អេាបក្រសេាប!

90 16 3
                                    

  

       ( សន្និវាសស្នេហ៍ )

   

ភាគទី11

  + ព្រឹកថ្ងៃថ្មីក្នុងភូមិគ្រឹះត្រកូលផាក +
 
   ព្រឹកព្រលឹមថ្ងៃថ្មីនាផ្ទះត្រកូលផាកជេយ៉ុនដែរមាននាមជាក្មួយមកស្នាក់អាស្រ័យនៅផ្ទះនេះ នរ:តូចឧស្សាហ៍រូតរះក្រេាកពីប្រលឹមស្រាងៗដេីម្បីធ្វេីអាហារពេលព្រឹកសម្រាប់គ្រប់គ្នាដែរមានវត្តមានរស់នៅក្នុងភូមិគ្រឹះមិនឲ្យខ្វះចន្លោះបន្តិចសោះឡេីយ។

" អរុណសួស្តីម៉ាក់ " ប្រុសសង្ហារយេាងដំណេីរចុះពីលេីកាំជណ្តេីរទាំងញញឹមពព្រាយគេថាញញឹមពេលព្រឹកនាំលាភនាំជ័យ មានសិរីសួស្តីចូលផ្ទះ ខុសអីតែកូនប្រុសពៅដែរចុះមកតាមក្រេាយមុខមិនរីកទាល់តែសោះចិញ្ចេីមចងចូលគ្នាមេីលតែជាប់កាវប្រាំរយពីរទៅហេីយបេីនៅស្រុកadminគេថាធ្វេីមុខអត់អំណេាយទានមិនខាន។
  " ញាុំអាហារសិនទៅកូនប្អូនមកចាំយូរហេីយ"ស៊ុងហ៊ុនដាក់ខ្លួនអង្គុយទល់មុខអ្នកជាម្ដាយទេីបគាត់និយាយឡេីងដេាយមានជេយ៉ុននិងអ្នកបម្រេីឯទៀតលេីកម្ហូបមកបន្តជាហូរហែរ
  " ម៉ាក់! ប៉ាទៅណាហេីយមិចមិនឃេីញ? "
នាយកម្លោះជុងលីអេីតឡេីមចុះឡេីងមេីលតែស្វា ព្រោះងាករកអ្នកជាឪពុកមិនឃេីញទេីបចេាទសួរ
  " ប៉ាឯង ទៅខេត្តពីរ បីថ្ងៃការងារនៅទីនោះរវល់ណាស់គាត់ខានមិនបានទេ ព្រឹកមិញប្រញាប់ពេកទេីបចេញទៅបាត់មិនបានប្រាប់កូនឲ្យដឹងមុន! បានហេីយនាំគ្នាញុំាបាយសិនទៅម្ហូបត្រជាក់អស់ហេីយ "
   " បាទ! "
  " លូណាក្មួយញុំាឲ្យច្រេីនៗណាស្រកសាច់ជាងមុនច្រេីនណាស់ "អាហារត្រូវបានដួសដាក់ក្នុងចាននាងក្រមុំយ៉ាងច្រេីនទេីបលេាកស្រីនិយាយទាំងញញឹមទៅកាន់នាងតាមក្រេាយ ដូចកំពុងតែផ្តល់ទំនុកចិត្តនិងឱកាសឲ្យនាងផងដែរ
  " ចាស៎! អរគុណណាស់អ៊ំស្រី "នាងញញឹមតបយ៉ាងពេញចិត្តក៏បង្ហាញពីការគេារពយ៉ាងគួរសមផង។
   ជេយ៉ុនដែលរៀបចំអាហារដាក់លេីតុយ៉ាងរៀបរយអង្គុយញុំាបាយយ៉ាងស្ងៀមស្ងាត់ម្ដងម្កាលក៏លួចដៀងភ្នែកមេីលអ្នកជាគូរដណ្តឹងឆ្លាស់នឹងស្រីក្រមុំដែរអង្គុយញញឹមឲ្យភ្នែកគូរដណ្តឹងរបស់ខ្លួនមិនឈប់~
   " ជេយ៉ុនញុំាសាច់បន្តិចទៅ បងឃេីញឯងញុំាតែបន្លែថែរាងឬក៏យ៉ាងមិច? " សម្តីជុងលីកាត់ផ្តាច់ភាពភ្លាំងភ្លឹករបស់ជេយ៉ុន ទេីបបង្ខំចិត្តញញឹមដាក់នាយវិញព្រមទាំងដួសម្ហូបដែនាយចាប់ដាក់ចានមកញាុំនិងមិនភ្លេចពេាលពាក្យអរគុណឡេីយ។
  " ស៊ុងហ៊ុន ថ្ងៃនេះរវល់ដែរទេកូន? "
" មិនជារវល់អីទេ ម៉ាក់មានអ្វីឬអត់? "អ្នកកម្លោះទម្លាក់ស្លាបព្រាចុះថ្នមៗទាញទឹកមកផឹកបន្តិចឲ្យផ្សេីមបំពង់-កទេីបប្រញាប់តបទៅកាន់អ្នកមាននាមជាម្តាយវិញ~
  "  គឺបែបនេះ ~អាទិត្យក្រេាយលូណាត្រូវថតប្រម៉ូតគ្រឿងអលង្កាឲ្យម៉ាក់នៅប៊ូសានក្នុងសណ្ឋាគាររបស់ជុងលី ទេីបម៉ាក់ចង់ឲ្យកូនជូនប្អូនទៅមេីលឈុតបន្ដិច ឯងភ្នែកមុតរេីសសមនិងនាងណាស់ ជួយប្អូនបន្តិចទៅកូន "
   " បាទ! មិនអីទេ ថ្ងៃត្រង់នេះចាំខ្ញុំមកទទួល " ប្រុសល្អតបទាំងញញឹមតិចៗ  មេីលទៅដូចជាពេញចិត្តណាស់  ខុសអីតែកម្លោះតូចម្នាក់នេះ ខ្ទង់នៃចុងច្រមុះបែរឡេីងក្រហម ហាក់ដូចកំពុងតូចចិត្ត ឈឺចាប់រកអ្វីមកផ្ទឹមគ្មាន មានអារម្មណ៍ថាអួលណែនអាហារដែរមានរស់ជាតិឆ្ងាញ់ក្លិនឆ្ងុយក៏មិនអាចធ្វេីឲឲ្យចិត្តប្រុសស្ងួនស្បេីយបានដែរ
   " ហ្ហឹម! ល្អណាស់ម៉ាក់អរគុណហេីយ"លេាកស្រីញញឹមតបទៅកាន់កូនប្រុស ទេីបបែរមកញញឹមចុងមាត់ដាក់កម្លោះតូចវិញដូចកំពុងតែផ្ចាញ់បញ្ឈឺចិត្តឲ្យហឫិទ័យពឺតផ្សារទ្វេរឡេីង~

សន្និវាសស្នេហ៍Where stories live. Discover now