( សន្និវាសស្នេហ៍ )
ភាគទី12
+ ព្រឹកថ្ងៃថ្មី +
ដូចជារាល់ដងជេយ៉ុនតែងតែភ្ញាក់ពីប្រលឹមធ្វេីអាហារពេលព្រឹកនិងញាុំបាយជុំជាមួយគ្រួសារនេះជានិច្ច តែក៏ខុសពីរាល់ដងដែរជេយ៉ុនរៀបចំអាហារយ៉ាងរៀបរយមុនអ្នកផ្ទះនេះមកដល់ហេីយក៏ចេញមកដាំផ្កាបាត់ បន្សល់ត្រឹមបីនាក់ម៉ាក់កូននិងក្មួយស្រីដែរចូលរួមញុំាអាហារជាមួយគ្នាតែប៉ុណ្ណោះ...
" អ្នកប្រុសតូចមិចក៏ថ្ងៃនេះមិននៅញុំាអាហារជុំគ្នា?" ជីនកាន់ទឹកមួយកែវមកឲ្យជេយ៉ុន ទេីបចេាទសួរទាំងមានចម្ងល់ក្នុងចិត្ត ឯជេយ៉ុនមិនបានបញ្ចេញប្រតិកម្មអ្វីចម្លែកឡេីយ ពេាលគឺទទួលទឹកមកផឹកតាមធម្មតា
" ញុំាឬមិនញុំាមានអីចម្លែកទៅ ខ្ញុំគ្រាន់តែចង់បន្សាំខ្លួនឲ្យហេីយ! "នរ:តបវិញបែបហីៗ ដៃមិនទុកឲ្យទំនេររគេីមដកស្មៅតូចៗដែរដុះប្រណាំងអមជាមួយនិងដេីមផ្កាចេញតិចៗដូចជាមិនខ្វល់តែតាមពិតព្រោះតែរឿងស្នេហាឆ្កួតឡប់មួយនេះវាធ្វេីឲ្យខ្លួនដេកមិនលក់បក់ក៏មិនល្ហេីយដែរ~
" អ្នកប្រុស! ល្ងាចនេះប្រហែលជាលេាកម្ចាស់ធំត្រឡប់មកវិញហេីយអ្នកប្រុសចង់ធ្វេីអាហារខ្លះឲ្យគាត់ពិសារឬអត់ចាំខ្ញុំទៅទិញគ្រឿងផ្សំមកឲ្យ "
" អត់ទេ! ខ្ញុំដឹងថាម៉ែដោះនិងធ្វេីសម្រាប់អ៊ំប្រុសហេីយខ្ញុំមិនគួរទៅរវល់ទៀតនោះទេ "
" ចាស៎! "
" ទេីបមកពីណា? "សំណួរចេាទឡេីងធ្វេីឲ្យជេយ៉ុនរាងភ្ញាក់បន្តិចបន្ទាប់ពីឃេីញម្ចាស់សម្លេងដែរខ្លួនគិតថានាយប្រហែលជាទៅធ្វេីការបាត់ហេីយ តែតាមពិតកំពុងឈរអេាបដៃមុខបន្ទប់របស់ខ្លួនសម្លឹងមកកាន់ជេយ៉ុនដែរដេីរទេីបផុតកាំជណ្តេីរបម្រុងនិងចូលបន្ទប់យកផ្កាដែរបានកាត់រួចមកតាំងលម្អផ្នែកខាងក្នុង~
" ន៎ែ~សួរមិចមិនឆ្លេីយ? "នាយជ្រួញ
ចិញ្ចេីមស្ទុះមកចាប់ដេីមដៃរបស់ជេយ៉ុនទាំងខឹងព្រោះមិនតបនិងខ្លួនហេីយចង់ដេីរ
ហួសនាយចូលបន្ទប់វិញធ្វេីមិនដឹង ហាក់ដូចជាគេគ្មានវត្តមាននៅទីនេះដែលកំពុងតែសួរនាំខ្លួនឡេីយ~
" លែងដៃខ្ញុំទៅឈឺណាស់! ខ្ញុំចង់ចូលបន្ទប់! " ជេយ៉ុនរលាស់ដៃបន្តិចតែនាយនៅតែមិនលែងដដែរ ចិត្តកំពុងតែឆេះឆួលព្រោះទង្វេីរបស់ជេយ៉ុនធ្វេីហីៗមិនខ្វល់មកកាន់នាយបែបនេះ~
