ថេីបថ្ពាល់!!

358 43 3
                                        

( សន្និវាសស្នេហ៍ )
 
   ភាគទី18

  តាមដងវិថីដ៏ធំល្វឹងល្វេីយ មានឡានពណ៍ស-មួយគ្រឿងបរកាត់ប្រេីល្បឿនលឿនល្មមឆ្លងកាត់ផ្លូវនេះជារឿយៗម្ខាងមានដេីមឈេីតូចធំអមដំណេីរតាមផ្លូវ ក្រឡេកមកម្ខាងទៀតមានស្មៅតូចៗដុះត្រៀបត្រាហួសបន្តិចក៏មានខ្សាច់ពណ៍សក្បុសរំលេចទៅដេាយរលកសមុទ្របេាកផ្ទប់ទៅមកមិនដាច់។
   ចំណាយពេលប្រហែលជាមួយម៉េាងឡានពណ៍ស-ទំនេីបមួយគ្រឿងនេះបានបត់ចូលរមណីយដ្ឋានមួយកន្លែង អាចថាជាកន្លែងសម្រាប់គូរស្នេហ៍មកដេីរកម្សាន្តក៏ថាបានព្រោះក្រឡេកទៅណាក៏ឃេីញមានតែអ្នកដេីរជាគូរមិនដាច់សោះ
" ដល់ហេីយ! " ស៊ុងហ៊ុនដោះខ្សែរក្រវ៉ាត់ឡានចេញសិនមុននិងស្តីទៅកាន់ជេយ៉ុន
" នេះជាកន្លែងណា នាំខ្ញុំមកធ្វេីអ្វី? "
" ចុះមកនឹងដឹងហេីយ!"
   ជេយ៉ុនគ្មានពាក្យហាស្តីបន្ត សម្រេចដេីរតាមស៊ុងហ៊ុនជារឿយៗ រាងក្រាស់ឯនេះក៏មិនបានដេីរលឿនចេាលជេយ៉ុននោះដែរទោះបីជាជេីងវែងជំហានបោះឆ្ងាយៗក៏វាហាក់ថមថយឲ្យស្មេីរនឹងជំហានខ្លីៗរបស់ជេយ៉ុនរហូត បានបន្តិចក៏ឃេីញនាយកម្លោះឈប់នៅកន្លែងត្រួតពិនិត្យ នរ:ដកយកកាតពណ៍ខ្មៅចេញពីកាបូបហុចឲ្យអ្នកគិតលុយ  មិនយូរប៉ុន្មាននាងក៏ហ៊ុចកាតមកឲ្យអ្នកកម្លោះវិញព្រមជាមួួយសំបុត្រពីរសន្លឹក
  " តោះចូលក្នុង! " ការពិតមិនមែនប្រាប់ជេយ៉ុនឲ្យដេីរតាមនាយនោះទេ រាងក្រាស់ឈេាងកាន់ដៃនាយតូចជាប់នឹងដៃខ្លួនចូលទៅខាងក្នុង មុននឹងជំហានជេីងបោះដំណេីរទៅមុខបន្ត  ជេយ៉ុនក៏មិនបានប្រកែកស្នាមញញឹមលេចឡេីងលេីថ្ពាល់ក្រពុំយ៉ាងស្រទន់ភ្នែកសម្លឹងទៅកាន់ដៃទាំងពីរដែលផ្អេាបគ្នាជាប់ ឯជំហានជេីងចេះតែបោះពួយតាមនាយក្រាស់ជារឿយៗរហូចច្រមុះប៉ះនិងក្លិនប្រហេីរសាយចេញពីផ្កាជាច្រេីនដែលនៅក្បែរខ្លួន
  " ចូលចិត្តឬអត់? " ស៊ុងហ៊ុនងាកមកមេីលជេយ៉ុនដែលកំពុងបញ្ចេញស្នាមញញឹមស្រស់មិនចាញ់ផ្កាTulip🌷ពេលត្រូវទឹកសន្សេីម។
     Tulipជាច្រេីនត្រូវបានដាំចម្រុះពណ៍គ្នាយ៉ាងស្រស់ឆេីតតាមសួនច្បារនីមួយៗវារីកក្រប៉េាងចេាលក្លិនពិដេារសាយភាយប៉ះនឹងច្រមុះភ្ញៀវទេសចរណ៍ដែលកំពុងទស្សនា ព្រមទាំងបានផ្តិតរូបភាពបានយ៉ាងស្រស់ស្អាតទៀតផង
