( សន្និវាសស្នេហ៍ )
ភាគទី17
" អាក្មេងឆ្កួតកុំស្រែកប្រយ័ត្នយេីងសម្លាប់ចេាល " បុរសម្នាក់ទៀតខ្ទប់មាត់ជេយ៉ុននឹងមិនភ្លេចស្រែកគម្រាមគេផងដែរ
" ចង់ធ្វេីអីលែងខ្ញុំ ហ្ហឹកៗ ស៊ុងហ៊ុនជួយខ្ញុំផ- "
ឌឹប
បុរសម្នាក់ដាក់ជេយ៉ុនមួយដៃកណ្តាលពោះ បណ្តាលឲ្យនរ:តូចឆ្អល់ណែនរកនឹងដួលតែក៏ព្យាយាមតាំងសតិមិនឲ្យសន្លប់ស្របពេលឃេីញអាម្នាក់ទៀតកំពុងតែដោះក្រវ៉ាត់ខេាសំដៅមករកខ្លួន
ផូស
ភ្លាមៗស្រាប់តែលេចវត្តមានស៊ុងហ៊ុននាយដាក់អាម្នាក់ជ្រូកនោះមួយដំបងសន្លប់ភ្លឹង
" ជេយ៉ុន/ ស៊ុងហ៊ុន "
" អាមួយនេះមកពីណាចេះដឹងស្អីវុេីយ " អាម្នាក់ទៀតហាក់ខឹងសម្បារនឹងស៊ុងហ៊ុនណាស់វាយាដៃប៊្រុងនឹងដាល់តែក៏ត្រូវនាយគេចទាន់ធាក់វាមួយជេីងដួលត្រឡប់3-4ជុំមុននឹងសន្លប់បាត់
" ស៊ុងហ៊ុនខ្ញុំខ្លាច ហ្ហឹកៗៗ" ជេយ៉ុនស្រវ៉ាអេាបនាយទាំងទឹកភ្នែករហ៊ាម អម្បាញ់មិញជេយ៉ុនភ័យណាស់ ខ្លាចថាគេនឹងបំពានហេីយក៏ខ្លាចថានឹងគ្មានអ្នកមកជួយខ្លួន
" មិនអីទេបងនៅទីនេះ ព្រលឹងព្រលះអេីយត្រឡប់មកវិញមក " ស៊ុងហ៊ុនអេាបនរ:តូចនឹងអង្អែលខ្នងស្រឡូនថ្នមៗ អម្បាញ់មិញនាយក៏ភ័យមិនស្ទឺ ដែលមកឃេីញពួកវាធ្វេីបាបជេយ៉ុនបែបនេះ
" សុំទេាស សុំទេាសដែលបណ្តេាយឲ្យជេយ៉ុនមកតែម្នាក់ឯងបែបនេះ" ជាការតបស្នងស៊ុងហ៊ុនថេីបជេយ៉ុនមួយខ្សឺតផ្តិតយកទឹកភ្នែកដែលកំពុងតែដាបលេីផែនថ្ពាល់ក្រពុំថ្នមៗ។ បន្ទាប់ពីនោះនាយក៏តេប្ដឹងប៉ូលីសឲ្យមកចាប់អាពីរនាក់នោះយកទៅបាត់។
" ពួកយេីងទៅវិញណា! "ស៊ុងហ៊ុនលេីកបីជេយ៉ុងដេីរសំដៅទៅផ្ទះដែលនៅមិនឆ្ងាយនោះ ឯនរ:ក៏មិនបានប្រកែកសង្ងំខ្លួនក្នុងរង្វង់ដៃរឹងមាំយ៉ាងស្ងប់ស្ងាត់។
" ញុំាទឹកឲ្យត្រជាក់ចិត្តសិនទៅចាំគេង"
ដាក់ជេយ៉ុនទៅលេីពូកស្រួលបួលហេីយស៊ុងហ៊ុនមិនភ្លេចចាក់ទឹកមួយកែវឲ្យជេយ៉ុនផឹក ហេីយក៏នៅអង្គុយអង្អែលខ្នងស្រឡូនទាំងក្តីបារម្ភ
" គេងជាមួយគ្នាបានទេ? "សម្តីជេយ៉ុនហាក់ធ្វេីឲ្យនាយរាងភាំងបន្តិចនរ:សម្លឹងមុខជេយ៉ុនស្ងៀមទ្រឹងមួយសន្ទុះ មុននឹងញេាចស្នាមញញឹមគែមមាត់បន្តិច
