ភាគទី1

650 17 0
                                    

រឿង : លួចស្នេហ៍លេីអតីតប្តីរបស់ខ្ញុំ💖

ភាគទី1 : ជួបអតីតស្វាមី

អានដោយក្តីរីករាយ❤️💚

វាសនាមនុស្សពីរនាក់ដែលនៅជាប់ជំពាក់គ្នា ដែលធ្លាប់មានចំណងនិស្ស័យជាមួយគ្នា តេីពួកគេអាចត្រឡប់មកជួបគ្នាវិញឬក៏ផ្តេីមស្នេហ៍សាជាថ្មីបានទេ?

yibo restaurant
ភោជនីយដ្ឋានមួយនេះគឺជាភោជនីយដ្ឋានមួយដ៏ល្បីនៅប្រចាំទីក្រុងប៉េកាំង ដែលទទួលបានការចាប់អារម្មណ៍នឹងកោតសរសើរគ្រប់ៗគ្នាចំពោះមនុស្សដែលមកញាំុទីនេះហេីយគឺសុទ្ធតែទទួលបានរសជាតិប្លែកដិតអារម្មណ៍ដែលបំភ្លេចមិនបាន

ឯម្ចាស់គ្រប់គ្រងវិញត្រូវបានគេដឹងថាជាអតីតកូនរបស់លោកវ៉ាងដែលជាចុងភៅឆ្នេីម កូនរបស់គាត់ក៏មិនអន់ដែលស្នាដៃម្ហូបចេញមកប្រកបទៅដោយភាពឆ្នៃប្រឌិតខ្ពស់នឹងមានរសជាតិឆ្ងាញ់ ដោយគេមានឈ្មោះថាវ៉ាងអីុបូ

« រៀបចំអោយបានល្អថ្ងៃនេះទទួលភ្ញៀវvip យប់នេះត្រូវអោយពួកគាត់ពេញចិត្តដោយគ្មានការទេីសទាស់ » សម្លេងក្រឡូងធំរបស់ម្ចាស់ភោជនីយដ្ឋានផ្ទាល់ កំពុងតែប្រើកូនចៅរៀបចំបន្ទប់vip ព្រោះត្រូវទទួលភ្ញៀវនៅយប់នេះអោយបានល្អ មិនអញ្ចឹងខូចឈ្មោះភោជនីយដ្ឋានមិនខាន

« បាទ/ចាស » បុគ្គលិកទាំងអស់ទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រហែលជាភ្ញៀវពិសេសខ្លាំងណាស់ហើយបានជាមកមេីលដោយផ្ទាល់បែបនេះ

« លីឈិននៅមេីលបន្តទៅ » នាយបែរទៅរកជំនួយការបន្តិចនឹងអោយគេមេីលបន្តទៀតដោយរៀបចំអោយបានល្អ នាយតែងតែទុកចិត្តលេីជំនួយការបែបនេះ ព្រោះធ្វើការជាមួយនាយយូរហើយ

« បាទ! »

និយាយចប់នាយក៏ដេីរចេញទៅព្រោះតែកាងារមមាញឹកមិនមានពេលទំនេរ

ភូមិគ្រឹះត្រកូលស៊ាវ
នៅក្នងភូមិគ្រឹះកំពុងតែមមាញឹកក្នុងការចេញទៅញាំុអីនៅខាងក្រៅជួបជុំជាមួយក្រុមគ្រួសារតែខុសអីកូនប្រុសច្បងត្រកូលស៊ាវបែរជាធ្វេីមិនខ្វល់ទៅវិញ

« កូនចាន់ទៅរៀបចំខ្លួនទៅ ថ្ងៃនេះទៅញាំុអាហារជុំគ្នាណា » អ្នកស្រីស៊ាវឃេីញបែបនេះក៏ដេញអោយទៅរៀបចំខ្លួន ទាំងអស់គ្នាសុទ្ធតែរីករាយខុសអីតែកូនប្រុសច្បងរបស់គាត់

Crush on my EX-husband❤️✨(END)Where stories live. Discover now