ភាគទី8

180 4 0
                                    

ភាគទី8 : ឈឺ

មនុស្សដែលគេស្រឡាញ់យើងពិតប្រាកដទោះបីជាធ្វើអ្វីបន់ស្រន់អ្វីគ្រប់យ៉ាងទាំងអស់គឺដេីម្បីតែមនុស្សដែលគេស្រឡាញ់តែម្នាក់គត់

« បងយំព្រោះយំមិនចង់បាត់បង់អូន » នាយជូតទឹកភ្នែកចេញនឹងញញឹមយ៉ាងស្រស់នេះយំដោយសារអ្នកណា?គឺដោយសារខ្លាចបាត់បង់ស៊ាវចាន់នេះហើយ

« បានហើយឈប់យំទៅខ្ញុំមិនទាន់ស្លាប់ឯណា » ចាន់អស់សំណើចបន្តិច ចេះមកយំឯណាមិនចេះអៀនខ្មាស់សោះហើយនេះមិនមែនកូនក្មេងទេ

ចាន់នឹងអុីប៉ូបណ្តេីរគ្នាត្រឡប់មកវិញ ម្នាក់ៗស្ងាត់អោយឈឹងមិនហ៊ាននិយាយរកគ្នាឡេីយ ព្រោះម្នាក់ៗមានរឿងក្នុងចិត្ត

« ចាន់តេីអូនអាចទទួលយកបងម្តងទៀតបានទេ? » សុខៗអុីប៉ូស្រាប់តែសួរសំណួរមួយនេះឡេីយ នាយពិតជាចង់រស់នៅក្បែរចាន់ដូចមុនមានសិទ្ធដូចមុនមិនមែនដូចស្ថានភាពនេះ

« សំណួរមួយនេះអាចពិបាកឆ្លេីយបន្តិច ប៉ុន្តែខ្ញុំសម្រេចចិត្តមិនទាន់បានទេ » ចាន់សុខចិត្ដមិនឆ្លើយព្រោះសំណួរមួយនេះនៅតែមិនទាន់រកចម្លើយមួយដ៏សមស្របមួយបានសម្រាប់ឆ្លើយ

« បងដឹងថាអូនពិបាក ព្រោះតែបងព្យាយាមមិនទាន់ល្អជាងនេះ តែបងនឹងធ្វើគ្រប់យ៉ាងអោយអូនឃើញថាបងពិតជាស្រឡាញ់អូនមែនណាចាន់ » អុីប៉ូក៏មិនខឹងអ្វីដែលព្រោះកាលទទួលមនុស្សម្នាក់ដាក់ចូលក្នុងបេះដូងវាអាចនឹងពិបាកបន្តិច ព្រោះតែអតីតកាលមួយ

« ...... » ចាន់មិនព្រមនិយាយអ្វីចេះតែបន្តដំណើរទៅមុខ ក្រោមក្រសែភ្នែកដ៏ស្រទន់របស់អ្នកម្ខាងទៀតកំពុងតែមេីល

ពេលយប់បានឈានចូលមកដល់ ឈិនស៊ូថ្ងៃនេះគឺគេបានចូលទៅក្នុងក្លឹបដេីម្បីសេីុបអង្កេតរកអ្នកជួយដូរថ្នាំញៀនដែលគេបានចូលមកទីនេះ

នាយចូលទៅក្នុងរូបរាងខោអាវសមជាលោកCEOដែលទាក់ចិត្តពួកស្រីៗនៅក្នុងក្លឹបនាំគ្នាក្រឡេកមេីលព្រាតតែម្តង បុរសសង្ហារស្រីសម្លឹងមេីលមិនដាក់ភ្នែកបែបនេះគឺជារឿងធម្មតាហើយ

« អេ....អ្នកប្រុសខាងនេះសង្ហារម្ល៉េះ?សុំអង្គុយរួមតុជាមួយផងបានទេ? » នាងស្រីម្នាក់បានចូលមកអង្គុយតុរួមជាមួយឈិនស៊ូ ធ្វើកាយវិការដេីម្បីទាក់ទាញប៉ុន្តែបែរជាឈិនស៊ូមិនយកភ្នែកមេីលទៅវិញ

Crush on my EX-husband❤️✨(END)Where stories live. Discover now