ភាគទី10 : នាំស្រីលោកទៅគេងលេីគ្រែជាមួយគ្នាទៅ
មនុស្សពីរនាក់នេះមានម្នាក់មិនសូវចូលចិត្តម្នាក់ទៀតទេប៉ុន្តែបេីបាននៅជាមួយគេប្រៀបដូចជាឆ្មាកណ្តុរ ប្រលែងគ្នាយ៉ាងសប្បាយរីករាយមិនដឹងថាទង្វើនេះជាទង្វើបញ្ជាក់អ្វី🫢
ទីបំផុតឡានសង្គ្រោះបន្ទាន់ក៏បានមកដល់នឹងប្រញាប់នាំឡុងអុីទៅកាន់មន្ទីរពេទ្យអោយលឿនបេីទុកយូរគ្មានលទ្ធផលល្អ។
« ឯងកុំកេីតអ្វីណាប្អូនប្រុសរបស់បង ~ ហឹុកៗ » មកដល់មន្ទីរពេទ្យឡុងអុីកំពុងតែបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ឯចាន់វិញទឹកភ្នែកនៅតែស្រក់នឹងសម្លឹងមេីលប្អូនរបស់ខ្លួនទាំងភាពឈឺផ្សារ
« សូមសាច់ញាតិរងចាំនៅខាងក្រៅ » មកដល់បន្ទប់សង្គ្រោះបន្ទាន់អ្នកគ្រូពេទ្យម្នាក់បាននៅរារាំងសាច់ញាតិអ្នកជំងឺកុំអោយចូលទុកតួនាទីអោយគ្រូពេទ្យ
« ហឹុក ~ ~ » រាងតូចដាក់ខ្លួនអង្គុយលេីកៅអីឈ្ងោកមុខយំសសឹក ឯអុីប៉ូឃើញហើយគឺអាណិតខ្លោចចិត្តជំនួយបងប្អូនទាំងពីរនាក់នេះខ្លាំងណាស់
« ឡុងអុីប្រាកដជាមិនអីទេអូនកុំយំពេកអី » អុីប៉ូចូលទៅអង្គុយជិតចាន់នឹងអង្អែលខ្នងថ្នមៗនិយាយផ្តល់កម្លាំងចិត្តអោយ មនុស្សល្អព្រះនឹងការពារ
« វាជាកំហុសរបស់យើងចាន់អោយយើងសុំទោសផង » ឈិនស៊ូដេីរមកជិតចាន់នឹងពោលពាក្យសុំទោស គ្រប់យ៉ាងក្លាយជាបែបនេះដោយសារតែនាយទាំងអស់
« ហេតុអ្វីឡុងអុីក្លាយជាបែបនេះប្រាប់យើងបន្តិចបានទេ? » ចាន់មិនបានខឹងឬប្រកាន់នឹងឈិនស៊ូឡើយគ្រាន់តែចង់ដឹងពីហេតុការណ៍ដែលធ្វើឲ្យប្អូនប្រុសដល់ថ្នាក់នេះ
ឈិនស៊ូរៀបរាប់ប្រាប់ចាន់នឹងអុីប៉ូតាមដំណើរអ្វីដែលធ្វេីអោយឡុងអុីក្លាយជាបែបនេះ ព្រោះកំហុសមួយនេះនាយខុសធ្ងន់ណាស់ មិនសមទទួលបានការលេីកលែងនឹងអភ័យទោសពីអ្នកណាម្នាក់
« ចាន់អោយយើងសុំទោសផងណា ព្រោះតែយើងទេីបធ្វើឱ្យឡុងអុីក្លាយជាបែបនេះ » រៀបរាប់រួចឈិនស៊ូពោលពាក្យសុំទោសទៅកាន់ចាន់ម្តងទៀត បេីមិនមែនដោយសារតែនាយរឿងគ្រប់យ៉ាងក៏មិនក្លាយជាអាក្រក់យ៉ាងនេះ
YOU ARE READING
Crush on my EX-husband❤️✨(END)
Romanceរឿងនេះខ្ញុំសរសេរចប់យូរហើយគឺគ្រាន់តែយកមកផុសក្នុងនេះតែប៉ុណ្ណោះ បេីផុសអោយអានវិញអត់ទៀតម៉ោងដូចរឿងផ្សេងទេណា❤️🙏