ភាគទី6

185 4 0
                                    

ភាគទី6 : ពេលនេះអូនបានធ្វើឲ្យបងមានក្តីសុខម្តងទៀតហើយ

មិនថាមនុស្សស្អប់យ៉ាងណាទេអោយតែបាននៅជិតគេគឺច្បាស់ជាមានអារម្មណ៍ថាក់ក់ក្តៅនឹងសប្បាយចិត្ត ព្រោះក្តីស្រឡាញ់ទាំងមូលមិនមែនបាត់ទៅទាំងអស់នោះទេ វានៅសេសសល់ខ្លះធ្វើឲ្យយើងមានអារម្មណ៍មួយនោះ

« អា ~ ហឹុកៗ » ចាន់ស្រែកមួយទំហឹងទឹកភ្នែកចង់ក្លាយទៅជាឈាម ឈឺចាប់ណាស់បេះដូងមួយនេះវាឈឺជាងយកកាំបិតមកចាប់ពីលេីរាប់ពាន់ទៀត។

ឈិនស៊ូឡុងអុីនឹងអុីប៉ូចេញមកខាងក្រៅទាំងទឹកមុខម្នាក់ៗស្ងួតពិបាកចិត្តនឹងរឿងរបស់ចាន់មួយរយះនេះឃើញតែទឹកភ្នែករហូត

« អុីប៉ូឯងចង់ត្រឡប់មកជាមួយចាន់ដូចមុនមែនទេ? » ឈិនស៊ូពេលនេះមិនបានដឹងអ្វីនាយក៏សួរអោយអស់ចម្ងល់តែម្តង ព្រោះអតីតកាលរបស់ពួកគេនាយគឺដឹងច្បាស់

« ហឹុម....ពិតជាចង់ណាស់ប៉ុន្តែឯងមេីលចាន់ទៅនៅខឹងយេីងនៅឡើយទេ » អុីប៉ូដកដង្ហើមធំសភាពរបស់ចាន់ពេលនេះបេីចង់ត្រឡប់ដូចកាលពីមុនវិញក៏មិនងាយស្រួល

« ព្យាយាមគង់តែបានសម្រេចទេព្យាយាមឡើងបងអុីប៉ូ » ឡុងអុីទះស្មារតិចៗផ្តល់ជាកម្លាំងចិត្ត អោយតែព្យាយាមលទ្ធផលវាគុំតែបាននោះទេ

« ទោះបីជាយ៉ាងណាបងក៏មិនចុះចាញ់ស្រាប់ហើយ » អុីប៉ូសេីចបន្តិចផ្តល់ជាកម្លាំងចិត្តអោយខ្លួនឯង មនុស្សដូចនាយមិនព្រមចុះចាញ់ងាយៗនោះឡេីយ នាយមិនអាចអោយមនុស្សល្អដូចស៊ាវចាន់ក្លាយជារបស់អ្នកផ្សេងក្រៅពីនាយឡេីយ។

មួយសប្តាហ៍កន្លងផុតទៅ
កន្លងផុតទៅយូរហើយអ្វីៗក៏ផ្លាស់ប្តូរគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរនោះគឺអុីប៉ូនៅតែតាមចាន់ស្អិតរហូតប្រៀបដូចជាស្ករតាំងម៉ែ

នៅភោជនីយដ្ឋានរបស់អុីប៉ូចាន់ត្រូវបានមកទីនេះដេីម្បីធ្វេីតាមបំណងរបស់ប៉ាម៉ាក់ទោះបីជាមិនចង់មកយ៉ាងណាក៏នៅតែបង្ខំអោយបានមកទាល់តែបាន

« បេីប៉ាម៉ាក់មិនបង្ខំខ្ញុំគម្រាមខ្ញុំទេខ្ញុំក៏មិនមកដែល » ចាន់នៅក្នុងផ្ទះបាយធ្វើមុខស្អុយមិនចូលចិត្តទេការធ្វើម្ហូបអាហារបែបនេះ បេីមិនមែនអ្នកមានគុណ
គម្រាបនឹងបង្ខំ ទោះបីជាទេវតាមកបង្ខំទៀតក៏មិនមកដែល

Crush on my EX-husband❤️✨(END)Where stories live. Discover now