ភាគទី4 : បងដឹងថាអតីតកាលវាធ្វើឲ្យអូនឈឺចាប់តែបងនឹងកែកំហុសដេីម្បីអោយអូនបេីកចិត្តទទួលយកបងវិញអោយបាន
ព្រោះតែអតីតកាលធ្លាក់មានប្រវត្តិឈឺចាប់អញ្ចឹងហើយ ទេីបមិនអាចបេីកចិត្តទទួលយកអ្នកណាបាន នេះប៉ះអតីតប្តីទៀតរឹតតែមិនអាចទទួលយកបានព្រោះតែមិនចង់ឈឺចាប់
« ឆាប់ឡើងទៅមេីលបងឯងទៅ » និយាយចប់អុីប៉ូរត់ទៅកាន់បន្ទប់របស់ចាន់យ៉ាងលឿន ចិត្តនាយមិនស្រួលទេ ចាន់អាចធ្វើអ្វីមិនគួរធ្វើក៏ថាបាន
ទាំងឡុងអុីទាំងអុីប៉ូបានចូលនៅក្នុងបន្ទប់របស់ចាន់ហេីយក៏បានលឺសម្លេងទឹកហូរដែលចេញពីក្នុងបន្ទប់ទឹក ដែលធ្វើឲ្យអុីប៉ូមានការភ័យជាខ្លាំងសង្ឃឹមថាមិនដូចអ្វីដែលបានគិតទុក
« ចាន់!!! » វាពិតជាដូចនាយគិតពិតមែនចាន់បានមុជខ្លួនចូលទៅក្នុងអាងដេីម្បីសម្លាប់ខ្លួន នេះចាន់ហ៊ានធ្វើដល់ថ្នាក់នេះ
« បងចាន់ ~ ហឹុកៗ » ឡុងអុីឃេីញហេីយទឹកភ្នែកស្រាប់តែស្រក់ចុះហូរគ្មានសម្លេង ខ្លួនមិនដែលឃើញបងប្រុសហ៊ានធ្វើបែបនេះឡើយ
អុីប៉ូមិនបង្អង់យូររត់ទៅលេីកចាន់ចេញមកវិញនឹងដាក់លេីការ៉ូចាប់ផ្តេីមធ្វេីចលនាអោយដឹងខ្លួន នេះជាវិធីសង្គ្រោះបឋមមួយសម្រាប់ជួយមនុស្សលង់ទឹក
« បងចាន់ ~ ហឹុកៗ ~ បងកុំកេីតអ្វីអោយសោះណា បងត្រូវតែនៅជាមួយខ្ញុំរហូត បងមិនអាចទៅចោលខ្ញុំទេ » ឡុងអុីទ្រហោយំលែងខ្មាស់អុីប៉ូ ទឹកភ្នែកចង់ក្លាយជាឈាម រស់នៅសុខចិត្តបាត់បង់អ្វីគ្រប់យ៉ាងបានប៉ុន្តែបេីត្រូវបាត់បង់បងប្រុសម្នាក់នេះមិនព្រមដាច់ខាត
« ចាន់អូនមិនត្រូវកេីតអ្វីទេ អូនមិនអាចទៅចោលឡុងអុីនឹងបងទេ អូនដាច់ចិត្តណាស់ហ៊ានធ្វើបែបនេះ » ទឹកភ្នែកអុីប៉ូស្រក់ចុះមកដោយមិនដឹងខ្លួន ខំប្រឹងរីតដេីមទ្រូងរបស់ចាន់អោយចេញទឹកមកវិញ មានមនុស្សច្រើនណាស់ដែលនៅស្រឡាញ់គេហេតុអ្វីគេចងទៅចោលមនុស្សដែលស្រឡាញ់ទាំងបែបបានយ៉ាងម៉េច?
« បងចាន់ ~ បងឆាប់ក្រោកឡើង ហឹុកៗ ~ បងក្រោកមកនិយាយជាមួយខ្ញុំ នឹងលេងជាមួយខ្ញុំដូចមុនមកបងកុំដេកយូរបែបនេះអី បងជាមនុស្សអាក្រក់ចង់ទៅចោលខ្ញុំមែនទេ ~ ហុឹកៗ » ឡុងអុីចាប់ជេីងរបស់ចាន់អង្រួនខ្លាំងៗដង្ហេីយហៅឈ្មោះមនុស្សដែលដេកស្តូកស្តឹងមិនមានមាត់អ្វី មួយជីវិតនេះមានបងប្រុសល្អបែបនេះខ្លួនមិនចង់អោយបាត់បង់លឿនបែបនេះទេ
YOU ARE READING
Crush on my EX-husband❤️✨(END)
Romanceរឿងនេះខ្ញុំសរសេរចប់យូរហើយគឺគ្រាន់តែយកមកផុសក្នុងនេះតែប៉ុណ្ណោះ បេីផុសអោយអានវិញអត់ទៀតម៉ោងដូចរឿងផ្សេងទេណា❤️🙏