  " ចូលចិត្តណាស់! " ជេយ៉ុនញញឹមសារជាថ្មីមុននឹងសម្លឹងទៅកាន់ផ្កាដ៏សែនស្រស់ស្អាតវិញម្តង  ស៊ុងហ៊ុនស្ងាត់សម្តីទុកពេលឲ្យជេយ៉ុនបានលំហែកាយស្រូបយកក្លិនផ្កានិងក្លិនដីធម្មជាតិចូលពេញទាំងសួត
   " ទៅអង្គុយបង់នោះទៅកុំឲ្យចុកជេីង "ស៊ុងហ៊ុនចង្អុរទៅបង់អង្គុយដែលនៅមិនឆ្ងាយពីខ្លួន ហេីយក៏មិនចាំឲ្យជេយ៉ុនផ្តល់ចម្លេីយនោះដែរ នរ:ដឹកដៃជេយ៉ុនទៅដាក់បង្គុយលេីបង់នោះទាំងសេចក្តីរំភេីប ពេលដែលជេយ៉ុនស្រាប់តែទម្លាក់ក្បាលលេីស្មាធំទូលាយរបស់ខ្លួន
  " អរគុណ! " ជេយ៉ុនពេាលពាក្យអរគុណសម្លឹងទៅកាន់រាងក្រាស់ដែលកំពុងសម្លឹងមកខ្លួនដូចគ្នាក្នុងភ្នែកអ្នកទាំងពីរសុទ្ធតែបង្កប់ទៅដេាយសេចក្តីស្រលាញ់ពេញក្រអៅបេះដូង
" អរគុណរឿងអី?? "នរ:ធ្វេីមុខស្មេីកៗ ប្រឹងបង្ហាញទឹកមុខប្រាកដប្រជាហ៊ាក់ចង់ឲ្យម្នាក់ទៀតនិយាយឲ្យច្បាស់លាស់
" អរគុណរឿងគ្រប់យ៉ាង អរគុណដែរជួយខ្ញុំ អរគុណដែលមិនស្អប់ខ្ញុំ  ហេីយក៏អរគុណដែលយល់ព្រមធ្វេីជាគូដណ្តឹងរបស់ជេយ៉ុនទាំងដឹងថាជេយ៉ុនជាមនុស្សមិនល្អ! " គេបញ្ចេញសំឡេងនិយាយតែមិនព្រមប្រសព្វភ្នែកនឹងនាយក្រាស់ទាល់តែសោះ
"ហ្ហឹម! មានសំណួរច្រេីនណាស់ដែលយេីងចង់សួរ ទាស់ត្រង់ថា ជេយ៉ុនអាចប្រាប់យេីងបានឬអត់?? សំណួរទាំងនោះតែងតែលាក់បង្កប់ក្នុងបេះដូងយេីងជានិច្ច សំណួរខ្លះវាលិចឡេីងក្នុងខួរក្បាលរបស់យេីង តែបែរជាបេះដូងដែលជាអ្នកទាមទារចម្លេីយ! ហ្ហឹម...មកដល់ពេលហេីយឯងនៅតែមិនចង់បកស្រាយចម្ងល់របស់យេីងទៀតមែនទេ?? "
" ពេលនេះលេាកសួរមកចុះ! បេីវាស្ថិតនៅក្នុងលក្ខខណ្ឌសមស្របខ្ញុំប្រាកដជាផ្តល់ចម្លេីយពិតប្រាកដមួយដល់លេាក " ជេយ៉ុនដកដង្ហេីមធំមួយឃូសពេលខ្លះមិនមែនគេមិនចង់តបតនឹងសំណួររបស់នាយទេ តែមកពីហេតុផលជាច្រេីនដែលរុំព័ទ្ធក្នុងខួរក្បាលទេីបធ្វេីឲ្យគេមិនអាចបកស្រាយវាចេញមកបាន
  ឮសម្តីដូចនេះស៊ុងហ៊ុនបង្វែរខ្លួនមកទល់មុខនឹងជេយ៉ុន គេប្រឹងប្រេីខ្សែរភ្នែករបស់ខ្លួនសម្លឹងឲ្យធ្លុះទៅក្នុងកែវភ្នែកដែលមានពណ័សូកូឡាមុននឹងចេាទសម្តីឡេីង
