ភាគទី3

189 4 0
                                    

ភាគទី3 : ទឹកភ្នែកមួយដំណក់ស្រក់ជាលេីកចុងក្រោយ

រាងកាយទាំងមូលលែងបរិសុទ្ធតេីមានន័យអ្វីទៅ?ធ្លាក់ដល់ដំណាក់កាលនេះហើយពេលនេះលែងខ្វល់អ្វីហើយសូម្បីតែគ្រួសារបងប្អូនមិត្តអ្វីក៏ដោយ

ផ្លាប់ ~ ផ្លាប់ ~ ផ្លាប់
បន្តពីមួយទឹកទៅមួយទឹកពួកគេទាំងពីរនេះមិនព្រមចាញ់គ្នាឡេីយកម្លាំងគឺខ្លាំងៗដូចគ្នារហូតដល់ទន់ខ្សោយលែងអាចបន្តទេីបនាំគ្នាបញ្ចប់ទៅ។

ព្រឹកស្អែកថ្ងៃថ្មីបានឈានចូលមកដល់រាងក្រាស់ក្រោកឡើងពីដំណេកនឹងមានអារម្មណ៍មិនសូវល្អព្រោះតែបានធ្វើខុសជាមួយនឹងមនុស្សម្នាក់ដែលគេមិនបានយល់ព្រម មិនដឹងថាក្នុងចិត្តរបស់គេខឹងខ្លាំងយ៉ាងណានោះទេ

គ្រាន់តែបេីកភ្នែកឃេីញមនុស្សជាទីស្រឡាញ់ភ្លាមៗបែបនេះទុក្ខកង្វល់របស់នាយក៏កាត់បន្ថយបានខ្លះៗហេីយ ឆ្លៀតគេគេងលក់អុីប៉ូក៏អង្អែលក្បាលថ្នមៗពោរពេញទៅដោយក្តីស្រឡាញ់

« បងស្រលាញ់អូនណាចាន់ បងចង់នៅក្បែរអូនយប់មិញនេះបងសុំទោសពិតមែនបងគ្មានចេតនានោះទេ » រូបរាងដ៏សែនសង្ហាររបស់នាយតែងតែមានមនុស្សស្រីជាច្រេីនប្រាថ្នាចង់បាន ប៉ុន្តែនាយមិនខ្វល់ឡើយនាយតែងតែចាប់អារម្មណ៍ទៅលើមនុស្សម្នាក់ឈ្មោះស៊ាវចាន់ប៉ុណ្ណោះ

អុីប៉ូដេីរទៅបាត់អ្នកណាទៅដឹងថាមនុស្សដែលកំពុងដេកគឺមិនបានលក់នឹងស្តាប់លឺទាំងអស់អ្វីដែលគេបាននិយាយប៉ុន្តែបានត្រឹមតែសម្រក់ទឹកភ្នែកចុះទាំងភាពឈឺចាប់ ទង្វើយប់មិញនេះនៅតែចងចាំក្នុងខួរក្បាលមិនភ្លេច

« ហឹុក ~ ហឹុក មនុស្សទាំងអស់សុទ្ធតែអាក្រក់ហេតុអ្វីចាំបាច់ធ្វើបែបនេះ » ចាន់ដឹងហើយថាវាគឺជាគំនិតរបស់ឪពុកម្តាយមិនខាននេះមនុស្សក៏ចេះឈឺចាប់ នេះជាកូនបង្កើតមិនមែនមនុស្សលក់ខ្លួន

« តេីខ្ញុំនៅសល់អ្វីទៀតទៅ? ~ ហឹុកៗ » ទឹកភ្នែកហូរចង់ក្លាយទៅជាទឹកទន្លេ រាងកាយដ៏ស្រស់ស្អាតមួយនេះវាលែងបរិសុទ្ធទៀតហើយ ពេលនេះពិតជាខ្ពេីមរអេីមខ្លួនឯងខ្លាំងណាស់

ចាន់ក៏ប្រញាប់ចាកចេញទៅចំពេលដែលអុីប៉ូចូលមកវិញហេីយអ្វីដែលនាយទទួលបានគឺការសម្លឹងមេីលរបស់អ្នកម្ខាងទៀតទាំងស្អប់ខ្ពេីម តែនាយក៏ដឹងព្រោះជាកំហុសរបស់នាយទាំងស្រុង

Crush on my EX-husband❤️✨(END)Where stories live. Discover now