយេីងឃេីញផ្ទះឈេីខ្លឹមចន្ទទឹមប្រក់ក្បឿងតូចល្មមនាសម័យកាលតាមបែបបុរាណ បេីក្រឡេកមកមេីលនរ:ដែរជាម្ចាស់គេហដ្ឋានកំពុងតែរែកទឹកស្រេាចស្រពសួនបន្លែរបស់ខ្លួនយ៉ាងរំភេីយ~

             វេលាយប់ស្ងាត់

  ខ្យល់ត្រជាក់នៃរាត្រីយប់ស្ងាត់បេាកផ្ទប់មកប៉ះរាងកាយទន់ល្អេីកនាំឲ្យសមីខ្លួនបះរេាមខ្ញេីក ដៃអេាបដងខ្លួនឯចិត្តហាក់កំពុងនឹកគិតពីកង្វល់ដែរខ្លួនកំពុងជួបប្រទះ~

    ការដែរត្រូវរស់នៅម្នាក់ឯងជាយូរមកហេីយវាគ្មានរឿងអ្វីនិងពិបាកសម្រាប់ជីវិតនោះទេ តែដែរពិបាកនោះគឺ តេីត្រូវរស់នៅដេីម្បីអ្វី? " ខ្ញុំដឹងថាខ្ញុំនិងត្រូវស្លាប់ តែបេីសិនជាស្លាប់ក៏សុំស្លាប់ដេាយស្ងប់សុខជាមួយនិងអំពេីល្អដែរខ្ញុំធ្លាប់បានសាង"
   នរ:តូចជេគ សុីម វ័យ21ឆ្នាំ ចរិយាសម្បត្តិទន់ភ្លន់ សុភាពរាបសា ស្អាតបាត រឹកពាសម្តីសម្តៅក៏ប្រពៃគួឲ្យចង់រាប់អាន នាយអង្គុយលេី   គ្រែសម្លឹងទៅកាន់ផ្ទៃមេឃតាមចន្លោះបង្អួចបង្ហេីរវាចាសាយចូលខ្យល់អាកាស នៅពេលបានដឹងពីអាយុសង្ខារបស់ខ្លួនថាត្រូវលាចាកពីពិភពលេាកដ៏ស្រស់ស្អាតមួយនេះទាំងវ័យក្មេង~

   ពិតណាស់វានៅសល់ពេលមិនច្រេីនជាងមួយអាទិត្យទៀតទេខ្លួននិងត្រូវស្លាប់-ស្លាប់ព្រោះតែជំងឺដែរមានជាប់ខ្លួនតាំងពីកុមារភាព ទោះមិនបានរៀនវិជ្ជាពេទ្យជ្រៅ
ជ្រះអីណាស់ណាក៏ដេាយ តែសម្ថភាពដែរមានតាំងពីកំណេីតនាំឲ្យខ្លួនចេះសិក្សាស្វែងយល់ពីចំណេះជំនាញមួយនេះច្បាស់ជាងការដែរបានរៀនពីអារាមទៅទៀត

    

" ខ្ញុំគ្រាន់តែចង់ជួបគួ្រសាររបស់ខ្ញុំជាលេីកចុងក្រេាយមុននិងស្លាប់ តែម្ដងក៏បានដែរ គ្រាន់តែចង់រស់នៅដេាយសាមញ្ញបែបនេះជាមួយពួកគាត់ ចង់ទួលបានភាពកក់ក្តៅពីគាត់ តែគ្រប់យ៉ាងបានត្រឹមតែចង់.."

   ឆ្នាំ 2024

   ការវិវត្តន៏នៃសម័យកាលនីមួយៗតែងរីកចម្រេីនជាលំដាប់ បិទភ្នែកតែមួយភ្លែតអ្វីៗហាក់ប្រែប្រួលដូចមេឃនិងដី!
  
    លេីដងវិថីដ៏ល្អស្រស់ឆេីត ភ្លេីងពណ៍លាយលំគ្នាពិតល្អគុណ ទីក្រុងទាំងមូលស្រេាបទៅដេាយភាពថ្លៃថ្នូរនិងច្នៃប្រឌិត
   អគារខ្ពស់ៗគួរឲ្យចង់រស់នៅជាច្រេីនត្រៀបត្រាតម្រៀបគ្នានាំចិត្តឲ្យរំភេីបក្រៃលែងកាលបេីបានឃេីញសម្រស់នៃទីក្រុងទាំងមូល~

សន្និវាសស្នេហ៍Where stories live. Discover now