ចៀនពងទា!!

317 33 5
                                        

    ( សន្និវាសស្នេហ៍ )

     ភាគទី16

   រសៀលជ្រាលជ្រេតែក៏មិនក្តៅអីណាស់ណាដែរ ព្រោះតែថ្ងៃនេះមេឃស្រទុំជាប់រហូត  ជេយ៉ុនភ្ញាក់ពីដំណេកទាំងនៅងីងឺមិនដឹងខ្យល់អីនៅឡេីយ ដៃតូចស្រវ៉ាលេីកមកស្ទាបក្បាលព្រោះមានអារម្មណ៍ថាវិលមុខ តែក៏មិនភ្លេចងាកមេីលបរិយាកាសជុំវិញខ្លួនផង។
  "  ខ្ញុំនៅឯណា?? " ជេយ៉ុនគ្រវីក្បាលតិចៗទេីបងេីបចេញពីគ្រែសម្តៅដល់មាត់ទ្វារដេីម្បីចេញមកខាងក្រៅ ព្រោះមានអារម្មណ៍ថាស្ងាត់ជ្រងំដូចជាផ្ទះគ្មានមនុស្សនៅអីចឹង៎!
  
    " ភ្ញាក់ហេីយឬ? ញុំាអាហារសិនទៅ!!" កម្លោះស៊ុងហ៊ុនដែលអង្គុយលេីសាឡុងអានសៀវភៅនាយឃេីញជេយ៉ុនដេីរអេីតលេីមទេីបនិយាយឡេីង ជាហេតុនាំឲ្យជេយ៉ុនត្រូវភ្ញាក់ខ្លួនព្រេីត ព្រោះតែសម្លេងរបស់នាយ ដែលមិនឃេីញវត្តមាន មានតែសំនៀង!
   " ហ្ហេីយ! ភ័យសឹងស្លាប់ លេាកអង្គុយអានសៀវភៅនៅទីនេះមិចមិនជួយដាស់ខ្ញុំផង- ក្រូក...ក្រូក~ " និយាយមិនទាន់ចប់ក្រពះស្រាប់តែកូរ-ឃ្លានភ្លាម ជេយ៉ុនសេីចញឹមៗខណ:ដៃស្ទាបអង្អែលពោះតិចៗ
    " ញាំុបាយឲ្យហេីយទៅចាំនិយាយគ្នា" នរ:ទម្លាក់សៀវភៅចុះមុននិងដេីរនាំផ្លូវជេយ៉ុនទៅចង្រ្កាន្តបាយ

   " ម្ហូបនេះអ្នកណាធ្វេី?" ជេយ៉ុនសេីចញឹមៗមុននឹងសួរទៅកាន់រាងក្រាស់ ហៅគេមកញុំាបាយឡេីងហំ នេះមកដល់សមុទ្រស្មានតែមានម្ហូបឆ្ងាញ់ហេីយតាស៎មានអីមកត្រូវញុំាពងទាចៀនដដែលចឹង៎ឬ??
   " យេីង!! "
    " លេាកចេះធ្វេីដែរហ៎?? "
  " គ្រាន់តែចៀនពងទាមានអីទៅពិបាក! អង្គុយចុះមកហេីយឆាប់ញុំាទៅ"នរ:និយាយទាំងដាក់បង្គុយក្បែររាងតូចដែរ
     ជេយ៉ុនក៏មិនតបបានត្រឹមងក់ក្បាលជាការយល់ព្រម មុននិងទាញចានបាយមកជិតដួសញុំាជាមួយពងទា ទាំងឆ្លៀតមេីលវាបន្តិចទេីបហ៊ានដាក់ចូលក្នុងមាត់!
   "  ស្លាប់ហេីយ!! "
   " យ៉ាងមិច?មិនឆ្ងាញ់ឬ? " ជេយ៉ុនមុខស្អុប៉ែរជ្រួញចិញ្ចេីម អត់មិនបានឲ្យស៊ុងហ៊ុនចងចិញ្ចេីមចូលគ្នាតាមដែរ
   " ចៀនហេីយលេាកមានភ្លក្សឬអត់? " ជេយ៉ុនពេបមាត់តិចៗ ក្រញែងខ្លួនហ៊ាក់ដូចជាគួរឲ្យខ្លាចណាស់អីចឹង៎
    " អត់ផង! យេីងចៀនទុកឲ្យឯងទេីបគិតថាមិនចាំបាច់ភ្លក្ស "
   " ហិ~ ខ្ញុំថាលេីកក្រេាយលេាកមិនបាច់ធ្វេីអីទេចង់ញុំាអី ធ្វេីអីប្រាប់ខ្ញុំ ខ្ញុំជាអ្នកធ្វេីវិញ បេីឲ្យតែម៉ាកៗនឹងកេីតទឹកនេាមប្រៃស្លាប់ទាំងអស់គ្នាមិនខានទេ! "
    " នេះជាពងទាដែលយេីងចៀនលេីកដំបូង- "នរ:តបទាំងដៃទាញស្លាបព្រាពីចានជេយ៉ុនមកដួសពងទាមួយម៉ាត់ដាក់ក្នុងមាត់ ព្រោះគិតថាខ្លួនដាក់អំបិលតែបន្តិចទេមិចក៏ប្រៃទៅកេីត "  ហ៊ូយ~ ប្រៃម្លេស? " នរ:ជ្រួញចិញ្ចេីមខ្ជាក់ម្ហូបចេញវិញយ៉ាងរហ័យត្បិតអីរសជាតិឡេីងចង់ដូចដុំអំបិលទៅហេីយ សង្ស័យតែដាក់អំបិលហេីយថែមទឹកត្រីទៀត!
       សេីច " លេាកអង្គុយចាំទីនេះហេីយចាំខ្ញុំជាអ្នកធ្វេីម្ហូបវិញ " ជេយ៉ុនទាញស្លាបព្រាពីដៃស៊ុងហ៊ុនប្រមូលចានយកទៅទុកឲ្យបានរៀបរយ ទេីបដេីរបង្ហួសទៅបេីកទូរទឹកកកយកពងទាបី បួនគ្រាប់មកគួសដាក់ចានម្តង។

សន្និវាសស្នេហ៍Where stories live. Discover now