( សន្និវាសស្នេហ៍ )
ភាគទី7
" គ្មានទេ បេីរួចហេីយមិចក៏មិនទៅមុន"ស៊ុងហ៊ុនស្តីឡេីងរួចក៏ដេីរបង្ហួសជេយ៉ុនទៅគិតលុយ ទេីបត្រឡប់មកវិញដេាយមានកាន់ឥវ៉ាន់ពេញដៃទោះជាជេយ៉ុនចង់ជួយយួរក៏នាយមិនឲ្យនិងមិនតបសូម្បីមួយម៉ាត់។
ចំណាយពេលប្រហែលមួយម៉េាងសេរីឡានទំនេីបពណ៍ខ្មៅក្រឹបបរចូលក្នុងបរិ-វេណផ្ទះថ្មពីរជាន់ ដែរអមទៅដេាយដំណាំគ្រប់ទិសទីគួរឲ្យចង់រស់នៅ។ ម៉ាសុីនឡានត្រូវបញ្ឈប់ដេាយដៃនរ: មុននិងកាយទាំង
ពីរចុះពីលេីឡានដេាយមានឥវ៉ាន់ពេញៗទាំងដៃ។
" ជេយ៉ុន! ស៊ុងហ៊ុន!មីងនឹកឯងទាំងពីរណាស់ មោះ~ឆាប់ចូលក្នុងសិនមក! ជេយ៉ុននេះភ្លេចអ្នកមីងហេីយមែនទេ ទេីបធ្វេីមុខបែបនេះ? " អ្នកមាននាមជាមីងនិយាយឡេីងពេលឃេីញជេយ៉ុនឈរក្រេាយស៊ុងហ៊ុនទាំងបញ្ចេញទឹកមុខឡីងឡង់ដូចជាមិនដឹងអីសោះ
" ចំណាំមិនសូវបានទេបាទ! "
" មិនចាំក៏មិនអីដែរ រឿងខ្លះបេីអាចយេីងគួរតែបំភ្លេចវាចេាលទេីបជាការប្រសេីរ ឯងស្រស់បោះជាងមុនឆ្ងាយណាស់ ស៊ុងប្រហែលជាមេីលថែបានល្អហេីយ នេះលេាកតាខលប្រាប់មីងថាពួកឯងចង់ដេីរលេងជាមួយគ្នាទេីបត្រៀមកន្លែងឲ្យមកស្នាក់នៅលេីភ្នំតែពីរនាក់"
" បាទ! គាត់និយាយបែបនិងមែន? "
នរ:ចាប់ផ្តេីមធ្វេីមុខឡីងឡង់ជាថ្មីម្ដង
ទៀតព្រោះតែខ្លួនមិនដឹងអ្វីទាល់តែសោះ!
" ពិតណាស់ អ៎ូ..និយាយចឹងជេយ៉ុនចង់មេីលមុខកូនមីងដែរទេ ពួកគេនៅខាងលេី បេីមិនគេងលក់ទេមីងឲ្យឯងជួយមេីលពីរ
នាក់នេះមិនខាន រពឹសណាស់! " សេីច
" ខ្ញុំថាកុំអីល្អជាង ខ្ញុំនិងជេយ៉ុនត្រូវឡេីងទៅខាងលេីទៀត ណាមួយកុំឲ្យរំខានក្មេងគេងផងនាំតែពិបាកដល់មីងទេ បេីសិនជាពួកគេភ្ញាក់ "
" ហ្ហឹម~ ស៊ុងនិយាយក៏ត្រូវដែរចឹងពួកឯងឆាប់នាំគ្នាទៅចុះ ខ្វះខាតអីប្រាប់កម្មករនិងពូឯងដែរនៅខាងលេីបាន មីងបាននិយាយជាមួយពួកគាត់រួចហេីយ "
" មីងបាទ? ចុះបងជុងលីនោះមិចមិនឃេីញសោះចឹងក្រែងគាត់មកមុនពួកខ្ញុំនោះអី? "
" អត់ទេ ជុងលីមិនបានមកទីនេះទេ គឺមានតែឯងនិងស៊ុងហ៊ុនប៉ុណ្ណោះ បានហេីយកុំឆ្ងល់ច្រេីនអីស៊ុងហ៊ុនគេទៅបាត់ហេីយ ទៅចុះ នៅជាមួយគ្នាឲ្យសប្បាយណា! "
YOU ARE READING
សន្និវាសស្នេហ៍
Поэзияអូននិងជេយ៉ុនជាមនុស្សតែមួយ ស្ថិតនៅពេលវេលាខុសគ្នា អូនមកដេីម្បីធ្វេីឲ្យបងស្រលាញ់អូន អូនមកដេីម្បីបំពេញចន្លោះខ្វះខាតនៃជីវិតបង អូនមកព្រោះអូនជាគូរនិងបងដូច្នេះបងសន្សំចិត្តកុំស្អប់អូនបានទេ? " កុំមករវល់ជាមួយនិងបងប្រុសយេីងឲ្យសោះ បេីមិនចង់មានបញ្ហាជាមួយយេីង" ...
