ចង្កេះមួយក្តាប់!!

95 18 2
                                    

   ( សន្និវាសស្នេហ៍ )

    ភាគទី10

  + មន្ទីពេទ្យ +

  "  លេាកស្រីមិនចាំបាច់គេងពេទ្យមួយយប់ទៀតក៏បានដែរអស់សេរ៉ូមពេលណាលេាកស្រីអាចត្រឡប់ទៅផ្ទះវិញបានហេីយ "ពេទ្យកម្លោះចាស់អាយុសែសិបប្លាយ ស្តីទាំងញញឹមទៅកាន់អ្នកជំងឺនិងគ្រួសារស្របពេលដែរគាត់រៀបតម្លេីងតំណក់ទឹកសេរ៉ូមឲ្យកាន់តែលឿនជាងមុនរួចរាល់ ទេីបពេាលប្រាប់មុននិងដេីរត្រឡប់ទៅមេីលអ្នកជំងឺផ្សេងទៀត។
   " លូណាឯងជួយរៀបចំឥវ៉ាន់អ៊ំស្រីឯងឲហេីយទៅ ចាំអ៊ំឲ្យជុងលីមកទទួលនិងបានត្រឡប់ទៅផ្ទះវិញ "
   " ចាស៎! លេាកអ៊ំ "
" ចុះកូនហ៊ុននោះលេាកបង??គេទៅណាហេីយ មិចមិនឃេីញ?? "
  " បងឲ្យកូនទៅផ្ទះមុន កូនធ្វេីដំណេីរមកប្រហែលជាហត់ ទេីបបងឲ្យគេនាំជេយ៉ុនទៅសម្រាក អូនមានបញ្ហាអីឬអត់? "
" ច៎ា! គ្មានទេ " សម្តីហាក់ស្ងប់ស្តាត់ នេះគឺឆ្លេីយទាំងចិត្តមិនចង់ ទេីបងាកមកសម្លឹងមុខស្រីក្រមុំដែរនៅក្បែរខ្លួនទាំងក្តីអាណិត ព្រោះជួយអ្វីនាងមិនបាន~

     ងឺត~~
  
  " អរគុណ ដែរជូនជេយ៉ុនមកផ្ទះវិញ "
  " មិនអីទេវាជាតួនាទីយេីងស្រាប់ហេីយ "
   " បេីលេាកបងចង់ត្រឡប់ទៅយកអ្នកម៉ាក់និងអ្នកនាងលូណាវិញក៏មិនអីដែរ ខ្ញុំអាចនៅផ្ទះបានចាំខ្ញុំប្រាប់លេាកអ៊ំដេាយខ្លួនឯង!! "សម្លេងខ្សាវៗរបស់ជេយ៉ុនប្រាប់ទៅកាន់នាយក្រាស់ ឯដៃប្រឹងដោះខ្សែក្រវ៉ាត់ឡានចុះចេញឲ្យបានឆាប់រហ័ស។
   " កេីតអីមែនទេ? " ចិត្តបារម្ភឬគ្រាន់តែសួរយកគួរ ព្រោះជេយ៉ុនមិនដែរស្ងៀមស្ងាត់ដាក់នាយអីខ្លាំងបែបនេះទេ ទេីបបង្ខំចិត្តចាប់កដៃនាយតូចជាប់សួរឡេីងទាំងទឹកមុខស្មេីធេង។
    " គ្មានទេ! ខ្ញុំសុំទៅសម្រាកសិនហេីយ!"
  ស៊ុងហ៊ុនទោះចិត្តចង់ឬមិនចង់នាយក៏ត្រូវតែលែងដៃជេយ៉ុនដដែល ទេីបអាចឲ្យកម្លោះតូចចុះចេញពីឡានដេីរចូលទៅក្នុងផ្ទះទាំងមិនអាចវាចាបន្ត ឯនាយប្រឹងតាមមេីលរហូតបាត់ស្រមេាលអ្នកម្ខាងទៀតទេីបប្រញាប់បរឡានចាកចេញពីមុខផ្ទះ~
  

   " អ្នកប្រុសតូចកេីតអីមែនទេ? " សកម្មភាពជេយ៉ុនបែបនេះឲ្យជីនដែរជាអ្នកបម្រេីឃាត់ចិត្តមិនឲ្យសួរនាំមិនបានទេ ត្បិតអីតាំងតែមកពីមន្ទីពេទ្យវិញជេយ៉ុនមិនសូម្បីនិយាយរកខ្លួនបន្តិច~
" ខ្ញុំមិនអីទេ! យប់ហេីយបងទៅសម្រាកចុះចាំខ្ញុំរៀបចំទឹកងូតដេាយខ្លួនឯង "
  " តែ -ថា... "
  " បងទៅវិញចុះខ្ញុំចង់សម្រាក "សម្តីចុងក្រេាយឲ្យនាមជាអ្នកបម្រីប្រកែកមិនបាន
ជីនសម្រេចចិត្តទុកខេាអាវដែរយកមកឲ្យជេយ៉ុនផ្លាស់នៅក្បែរសមីខ្លួនរួចបែរត្រឡប់ចាកចេញពីបន្ទប់ទូលាយទាំងចិត្តព្រួយបារម្ភ។

សន្និវាសស្នេហ៍Where stories live. Discover now