បំភ្លេចសន្យាស្អីនោះចេាលទៅ ហេីយខ្ញុំនិងបំភ្លេចវាដូចគ្នា!!

397 40 0
                                        

ភាគទី3

     + ក្នុងបន្ទប់ +

    " ខ្ញុំសុំទេាស ខ្ញុំព្យាយាមហេីយ ខ្ញុំគិតថា
ខ្ញុំប្រហែលជា ធ្វេីមិនបានទេ គេមេីលទៅ ហាក់ដូចជាស្អប់ខ្ញុំខ្លាំងណាស់ "
    អ្នកប្រុសតូច? នេះកេីតអ្វីមែនទេ?
  " បងជីន! ខ្ញុំគ្មានអីទេបាទ នេះបងមករកអីមែនទេ? " ទោះចង់យំក៏មិនហ៊ានបញ្ចេញនរ:ប្រញាប់យកដៃវាសទឹកភ្នែកដែរដក់លេីផែនថ្ពាល់ប្រឹងញញឹមធ្វេីដូចជាគ្មានអ្វីកេីតឡេីងទាល់តែសោះ

    "ចាស៎អត់មានអីទេ! ខ្ញុំគ្រាន់តែចង់មកសួរថាអ្នកប្រុសតូចចង់អានសៀវភៅដែរទេ នៅទីនេះមានបណ្ណាល័យដាក់សៀវភៅរបស់លេាកម្ចាស់បេីអ្នកប្រុសអផ្សុកក៏អាចចូលទៅមេីលសៀវភៅលេងបាន! "
  " មែនហេស៎ គួរឲ្យចាប់អារម្មណ៍ណាស់ ចឹងទៅឥលូវតេីល្អទេបងជីន"
   មិនទាន់បានទេអ្នកប្រុសតូច ទាល់តែទៅសុំការអនុញ្ញាតពីលេាកម្ចាស់សិនទេីបបានកុំឲ្យគេថាខ្វះសុជីវធម៌!

    តុកៗ...តុកៗ
" អ្នកណាចូលមក "
គឺខ្ញុំជេយ៉ុនណា លេាកអ៊ំ!
  អ៎ូ..មានការអីមែនទេកូន បានជាមករកអ៊ំដល់បន្ទប់បែបនេះ?
" បាទគឺមាន! គឺថា.គឺ "
   " មានអីក៏និយាយមកជេយ៉ុនមិនបាច់ក្រែងចិត្តអ៊ំទេ"
    លេាកអ៊ំ~គឺថា.. តេីខ្ញុំអាចសុំចូលអានសៀវភៅក្នុងបណ្ណារបស់អ៊ំបានទេ?
  " ហ្ហឹសៗ តែប៉ុណ្ណឹងទេហេស៎អ៊ំស្មានថាឯងមានរឿងអ្វីធំដុំទេតេី ជេយ៉ុនអាចចូលបានមិនអីនោះទេអ៊ំអនុញ្ញាត លេីកក្រេាយបេីចង់ចូលមិនបាច់មកសុំអ៊ំក៏បានដែរ កូនអាចចូលដេាយសេរីបេីកូនចង់មេីល! "
   " បាទអគុណណាស់លេាកអ៊ំ ចឹងខ្ញុំសូមលាទៅវិញសិនហេីយបាទ "

      " អ៎ូ....សៀវភៅច្រេីនណាស់បងជីន ខ្ញុំមិនធ្លាប់ឃេីញសៀវភៅច្រេីនបែបនិងទេ មេីលចុះមានរឿងល្អអានមិនខ្វះ"
    ចឹង៎អ្នកប្រុសតូចនៅមេីលសៀវភៅទីនេះចុះខ្ញុំទៅជួយធ្វេីការងារគេសិន ចាំដល់ម៉េាងអាហារថ្ងៃត្រង់ចាំខ្ញុំឡេីងមកហៅអ្នកប្រុសណា"
   " បាទ បងទៅចុះ "

       បន្ទាប់ពីដំណេីររបស់ជីនចាកចេញទៅបាត់ក្នុងបន្ទប់ធំទូលាយក៏ប្រែមកជាស្ងប់ស្ងាត់សល់តែនរ:តូចដែរអង្គុយឈ្ងេាកអានសៀវភៅយ៉ាងជក់ចិត្ត និងបន្លឺសម្លេងខ្យល់ដង្ហេីមធំម្ដងម្កាលប៉ុណ្ណោះ~
   
      កន្លងផុតទៅប៉ុន្មានម៉េាងទ្វារបន្ទប់ត្រូវបានបេីកសារជាថ្មីម្ដងទៀត~ នរ:តូចបែរជាគិតថានេះប្រហែលជាដល់ពេលអាហារថ្ងៃត្រង់ទៅវិញ ទេីបជីនមកវិញបែបនេះ
    " បងជីន ខ្ញុំមិនទាន់ឃ្លានទេ ក៏អានសៀវភៅមិនទាន់ចប់ដែរ បងទៅវិញមុនចុះចាំខ្ញុំទៅតាមក្រេាយ~
  
   " អ្នកណាអនុញ្ញាតឲ្យឯងចូលមកក្នុងនេះបាន "សម្លេងគ្រល៎បន្លឺឡេីងទេីបនាំឲ្យភ្នែកជេយ៉ុនដាច់ខាតត្រូវតែដកចេញពីសៀវភៅបែរមករកនាយវិញ ដេាយមិនចង់មានការឈ្លោះប្រកែកគ្នាទៀត នរ:ក៏សម្រេចចិត្តទុកសៀវភៅនៅកន្លែងដេីមវិញ ទាំងធ្វេីខ្លួនធម្មតាដូចជាគ្មានអ្វីទាំងអស់ ក៏មិនចង់តបស្តីអ្វីនិងសម្តីរបស់នាយដែរ~

សន្និវាសស្នេហ៍Where stories live. Discover now