( សន្និវាសស្នេហ៍ )
ភាគទី13
" លេាកចេញទៅ! ខ្ញុំមិនញុំា មិនឃ្លាន ចង់សម្រាក កុំរំខានខ្ញុំ! " ជេយ៉ុនត្របាញ់ភ្នែករកស៊ុងហ៊ុនទេីបតបវិញទាំងកំបុតៗ មិនខ្ចីងេីបតាមតម្តីនាយឡេីយ ឲ្យនរ:សែនខ្នក់ខ្នាញ់និងខ្លួនជាខ្លាំង~
" រំខាន??? " នាយចង្អុរមកខ្លួនឯងទាំងចងចិញ្ចេីម ស្អីគេខំបារម្ភហេីយមកថាឲ្យទៀតបេីនាយពីមុនទោះជេយ៉ុនត្រូវឡានបុកចូលពេទ្យទៀតក៏នាយមិនខ្ចីទៅមេីលដែរ តែពេលនេះវាខុសគ្នា វាខុសពីមុនទាំងស្រុង
មនុស្សមិនដឹងពីអារម្មណ៍ខ្លួនឯង មានចិត្តបារម្ភ ខ្វល់ខ្វាយ ខូចចិត្ត ខឹង ប្រច័ណ្ឌ រំភេីបពេលនៅជាមួយគេតែមិនដឹងក្នុងលក្ខខណ្ឌអីឲ្យប្រាកដ~
" មែនហេីយ! លេាកកំពុងតែរំខានខ្ញុំ! "
" ជេយ៉ុន? ខ្ញុំនិយាយម្ដងទៀតងេីបមកញុំាបរបតាមសម្រួលឬក៏អត់?" ខ្នាញ់អេីយសែនខ្នាញ់ ស៊ុងហ៊ុនដាក់ថាសបរបលេីតុ ឈរសង្រ្គឺតជេីងធ្មេងដៃច្រតចង្កេះសម្លឹងមកជេយ៉ុនទាំងខឹងដែលមិនអេីពេីនិងខ្លួន
" ខ្ញុំមិនញុំា! មិនញុំា! "ជេយ៉ុនតបមេីលតែស្រែកចង់ភ្អេីលបន្ទប់ សឹមទាញភួយមកគ្រប់ជិតមុខសម្ងំគេងធ្វេីមិនដឹង។
មួយសន្ទុះក្រេាយសភាពបន្ទប់ប្រែជាស្ងាត់ឈឹង ជេយ៉ុនទាញភួយចេញវិញទាំងស្រវាំងភ្នែកទេីបងេីបអង្គុយឆ្ងក់ នាយតូចចិត្តសឿងណាស់សុខចិត្តដណ្តប់ភួយជិតឈឹងទាំងខ្លួនក្តៅញាក់ញ័រ តែមិនហ៊ានកម្រេីករង់ចាំទាល់តែស្ងាត់វត្តមានអ្នកកម្លោះទេីបប្រញាប់ទាញភួយក្រាស់ចេញវិញទាំងបែកញេីសជេាគពិនគ្រាប់ពេាត ព្រោះពេលមុនខ្លួនបានឲ្យជីនបិទម៉ាសុីនត្រជាក់មុននិងនាងចេញទៅយកបរបមកឲ្យខ្លួន។
" យ៉ាងមិច? ញាុំបបរបានឬនៅ? " សម្លេងស៊ុងហ៊ុនបន្លឺឡេីងពីចុងម្ខាង ឲ្យជេយ៉ុងប្រញាប់ងាកទៅរកទាំងសម្លឹងមុខនាយម៉ក់ៗព្រោះតែចម្ងល់ មុននេះស្ងាត់ឲ្យជ្រាបស្មានតែនាយទៅធ្វេីការបាត់ហេីយ តែពេលនេះមេីលចុះ នាយអង្គុយគងអន្ទាក់ខ្លាលេីសាឡុងសម្លឹងមកខ្លួនទាំងញញឹមចុងមាត់ឲ្យជេយ៉ុនភ័យឡេីងស្លេកមុខ។
" មិចក៏មិនទាន់ទៅវិញ? "
" គូរគណ្តឹងខ្ញុំឈឺទាំងមូល មិនឲ្យខ្ញុំមេីលថែរទេឬយ៉ាងមិច? មេីលចុះក្តៅខ្លួនយ៉ាងនេះនៅមាត់គ្រាន់បេីទៀត! " កម្លោះស៊ុងហ៊ុនតបស្តីមិនគ្រប់ នាំខ្លួនដែលអង្គុយលេីសាឡុងងេីបតម្រង់មករកជេយ៉ុនដៃរហ័សលេីកមកស្ទាបថ្ងាស់អ្នកម្ខាងទាំងនិយាយឌឺបន្ថែមទៀត~
" ខ្ញុំមិនបានកេីតអី សម្រាកតែបន្តិចជាហេីយមិនបាច់មានអ្នកមេីលថែ ខ្ញុំមិនចង់រំខាន"
