ភាគទី2 : ពេលនេះបងមិនអាចហាមខ្លួនឯងបានឡើយ
អានដោយក្តីរីករាយ❤️💚
ចិត្តជាឪពុកម្តាយចង់ឃើញកូនរស់នៅជាមួយមនុស្សដែលល្អមានសេចក្តីសុខ ហើយពួកគាត់ក៏មានសេចក្តីសុខទៅតាមដូចគ្នា ពេលខ្លះបង្ខំមិនបានមានតែប្រេីវិធីមិនល្អៗខ្លះៗហេីយដេីម្បីរឹតចំណងស្នេហ៍របស់ពួកគេអោយបានដូចមុនប៉ុន្តែវាមិនខុសទេព្រោះពួកគេក៏ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាស្រាប់ហេីយ
« បងសន្យាថានឹងយកអូនធ្វើជាប្រពន្ធវិញអោយបាន » នាយសម្លឹងមេីលចាន់ដេីរទៅ នាយមិនអោយអតីតភរិយាក្លាយជារបស់អ្នកផ្សេងឡេីយ ធ្វើយ៉ាងណាក៏ដោយត្រូវតែអោយស៊ាវចាន់ធ្វើជាប្រពន្ធរបស់នាយដូចពីមុនអោយបាន
« បេីដឹងថាត្រូវមកជួបគេដែលខ្ញុំមិនមកនោះឡើយ » ចាន់ដេីររអ៊ូម្នាក់ឯងទាំងអារម្មណ៍មិនល្អជាខ្លាំងមកថ្ងៃនេះបានជួបបេីដឹងមុនស្មានតែចង់មកមែនទេ?
ចាន់បានចូលមកក្នុងបន្ទប់vipវិញនឹងមេីលមុខទៅកាន់អ្នកមានគុណរបស់ខ្លួនតែកាន់តែមិនមានអារម្មណ៍ល្អលេីសដេីមនេះប្រហែលជាគំនិតរបស់ពួកគាត់ហេីយ
« បាននិយាយគ្នាទេ? » អ្នកស្រីវ៉ាងក៏ចោតសួរឡេីងនេះចេញទៅតែពីរនាក់មួយសន្ទុះហើយទំនងតែបាននិយាយគ្នាបន្តិចដែល
« ម៉ាក់ដឹងទេថាម៉ាក់កំពុងធ្វេីអ្វី! » ពេលនេះអារម្មណ៍មិនស្ងប់បែរជាសួរមកផ្ចាញ់បន្ថែម មនុស្សធ្លាប់រៀបការហើយលែងលះគ្នាពេលនេះគាត់ចង់អោយចាប់ផ្តើមសាជាថ្មីមែនទេ?
« ប៉ាម៉ាក់គ្រាន់តែចង់អោយកូនត្រូវគ្នាជាមួយអុីប៉ូវិញគេជាបុរសល្អណាស់គេល្អគ្រប់យ៉ាង ហេតុអ្វីកូនត្រឡប់ទៅដូចមុនជាមួយគេវិញមិនបាន? » ក្នុងមួយជីវិតគាត់មិនចង់បានអ្វីច្រើនទេគាត់គ្រាន់តែចង់អោយកូនៗរបស់គាត់រស់នៅនឹងរៀបការជាមួយបុរសល្អៗ ទាំងដែលធ្លាប់មានលោកប្តីដ៏ល្អម្នាក់ហើយហេតុអ្វីត្រូវគ្នាវិញមិនបានវ៉ាងអុីប៉ូជាបុរសល្អខ្លាំងណាស់ទេីបគាត់ហ៊ានសរសេីរដល់ថ្នាក់នេះ
« ខ្ញុំមិនចង់ត្រូវគ្នា!ខ្ញុំចង់នៅបែបនេះហេីយក៏គ្មានអ្នករំខាន » ចាន់ឆ្លេីយធ្វើហីៗ បេីអោយត្រឡប់ទៅធ្វើភរិយារបស់វ៉ាងអុីប៉ូវិញគឺកុំសង្ឃឹមអោយសោះ សុខចិត្តនៅឯការម្នាក់បែបនេះក៏បាន
YOU ARE READING
Crush on my EX-husband❤️✨(END)
Romanceរឿងនេះខ្ញុំសរសេរចប់យូរហើយគឺគ្រាន់តែយកមកផុសក្នុងនេះតែប៉ុណ្ណោះ បេីផុសអោយអានវិញអត់ទៀតម៉ោងដូចរឿងផ្សេងទេណា❤️🙏