បារម្ភយេីងមែនទេ??

380 37 0
                                        

  ភាគទី4

   ធ្មេចភ្នែកតែបន្តិចក៏យប់ទៀតទៅហេីយ
ជេយ៉ុនល្ងាចនេះមិនដឹងជាឧស្សាហ៍អីណាស់ណាទេចូលធ្វេីម្ហូបសម្រាប់អ្នកផ្ទះនេះតាំងពីម៉េាង4រសៀល តែអ្វីដែរចម្លែកនោះគឺម្ហូបភាគច្រេីនសុទ្ធតែជាគ្រឿងសមុទ្រ
   អាហារជាច្រេីនរៀបត្រៀបត្រាពេញលេីតុទៅហេីយតែនៅឃេីញជេយ៉ុនកាន់ចានស៊ុបបង្គារកាត់មនុស្សសឹងមួយផ្ទះមកដាក់ពីមុខជុងលីថ្នមៗទាំងស្នាមញញឹមស្រស់បង្កជាការមិនពេញជិតដល់អ្នកអង្គុយជិតនោះ~
  " គ្រឿងសមុទ្រដែរបងចូលចិត្ត សាកភ្លក្សទៅមេីលជេយ៉ុនផ្ចិតផ្ចង់ណាស់សម្រាប់ស៊ុបមួយចាននេះ! "

  " ឆ្ងុយណាស់ អរគុណហេីយបាទ! "
" អ៎ា...ជេយ៉ុនមនុស្សមួយផ្ទះកូនធ្វេីឲ្យតែជុងលីម្នាក់ប៉ាអាចអន់ចិត្តណ៎ា ហេីយនេះដឹងថាបងចូលចិត្តបង្គារទៀតន៎! "
  " សេីច! ជេយ៉ុនគ្រាន់តែចង់អរគុណបងប៉ុណ្ណោះ! "
   " ប៉ា! ខ្ញុំឆ្អែតហេីយ សុំទៅសម្រាកមុន! "
នរ:ស៊ុងហ៊ុនពេាលកាត់សម្លេងក្អាកក្អាយទាំងទឹកមុខមាំទេីបងេីបចេញពីតុអាហារទាំងមិនបានសូម្បីប៉ះ ហេីយក៏ប្រាប់ថាឆ្អែតរួចឡេីងទៅខាងលេីវិញបាត់រកតែអ្នកជាម្តាយឪពុកឃាត់មិនទាន់~
   " កេីតអីអញ្ចេះ? ប៉ាមិនបានឃេីញឯងញុំុាអ្វីមួយម៉ាត់? " ទោះលេាកចង់និយាយអ្វីក៏នាយមិនខ្វល់ដែរសំខាន់គេបានចេញផុតទៅហេីយ សល់តែជេយ៉ុនដែរកំពុងមានអារម្មណ៍ថាអន់ចិត្ត ទេីបប្រឹងតាមសម្លឹងនាយមិនឈប់។
  
  តុកៗ~តុកៗ

" លេាក~ លេាកបេីកទ្វារបន្តិចបានទេ? "ផ្ទះស្ងាត់ជ្រងំ ឯជេយ៉ុនវិញក្លានហ៊ានមកគោះ
ទ្វារបន្ទប់អ្នកជាគូរដណ្តឹងទាំងកណ្តាលអធ្រាត្រ~
" មានការអី? " នរ:ដែរមិនទាន់គេងព្រោះរវល់មេីលឯកសាររហ័សដេីរមកបេីកទ្វារទាំងមុខមាំ នាយស្មានដឹងរួចទៅហេីយថានរណាគេជាអ្នកមករំខានទាំងយប់បែបនេះ.
  " លេាកអ៊ំប្រេីខ្ញុំឲ្យយកកាហ្វេមកជូន! "
" ដាក់លេីតុយេីងទៅ " មិនស្តីតែមាត់ស៊ុងហ៊ុនទាញទ្វាររាងធំបន្តិចសម្រាប់ឲ្យជេយ៉ុនចូល~
   " អ៊ំប្រាប់ទៀតថាបេីលេាកធ្វេីការងាររួចហេីយឲ្យទៅជួបគាត់បន្តិច គាត់មានការចង់
និយាយជាមួយ! "
   " ដឹងហេីយ! "
  " ចង់ញាុំអីដែរទេ?ចាំខ្ញុំធ្វេីមកឲ្យ "សួរនេះមិនមែនព្រោះចង់យកចិត្តអីទេព្រោះតែបារម្ភ ពីល្ងាចមិញជេយ៉ុនមិនបានឃេីញ
នាយញុំាអ្វីសោះរួចក៏ពេាលថាឆ្អែតបាត់ទៅហេីយ~
  " អត់ទេ ចេញទៅ! "ស៊ុងហ៊ុនមិនស្តីតែមាត់ដៃខ្លួនលូកមកចាប់ដេីមដៃជេយ៉ុនបម្រុងនិងទាញឲ្យទៅខាងក្រៅវិញ~
" តែលេាកអត់ទាន់បានហូបអីទេមិនចឹង ចាំខ្ញុំទៅធ្វេីបបរសាច់ជ្រូកមកឲ្យ"
  " ន៎ែ...ឯងចង់បានអី? "សម្លេងនាយចាប់ផ្តេីមគ្រល៎ហាក់ដូចជាកំពុងតែខឹងរាងតូចទាំងមិនសមទំនងសោះ~
" ខ្ញ~ ខ្ញុំគ្មានចង់បានអីទេ!គ្រាន់តែឃេីញថាលេាកមិនទាន់បានញុំាអី បេីមិនញុំាក៏មិនអីដែរខ្ញុំទៅវិញហេីយ! " នាយនេះកំពុងសម្លុតឲ្យជេយ៉ុនភ័យច្បាស់ណាស់ សម្លេងញ័រៗ សម្តីពេាលចប់នាយតូចបម្រុងដេីរចេញមកខាងក្រៅវិញតែក៏ត្រូវនរ:រហ័យលូកមកក្រសេាបចង្កេះពីក្រេាយជាប់
  " លេាកធ្វេីអ្វី? លែងខ្ញុំទៅ! "កម្លាំងមិនបានមួយចំណិតគេផង ក៏ជេយ៉ុននៅប្រឹងបេះដៃនាយចេញដដែលតែថាមេីលទៅដូចជាមិនបានផលទាល់តែសោះ~
  " បារម្ភយេីងមែនទេ? យេីងមិនងាយស្លាប់ឡេីយ អ៎រ...ហេីយត្រូវចាំឯងជាគូរដណ្តឹងយេីង ដូចនេះកុំធ្វេីឲ្យយេីងអស់ការអត់ទ្រាំចំពោះឯងឲ្យសោះ! "ចប់ប្រយេាគនរ:ប្រលែងចង្កេះតូចឲ្យមានសេរីភាពវិញ
រួចដេីរត្រឡប់មកអង្គុយតុធ្វេីការរបស់ខ្លួនយ៉ាងធម្មតាដូចគ្មានរឿងអីសោះ~
   ទេីបជេយ៉ុនស្រវ៉ាដេីរចេញមកវិញទាំងរលីងរលេាង ឯខ្លួនឯងផ្ទាល់ក៏មិនដឹងផងថាវាមកពីហេតុអី ហេតុអីក៏មានអារម្មណ៍ថាឈឺខ្ទេាកៗទាំងមិនសមហេតុផលបែបនេះ~

សន្និវាសស្នេហ៍Where stories live. Discover now