ភាគទី5

218 5 0
                                    

ភាគទី5 : សម្តីមុតស្រួច

មនុស្សម្នាក់រស់នៅជាមួយការចងចាំអតីតកាលឈឺចាប់មិនមែនរស់នៅបានស្រួលឡើយ បេះដូងមួយនោះឈឺចាប់ពេកហើយ ឈឺដល់ថ្នាក់មិនហ៊ានបេីកចិត្តហើយក៏មិនអាចទទួលយកអ្នកណាដាក់បាន

« បងនឹងយកអូនធ្វេីភរិយារបស់បងវិញអោយបាន » នាយអោនទៅថេីបថ្ងាសដ៏រលោងរបស់ចាន់ហេីយ
មនុស្សឈ្មោះស៊ាវចាន់ត្រូវតែជាភរិយារបស់វ៉ាងអុីប៉ូតែម្នាក់គត់នឹងដូចមុន។

ឯឡុងអុីបានចុះមកដល់ខាងក្រោមទាំងទឹកមុខស្រពាប់ស្រពោនចំពេលដែលលោកមេកងរូបសង្ហារបានដេីរចូលមកគេជាភ្ញៀវបានមកមកលេងផ្ទះចឹងហើយត្រូវតែបង្ខំចិត្តញញឹមដេីម្បីទទួល

« លោកមេកងឈិនស៊ូខ្យល់បក់អីបានមកដល់ផ្ទះខ្ញុំ? » ឡុងអុីអប់សុខក៏និយាយញ៉ោះជាមួយនឹងកំលោះសង្ហារព្រោះខានឃើញយូរហើយទេីបតែមកថ្ងៃនេះ

« ព្រោះរវល់នឹងការងារខ្លាំងពេកចឹងហើយទេីប
មិនបានមក ចុះលោកពូអ្នកមីងនឹងចាន់ទៅណាអស់ហេីយ » កំលោះសង្ហារត្រកូលឈូដែលមានឈ្មោះថាឈិនស៊ូអេះអុយដូចមិនសូវហ៊ាននិយាយជាមួយឡុងអុីឡេីយនឹងនិយាយបង្វែរទៅសួររឿងផ្សេង

« បងចាន់គាត់សម្រាកនៅបន្ទប់ឯលោកប៉ាអ្នកម៉ាក់ខ្ញុំមិនដឹងថាគាត់ទៅណាឡើយ » ឡុងអុីឆ្លើយតាមសំណួរដែលឈិនស៊ូបានសួរ បូករួមទាំងស្នាមញញឹមធ្វើឱ្យអ្នកម្ខាងទៀតព្រឺរោមអស់ទៅហើយ

« អាវ...ទិញរបស់មកផ្ញើច្រើនបែបនេះញាំុមិនអស់ទេ » ឡុងអុីឃើញឈិនស៊ូមកជាមួយរបស់របរញាំុច្រេីន មិនដឹងថាទិញមកធ្វើអ្វីច្រើនដល់ថ្នាក់នេះអ្នកណាញាំុអស់

« បេីថាញាំុមិនអស់ខ្ញុំមិនជឿឡើយ រាងដូចឯងចឹងគួរតែញាំុអោយបានច្រើន » តាមពិតនាយដឹងច្បាស់ថាបងប្អូនគេទាំងពីរនេះញាំុច្រើនខ្លាំងណាស់ចឹងហើយនាយត្រូវតែទិញមកអោយច្រើន

« រាងខ្ញុំតាំងពីដើមប៉ុណ្ណឹងស្រាប់ហើយទោះបីជាខំញាំុដល់បែកពោះក៏នៅតែប៉ុណ្ណឹង » ឡុងអុីសេីចបន្តិចនិយាយដូចមិនដែលដឹងអញ្ចឹងរាងតូចបែបនេះស្រាប់ហេីយញាំុដល់ណាក៏នៅតាតូចបែបនេះ

Crush on my EX-husband❤️✨(END)Where stories live. Discover now