" បាន! " បញ្ចប់ប្រយេាគនាយឡេីងទៅអង្គុយក្បែរជេយ៉ុនផ្តេកក្បាលទៅលេីពូកទាំងមិនភ្លេចទាញជេយ៉ុនមកផ្អឹបជាប់ទ្រូងថេីបសក់រលាស់រលេាង និងអង្អែលវាតិចៗ
" មុននេះខ្ញុំគិតថាមិនអាចរួចខ្លួនទេ! " ជេយ៉ុនពេបមាត់សម្លឹងមុខស៊ុងហ៊ុនទាំងចង់យំបន្តិច
" ពេលនេះលែងអីហេីយ សន្យាមិនឲ្យមានលេីកក្រេាយទេ! " ម្តងទៀតស៊ុងហ៊ុនថេីបថ្ងាស់ទូលាយរឹតរង្វង់ដៃអេាបរន:តូចកាន់តែខ្លាំងឡេីង
" ខ្ញុំគិតថាលេាកនឹងនៅជាមួយអ្នកនាងលូណាមិនត្រឡប់មកវិញហេីយ!"
" ក្មេងឆ្កួត! ខ្ញុំមិនបានជូននាងដល់បន្ទប់នោះទេ "
" ចុះ- "
" លូណានៅជាមួយបងប្រុសខ្ញុំ " ស៊ុងហ៊ុនសេីចរហឹមមានអារម្មណ៍ថាជេយ៉ុនដូចកំពុងតែប្រច័ណ្ឌខ្លួន
" ជេយ៉ុន! "
" បាទ! "
" ពួកយេីងចាប់ផ្តេីមជាថ្មីល្អទេ? " ភ្លាមៗអ្វីៗហាក់ស្ងៀមទ្រឹងជេយ៉ុនសម្លឹងមេីលមុខរាងក្រាស់ ព្រេចភ្នែកញាប់ៗ ចិត្តអររំភេីបរកថាពុំត្រូវ តែថាពេលនេះអាចឆ្លេីយតបអ្វីនឹងនាយបានទៅ????
" ខ្ញុំងងុយហេី- "
" ឆ្លេីយសិនមក! " ស៊ុងហ៊ុនទល់អណ្តាតនឹងថ្គាមចិត្តនៅមិនស្ងៀមព្រោះចង់បានចម្លេីយ
" សុំទេាស! "
" ហេតុអី? "
" " គ្មានការឆ្លេីយតបជេយ៉ុនផ្ទប់មុខនឹងទ្រូងរឹងមាំ លេីកដៃតូចមកដាក់លេីចង្កេះនាយ មិនមែនគេមិនស្រលាញ់ស៊ុងហ៊ុននោះទេ តែពេលនេះគេមិនជឿចិត្តនាយទាល់តែសោះ រឹតតែមិនជឿថាគេនឹងលុបចិត្តស្អប់ត្រឡប់មកស្រលាញ់ខ្លួន វាមិនងាយស្រួលពេកទេដឹង? ហេីយចុះម្តាយគេនោះ?
" គេងទៅ! " មិនចង់ឲ្យបរិយាកាសអាប់អួរនាយនិយាយបង្វែររឿងសង្ងំគេងទាំងចិត្តមិនចង់!
YOU ARE READING
សន្និវាសស្នេហ៍
Поэзияអូននិងជេយ៉ុនជាមនុស្សតែមួយ ស្ថិតនៅពេលវេលាខុសគ្នា អូនមកដេីម្បីធ្វេីឲ្យបងស្រលាញ់អូន អូនមកដេីម្បីបំពេញចន្លោះខ្វះខាតនៃជីវិតបង អូនមកព្រោះអូនជាគូរនិងបងដូច្នេះបងសន្សំចិត្តកុំស្អប់អូនបានទេ? " កុំមករវល់ជាមួយនិងបងប្រុសយេីងឲ្យសោះ បេីមិនចង់មានបញ្ហាជាមួយយេីង" ...