" ឯងកេីតអីជេយ៉ុន មិចក៏ធ្វេីបែបនេះ? " មិនមែនចេះតែសួរ តែនាយកំពុងបារម្ភជេយ៉ុនមិនមែនជាមនុស្សស្ងៀមស្ងាត់មិនខ្វល់ជាមួយនាយបែបនេះទេភ្លាមៗពេកធ្វេីឲ្យខ្លួនមិនទម្លាប់ទាល់តែសោះ ថ្ងៃមុនខឹងមិននិយាយស្តីជាមួយជេយ៉ុនព្រោះចង់ឲ្យមកលួងតែនេះស្អីមិនលួងហេីយមកធ្វេីឫកហីៗដាក់ទៀតអ្នកណាទ្រាំបាន។
" ខ្ញុំមិនបានកេីតអី! លេាកមិនបាច់បារម្ភឡេីយ! "
" ន៎ែ...អ្នកណាថាយេីងបារម្ភពីឯង យេីងមិនបានខ្វល់ យេីងសួរព្រោះខ្លាចឯងកេីតអ្វីទៅយេីងពិបាកដោះស្រាយជាមួយប៉ា! កុំលេីកតម្កេីងខ្លួនឯងខ្លាំងពេកជេយ៉ុន!"
ទះមួយអាណាមាត់ខុសពីចិត្ត😒
" បាទ! ឥលូវនេះឃេីញហេីយខ្ញុំមិនបានកេីតអី លេាកអាចទៅវិញបានកុំពិបាកដេាយសារតែខ្ញុំ~ "
" ឯងគ្មានសិទ្ធមកនិយាយផ្គេីនឲ្យខ្ញុំទេជេយ៉ុន ក៏មិនអាចមកធ្វេីហីៗដាក់ខ្ញុំដែរ!"
" ហេតុអីមិនបាន? ក្រែងស្អប់ខ្ញុំមិនចឹង៎ មករវល់ជាមួយខ្ញុំធ្វេីអី? លេាកធ្លាប់ដេញខ្ញុំឲ្យឆ្ងាយពីជីវិតលេាក ពេលនេះខ្ញុំកំពុងតែធ្វេីហេីយ អញ្ជេីញលេាកទៅរកមនុស្សស្រីដែលស្រលាញ់ទៅកុំមកខ្វល់ជាមួយខ្ញុំ "
" ន៎ែ...ចង់ទៅណានិយាយគ្នាឲ្យដឹងស ខ្មៅសិន "
" លែងដៃទៅ! ខ្ញុំគ្មានអី្វត្រូវនិយាយជាមួយលេាកទេ! មនុស្សឆ្កួត! លែងដៃខ្ញុំទៅខ្ញុំឈឺ! "
" មិនលែង! ឯងគ្មានសិទ្ធិនិយាយជាមួយយេីងបែបនេះទេ ព្រោះយេីងជាគូរដណ្តឹងឯង! "
" ជាគូរដណ្តឹងមិនមែនប្តី! លេាកគ្មានសិទ្ធិគ្រប់គ្រងខ្ញុំទេ! "
" ជេយ៉ុនឯង- "
" ចង់យ៉ាងមិចជា- "
~អ្ហឹម~ ឆ្កួត ~
លែងខ្ញុំ~ " សម្តីមិនទាន់ខ្ជាក់អស់ផងតែមាត់តូចច្រមិចត្រូវបានបិទផ្ទប់ដេាយបបូរមាត់ក្រាស់គ្របដណ្តប់ពីលេីបបូរមាត់ខ្លួន ឲ្យរំខានចិត្តលេបសម្តីដែលកំពុងនិយាយចូលវិញសឹងទាំងអស់ ទេីបស្រវ៉ារេីបម្រាស់ទាំងគក់ផង វ៉ៃផងតែនៅមិនបានផលទាល់តែសោះ៕
ស៊ុងហ៊ុនប្រហែលជាខ្នាញ់ខ្លាំងណាស់ទេីបច្រឡេាតទាំងប្រេីអារម្មណ៍បែបនេះ។នាយប្រេីដៃម្ខាងដេីម្បីចាប់ផ្អេាបដៃទាំងគូរដែរប្រឹងបដិសេធការថេីបរបស់ខ្លួនចូលគ្នាឯដៃម្ខាងមិនទុកឲ្យទំនេររេរារកតែគម្លឹះបន្ទប់បេីកចូលខាងក្នុង សម្រេចតាមចិត្តចង់ប្រាថ្នាពេលណា នរ:ចាប់ផ្តេីមគៀរនាយតូចតិចៗរហូតមកដល់គ្រែទេីបរុញរាងកាយស្រាលឲ្យផ្តួលទៅលេីពូកតាមដេាយខ្លួនឯងឡេីងសន្ធប់ពីលេីថេីបញួកញីអ្នកខាងក្រេាមតាមចិត្តចង់ម្តងទៀត ឯអ្នកខាងក្រាមទោះខំប្រឹងរេីបម្រាស់យ៉ាងណាក៏គ្មានប្រយោជន៍
" ហ្ហឹកៗ~ លេ- លែងខ្ញុំទៅ! ហ្ហឹក!
