ភាគទី9 : សុំទោស
មិនមែនគ្រប់យ៉ាងចង់ឲ្យក្លាយជាបែបនេះនោះទេព្រោះតែវាសនាបានកំណត់រួចទៅហើយថាត្រូវជួបរឿងបែបនេះ ចង់មានពេលវេលាបកស្រាយប្រាប់គេអោយបានច្បាស់លាស់ប៉ុន្តែហួសពេលហើយ
អុីប៉ូបានបន់ស្រន់រួចហើយប៉ុន្តែចាន់បែរជាមិននិយាយអ្វីនឹងសម្លឹងមេីលអុីប៉ូទាំងញញឹមក្នុងចិត្តច្បាស់ណាស់ចាន់នឹងបន់ស្រន់រឿងអ្វីម្យ៉ាងគ្រាន់តែមិនប្រាប់ដល់អ្នកណា
« អម្បាញ់មិញនេះតេីអូនបន់ស្រន់អ្វីខ្លះ? » អីុប៉ូបន្ទាប់ពីបន់ស្រន់រួចក៏បែរមកមេីលចាន់នឹងសួរ មេីលមិនធ្លុះចិត្តរបស់គេនោះទេ
« ហេតុអ្វីចាំបាច់ត្រូវប្រាប់លោក? » ចាន់លេីក
ជញ្ចេីមមេីលទៅកាន់អុីប៉ូទាំងឆ្ងល់ រឿងបន់ស្រន់មិនអាចប្រាប់ទៅអ្នកណាងាយៗឡេីយ ហេតុអ្វីចាំបាច់មកសួរ?« មកពីបងចង់ដឹង » អុីប៉ូសេីចស្ញេញព្រោះតែភាពចង់ដឹងទេីបបានជាសួរ នាយចង់ដឹងថាចាន់បានបន់ស្រន់មានរូបនាយខ្លះឬអត់
« ឡប់សតិ » និយាយចប់ចាន់ដេីរចេញទៅបាត់ធ្វើឱ្យអុីប៉ូឈរត្រឹងដូចមនុស្សយន្ត នៅពេលលឺចាន់និយាយបែបនោះ
« បេីបងឡប់មែនក៏ព្រោះតែអូន » អុីប៉ូដេីរទៅតាមចាន់ពីក្រោយ ទាំងអស់សំណើចប្រសិនបើនាយឆ្កួតមែនក៏ព្រោះតែអ្នកណា?គឺស៊ាវចាន់នោះហើយ។
ក្រឡេកមកមើលឈិនស៊ូដែលបាននាំជីងមុីមកបន្ទប់ដែលមិត្តរបស់នាងបានអោយលេខ ប៉ុន្តែសកម្មភាពមួយនេះស្ថិតនៅក្រោមក្រសែភ្នែករបស់ឡុងអុីដែលកំពុងដេីរតាមមកពីក្រោយមួយៗដោយលួចលាក់
( សង្ឃឹមថាមិនដូចអ្វីដែលខ្ញុំគិត ) ឡុងអុីគិតក្នុងចិត្តមានអារម្មណ៍ថាឈឺចាប់នៅពេលគេទៅស្និតស្នាលជាមួយមនុស្សស្រីបែបនេះ ការគិតអវិជ្ជមានមួយសង្ឃឹមថានឹងមិនកេីតឡេីង
ទីបំផុតមកដល់បន្ទប់ហើយឈិនស៊ូដាក់នាង
តូចលេីគ្រែរួចរាល់ដណ្តប់ភួយអោយសមសួន ប៉ុន្តែបែរជានាងចាប់ទាញដៃហេីយក៏ផ្តេកខ្លួនផ្ទៃមុខសឹងតែប៉ះគ្នាទៅហេីយ« ហឹុក ~ អឹក ~ អឹក » អ្នកណាម្ខាងទៀតឃើញហើយឃើញផ្ទាល់ភ្នែកច្បាស់ៗតែម្តង ស្រាប់តែយំបន្លឺសំឡេងឡេីងគ្មានអ្នកណានោះទេគឺជាឡុងអុីនោះហើយ
YOU ARE READING
Crush on my EX-husband❤️✨(END)
Romanceរឿងនេះខ្ញុំសរសេរចប់យូរហើយគឺគ្រាន់តែយកមកផុសក្នុងនេះតែប៉ុណ្ណោះ បេីផុសអោយអានវិញអត់ទៀតម៉ោងដូចរឿងផ្សេងទេណា❤️🙏