ភាគទី12 : មានឪកាសម្តងទៀត
ទោះបីជាយ៉ាងណានិស្ស័យរបស់មនុស្សពីរនាក់នៅតែកាត់មិនដាច់ ទីបំផុតពួកគេក៏ត្រឡប់មកត្រូវគ្នាវិញប្រៀបដូចជាស៊ាវចាន់នឹងអុីប៉ូអញ្ចឹងដែល
« ពាក្យស្រឡាញ់មិនមែនបានតែនិយាយនោះទេត្រូវតែមានទង្វើបញ្ជាក់ចាំមេីលលោកអាចទ្រាំបានប៉ុន្មាន? » ចាន់មិននិយាយអ្វីច្រើននោះទេគ្រាន់តែពេលខ្លះចង់ឃើញថាគេពិតជាស្រឡាញ់ខ្លួនមែនឬអត់ រងចាំមេីលទ្រាំបានប៉ុន្មាន?មនុស្សដែលស្រឡាញ់យើងពិតគេទ្រាំធ្វើគ្រប់យ៉ាងដេីម្បីយេីងហើយ
អុីប៉ូនឹងឈិនស៊ូចេញទៅបាត់ដោយចាន់នឹងឡុងអុីបាននៅជាមួយគ្នាតែពីរនាក់ដែលធ្វេីអោយប្អូនជេីងល្អមានឪកាសដេីម្បីនិយាយជួយអុីប៉ូ
« បងចាន់បងដាច់ចិត្តបែបនេះមែនទេ?ខ្ញុំឃើញបងអុីប៉ូតាមបងរហូតបងគួរតែផ្តល់ឪកាសម្តងទៀតទៅ គាត់មិនមែនដូចពីមុន » ឡុងអុីចាប់ដៃរបស់ចាន់អង្អែលតិចៗ មិនគួរណាចិត្តដាច់បែបនេះសោះធ្វើបាបអុីប៉ូពេកហើយ
« ចុះឯងជឿទេថាបងដាច់ចិត្តចំពោះគេ? » ចាន់ស្រាប់តែនិយាយឃ្លានេះឡើយទាំងញញឹមស្រស់ធ្វើឱ្យអ្នកជាប្អូនឆ្ងល់យ៉ាងខ្លាំង មេីលទៅបង្កប់អាថ៌កំបាំងខ្លាំងណាស់
« បងនិយាយអ្វី?ខ្ញុំស្តាប់ដូចជាមិនយល់សោះ » ឡុងអុីលេីកជញ្ចេីមសួរចាន់ទាំងឆ្ងល់ គិតមិនចេញទេមិនដឹងថានិយាយពីអ្វីស្តាប់មិនចូលសេចក្តីបន្តិច
« តាមពិតទៅបងមិនមែនដាច់ចិត្តនឹងអុីប៉ូឡើយ បងធ្វើពង្រីេយដាក់គេយូរបែបនេះ ធ្វើបាបគេបែបនេះព្រោះបងចង់ដឹងថាគេទ្រាំបានប៉ុន្មាន ដូចបងធ្លាប់និយាយអញ្ចឹងបេីគេស្រលាញ់យើងមែនគេពិតជាទ្រាំគ្រប់បែបយ៉ាងធ្វើអ្វីដេីម្បីយេីង » ចាន់ក៏បកស្រាយអោយអស់ចម្ងល់មួយនេះចិត្តរបស់ខ្លួនគឺមិនមែនដាច់ចិត្តពីអុីប៉ូបែបនេះឡេីយគ្រាន់តែចង់មេីលសកម្មភាព
« ចឹងមានន័យថាបងស្រលាញ់បងអុីប៉ូព្រមទទួលបងអុីប៉ូចូលក្នុងបេះដូងហើយមែនទេ? » ឡុងអុីញញឹមយ៉ាងសប្បាយពេកក្រៃនឹងសួរបញ្ជាក់អោយបានច្បាស់ខ្លែងខ្លួនស្តាប់ច្រឡំ
YOU ARE READING
Crush on my EX-husband❤️✨(END)
Romanceរឿងនេះខ្ញុំសរសេរចប់យូរហើយគឺគ្រាន់តែយកមកផុសក្នុងនេះតែប៉ុណ្ណោះ បេីផុសអោយអានវិញអត់ទៀតម៉ោងដូចរឿងផ្សេងទេណា❤️🙏