មនុស្សឆ្កួត ~លែង~លេា-លេាកមិនអាចធ្វេីបែបនេះដាក់ខ្ញុំបានទេ ហ្ហឹក~ " សម្លេងបដិសេធ រេីបម្រាស់ រួមនិងការទ្រហេាយំរបស់ជេយ៉ុនឮសឹងតែមិនដាច់ តែតាមមេីលចុះកាន់តែរេី នាយកាន់តែរឹតថេីបថែគ្មានប្រណីបន្តិចសោះជេយ៉ុនដែរបង្ហូរទឹកភ្នែកទាំងដៃវាយទ្រូងនាយ ឌឹបៗ ក៏បញ្ឈប់សកម្មភាពភា្លមៗដេកស្ងៀមបង្ហូរទឹកភ្នែកឲ្យនាយលូកលាន់ទាំងឈឺចាប់ពេញទ្រូង~
" ជេ-ជេយ៉ុន- យេី - យេីងសុំ- " ដៃជេយ៉ុនដែវាយនាយអំបាញ់មិញស្រាប់តែទម្លាក់ចុះ នរ:ងេីបក្បាលចេញពីប្រឡោះក-ជេយ៉ុនវិញទាំងស្ងៀមទ្រឹង អំឡុងពេលខ្លួនប្រទះនិងទឹកភ្នែកដែរហូរកាត់ថ្ពាល់ក្រពុំ ទេីបខួរក្បាលគាស់រំឭកពីកំហុសដែរនរ:កំពុងប្រព្រឹត្តជ្រុលហួសហេតុដេាយអចេតនា~
" មនុស្សគម្រក់! ចេញទៅ! ហ្ហឹក~ ចេញពីខ្ញុំទៅ ! ហ្ហឹកៗ~ " ជេយ៉ុនរហ័យរុញនាយចេញស្រែកដេញទាំងយំសស្រាក់ពេលនេះទោះជាចង់ឃាត់ទឹកភ្នែកក៏ឃាត់លែងជាប់ដែរ ។ ស៊ុងហ៊ុនឃេីញបែបនេះទេីបប្រញាប់ពេាលពាក្យសុំទេាសទាំងដឹងកំហុសរួចចាកចេញទៅតាមសម្តីព្រោះមិនចង់ឲ្យកាន់តែវែងឆ្ងាយជាងនេះ។
YOU ARE READING
សន្និវាសស្នេហ៍
Поэзияអូននិងជេយ៉ុនជាមនុស្សតែមួយ ស្ថិតនៅពេលវេលាខុសគ្នា អូនមកដេីម្បីធ្វេីឲ្យបងស្រលាញ់អូន អូនមកដេីម្បីបំពេញចន្លោះខ្វះខាតនៃជីវិតបង អូនមកព្រោះអូនជាគូរនិងបងដូច្នេះបងសន្សំចិត្តកុំស្អប់អូនបានទេ? " កុំមករវល់ជាមួយនិងបងប្រុសយេីងឲ្យសោះ បេីមិនចង់មានបញ្ហាជាមួយយេីង" ...
