ភាគទី11

181 4 0
                                    

ភាគទី11 : ចាំមេីលលោកអាចទ្រាំបានប៉ុន្មាន?

ពាក្យថាស្រឡាញ់គឺមានន័យណាស់ពេលខ្លះនិយាយតែរហូតក៏មិនអាចដែលគឺមានតែធ្វេីទង្វេីបញ្ជាក់ទេទេីបបានដឹងថាគេស្រលាញ់យើងពិតឬមិនពិត

« សឺត ~ ទៅគេងជាមួយបងណាស៊ាវចាន់ » នាយផ្តល់ស្នាមថើបយ៉ាងកក់ក្តៅមួយទៅអោយចាន់នឹងលេីកគេបីឡេីងទៅដាក់លេីគ្រែនឹងដេកជាមួយនាយ

បានឪកាសបែបនេះអុីប៉ូមិនព្រមប្រលែងងាយៗនោះឡេីយ គេងអោបកំលោះតូចយ៉ាងញញឹមបិតមាត់មិនជិតថែមទាំងមានអារម្មណ៍កក់ក្ដៅទៀតផង

ព្រឹកស្អែកឈានចូលមកដល់រាងកាយរបស់មនុស្សដែលដេកសន្លប់តាំងពីយប់ពេលនោះក៏បានភ្ងាក់ឡើងទាំងរាងកាយធេីងធោងមិនទាន់មេីលឃើញអ្វីដែលនៅជុំវិញខ្លួនបានច្បាស់

ក្រឡេកភ្នែកភ្លាមឃេីញមនុស្សម្នាក់ដែលនៅជិតកាយនោះគឺជាឈិនស៊ូនឹងហេីយ ឃើញបែបនេះក៏លួចត្រេកអរនៅក្នុងចិត្ត ត្បិតតែនៅមានអារម្មណ៍ខឹង

រាងកាយឈិនស៊ូចាប់ផ្តើមកម្រើកឡើងឯឡុងអុីវិញបានដេកយ៉ាងលឿនទៅវិញនឹងរងចាំមេីលសកម្មភាពរបស់គេ មិនដឹងថាធ្វើអ្វីនៅពេលបន្តិចទៀតនេះ

កែវភ្នែកស្រទន់សម្លឹងមើលឡុងអុីទាំងមានអារម្មណ៍មួយនៅក្នុងចិត្តនឹងដៃឆ្លៀតដណ្តប់ភួយអោយទៀត ហើយក៏លេីកដៃអង្អែលក្បាលថ្នមៗ

« ឆាប់ភ្ងាក់ឡើងមកណាឡុងអុី មិនមែនតែបងទេរងចាំអូនគឺមានចាន់នឹងឪពុកម្តាយអូនទៀត » ស្នាមញញឹមបានផុសឡើង គេងយូរយ៉ាងនេះអ្នកផ្សេងគេរងចាំយូរណាស់ហើយ

« សឺត ~ បងស្រឡាញ់អូនណាស់ដឹងទេ » ឆ្លៀតផ្តល់ស្នាមថើបទៅមួយទៀតបេះដូងរបស់នាយគឺបានលង់ស្នេហ៍គេយូរហើយ លួចស្រឡាញ់គ្រាន់តែមិនហ៊ានសារភាព

ពាក្យស្នេហាបូករួមទាំងស្នាមថើបមួយនោះធ្វើឱ្យឡុងអុីរំភើបចិត្តប៉ុណ្ណាដឹងទេ?ពេលនេះបេះដូងកំពុងលោតញាប់ហើយក៏រីកមាឌធំណាស់ដែលបានលឺគេនិយាយផ្ទាល់ៗចឹងក្តីសុខមួយទំហឹង

« បងចង់ទៅណា?ចង់ទុកអោយអូននៅម្នាក់ឯងមែនទេ? » ឡុងអុីនិយាយហាមឃាត់ឈិនស៊ូពេលគេបម្រុងដេីរចេញ ធ្វើទឹកមុខកំសត់ដោយហ៊ានទុកអោយនៅម្នាក់ឯង

Crush on my EX-husband❤️✨(END)Where stories live. Discover now