" ញុំាបបរសិនទៅ ត្រជាក់អស់ហេីយ ចាំយេីងបញ្ចុក " ដឹងហេីយថាជេយ៉ុនចង់និយាយឌឺតែនាយមិនខ្វល់ បែរដាក់បង្គុយក្បែរជេយ៉ុននិយាយប្តូរប្រធានបទចង់ស្និទ្ធស្នាលនិងគ្នាខុសប្លែកទេីបលេីកចានបបរមកកាន់ ដួសវាមកទាំងផ្លុំតិចៗ
" ខ្ញុំមិនមែនក្មេង ក៏មិនបានឈឺដៃញាុំខ្លួនឯងបានមិនបាច់បញ្ចុក ! "
" ចង់ឲ្យបញ្ចុកតាមសម្រួលឬត្រូវប្រេីមាត់ដេីម្បីបញ្ចុក? " ប្រយេាគនេះបែបមានប្រសិទ្ធភាព ជេយ៉ុនងាកខ្វាច់មករកនាយភ្លាមទាំងសម្លឹងមុខភ្លឹសៗ ដេីម្បីចាំចាប់ប្រតិកម្មថានិយាយលេងឬគ្រាន់តែគម្រាម។
ទឹកមុខស៊ុងហ៊ុនស្មេីធេងឲ្យជេយ៉ុនស្មានចិត្តមិនត្រូវ ភ្លាមៗនាយស្រាប់តែដួសបបរដាក់ក្នុងមាត់ទាញកញ្ជឹង-កជេយ៉ុនបង្ខិតមករកខ្លួនហេីយផ្អឹបបបូរមាត់ជេយ៉ុននិងមាត់នាយជាប់គ្នាទេីបបញ្ជូនបបរចូលក្រអូមមាត់ជេយ៉ុនខ្ទិចគ្មានសល់ ឯនរ:តូចបានត្រឹមបេីកភ្នែកធំៗសម្លឹងមកកាន់ស៊ុងហ៊ុនទាំងចិត្តនឹកស្មានមិនដល់ថានាយហ៊ានធ្វេីបែបនេះមែន។
" យ៉ាងមិចបបរចេញពីមាត់យេីងឆ្ងាញ់ខ្លាំងឬ ទេីបបេីកភ្នែកធំៗយ៉ាងនេះ? "
" ឆ្កួត~ ឆ្កួតទេឬយ៉ាងមិច? " មិននិយាយតែមាត់ជេយ៉ុនលេីកដៃស្រឡូនដូចបន្លាក្រូចវាយទ្រូងហាប់ណែនរបស់នាយ ឌឹបៗទាំងចិត្តខឹង ទេីបនាយកម្លោះស្រវ៉ាក្រសេាបដៃសងខាងជាប់
"ឈឺ- ឈឺណាស៎ មកវាយលេងបែបនេះមិនបានទេ បេីកូនខ្ញុំខឹងអ្នកណាទទួលខុសត្រូវ " មេីល មេីលសម្តីនាយចុះទៅរៀនចេះនិយាយបែបនេះមកពីណា ឆាប់ឲ្យស៊ុងហ៊ុនសុភាពបុរសមុខងាប់របស់ខ្ញុំពីមុនវិញមក
" និយាយអីឆ្កួតៗ! " ដៃជេយ៉ុនទម្លាក់ចុះតិចៗ ត្រចៀកឡេីងក្រហមងាំង រាង្គកាយទាំងមូលស្ងៀមទ្រឹងឲ្យនរ:បញ្ចុកបបរតាមសម្រួលមិនហ៊ានមាត់មួយអឹស៎!
" ហក៎!..ហាមាត់ផង " ស៊ុងហ៊ុនដួសបបរជាថ្មីម្តងទៀតមកបញ្ជុកអ្នកជំងឺ ឯជេយ៉ុនវិញក្លាយជាក្មេងស្តាប់បង្គាប់មួយរំពេច ហាមាត់ទទួលញុំាបបរពីនាយដេាយមិនប្រកែក។
YOU ARE READING
សន្និវាសស្នេហ៍
Poetryអូននិងជេយ៉ុនជាមនុស្សតែមួយ ស្ថិតនៅពេលវេលាខុសគ្នា អូនមកដេីម្បីធ្វេីឲ្យបងស្រលាញ់អូន អូនមកដេីម្បីបំពេញចន្លោះខ្វះខាតនៃជីវិតបង អូនមកព្រោះអូនជាគូរនិងបងដូច្នេះបងសន្សំចិត្តកុំស្អប់អូនបានទេ? " កុំមករវល់ជាមួយនិងបងប្រុសយេីងឲ្យសោះ បេីមិនចង់មានបញ្ហាជាមួយយេីង" ...