" មនុស្សម្នាក់ដែលនៅអង្គុយទល់មុខយេីងពេលនេះមិនមែនជាជេយ៉ុនទេមែនអត់? ជេយ៉ុនពីមុនតេីបាត់ទៅណា? ហេតុអីក៏មានម្នាក់ទៀតដែលអាចរស់នៅក្នុងខ្លួនរបស់គេបាន!  ឯងអាចសម្លឹងភ្នែកយេីងឲ្យចំហេីយប្រេីសេចក្តីស្រលាញ់ដែលមាននៅខណ:នេះបកស្រាយវាបន្តិច តែបន្តិចក៏យេីងអស់ចិត្ត កុំទុកវាជាចម្ងល់ឲ្យរុំព័ទ្ធបេះដូងយេីងតទៅទៀតអី! " ស៊ុងហ៊ុនប្រេីកែវភ្នែកស្រទន់គេព្យាយាមណាស់ដេីម្បីឲ្យម្នាក់ដែលនៅចំពោះមុខចិត្តទន់ ហេីយអាចផ្តល់ចម្លេីយល្អមួយមកនាយវិញ
" បេីខ្ញុំប្រាប់លេាក លេាកអាចនឹងមិនជឿ តែលេាក អាចជឿចិត្តខ្ញុំ គ្រប់ពាក្យពេចន៍ដែលខ្ញុំនិយាយសុទ្ធតែជាការពិត! ហ៊្វូ...(គេដកដង្ហេីមធំម្តងទៀត សំណួរនេះមិនពិបាកឆ្លេីយទេ តែពេលនិយាយក៏ត្រូវគិតថាអ្នកម្ខាងទៀតនឹងជឿលេីយេីងដែរឬទេ)
" ពិតណាស់! ខ្ញុំមិនមែនជាជេយ៉ុនទេ! លេាកតារបស់លេាកក៏ជ្រាបអំពីរឿងនេះដែរ ព្រលឹងរបស់ម្ចាស់រាងកាយនេះបានស្លាប់បាត់ហេីយ! ខ្ញុំ! ត្រូវមកជំនួសព្រលឹងដែលរលាយក្នុងអំឡុងពេលគេគ្រោះថ្នាក់ចរាចរណ៍ ពួកយេីងមានមុខមាត់ដូចគ្នា ប៉ុន្តែអត្តចរិតខុសគ្នា ព្រមទាំងពេលវេលាដែលរស់នៅគឺមិនដូចគ្នា លេាកមិនចាំបាច់ខ្វល់ទេថាខ្ញុំជាមនុស្សយ៉ាងមិច លេាកគ្រាន់តែដឹងថា លេាកមានសេរីភាពហេីយ ខ្ញុំយល់ព្រមក្នុងការដោះលែងងលេាក!! លេាកអាចទៅរកមនុស្សម្នាក់ដែលលេាកស្រលាញ់ពិតប្រាកដហេីយគេក៏សាកសមនឹងលេាក!រៀបការនឹងកសាងគ្រួសារមួយដែលមានសុភមង្គល! "  ចុងក្រេាយស្នាមញញឹមក៏លិចឡេីងលេីផ្ទៃមុខតូច គេញញឹម ញញឹមស្របពេលដែលទឹកភ្នែករមាលកាត់ផែនថ្ពាល់ក្រពំមួយដំណក់
" ជេយ៉ុនគេស្រលាញ់យេីង គេចង់បានយេីងណាស់ ចុះឯង?? ឯងមិនចង់បានយេីងទេហ៎េស?? "គេប្រេីទឹកមុខស្ងប់ស្ងាត់ដូចផែនដីគ្មានខ្យល់សម្លឹងទៅកាន់កែវភ្នែកមួយគូរដែលនៅចំពោះមុខ ជេយ៉ុនស្ងាត់បន្តិចមុននឹងតប
" វាមិនសំខាន់ទេ! ដែលសំខាន់ខ្ញុំបានជាប់ជំពាក់នឹងពាក្យសន្យាបាត់ទៅហេីយ ហេីយពេលនេះខ្ញុំគ្រាន់តែចង់ប្រេីប្រាស់ពេលវេលាល្អជាមួយនឹងលេាកតែប៉ុណ្ណោះ!! "
   រាងក្រាស់មិនបានតបសេចក្តី គេទាញរាងកាយតូចមកផ្តេកនឹងទ្រូងមាំរបស់ខ្លួនពេលនេះមិនខ្វល់ថាអ្នកចំពោះមុខស្រលាញ់គេឬក៏អត់ទេ តែគេនឹងប្រេីប្រាស់ពេលវេលានៅជាមួយគ្នា ទាំងមនេាសញ្ចេតនានឹងការយកចិត្តទុកដាក់ដេីម្បីទាមទារយកក្តីស្រលាញ់ពីមុនមកវិញឲ្យទាល់តែបាន។

សន្និវាសស្នេហ៍Where stories live. Discover now