ភាគទី7

189 4 0
                                    

ភាគទី7 : បងយំព្រោះយំមិនចង់បាត់បង់អូន

មនុស្សដែលធ្លាប់ស្រឡាញ់គ្នាទោះបីជាយ៉ាងណាក៏មិនចិត្តដាច់ពេកដែល ឃើញទេវ៉ាងអុីប៉ូចាប់ផ្តើមកែខ្លួននឹងលុបលាងកំហុសម្តងបន្តិចៗ ធ្វើឱ្យចាន់ចាប់ផ្តើមមានអារម្មណ៍ដូចដេីមប៉ុន្តែមិនច្បាស់លាស់100%

ចាន់ភ្ងាក់ព្រេីតគឺមានកញ្ចប់នៅខាងមុខមែនគឺឃេីញច្បាស់ៗតែម្តងពេលនេះមេីលមុខអុីប៉ូលែងចំហើយ គេចាប់បាននៅនឹងកន្លែងប្រកែកក៏មិនបានទៀត

« តេីអូនមានពាក្យអ្វីប្រកែកទៀតទេ? » អុីប៉ូសេីចនឹងដេីរមកជិតចាន់កាន់តែខ្លាំងបូករួមទឹកមុខខុសធម្មតាធ្វើឱ្យចាន់ចាប់ផ្តើមមានអារម្មណ៍មិនស្រួលទៀតហើយ គេចម្លែកណាស់ថ្ងៃនេះ

« ខ្ញុំស្អប់លោក ~ អាស » ចាន់មុខក្រម៉ូវម្តងទៀតនឹងបម្រុងដេីរចេញហេីយស្រាប់តែបាតដៃមាំរបស់អុីប៉ូបានចាប់ជាប់នឹងដួលខ្លួនទៅលើសាឡុង រាងកាយរបស់គេទាំងពីរគឺជិតគ្នាខ្លាំងណាស់ក្រសែភ្នែកប្រឈមគ្នាដោយមានអារម្មណ៍ចម្លែក

( រាងកាយនៅតែក្រអូបនឹងក្លិនដដែល ) អុីប៉ូឪទានក្នុងចិត្តនឹងស្រង់ក្លិនរបស់ចាន់ដែលក្រអូបប្រហើរក្លិននៅដដែលទោះបីជាបែកគ្នាយូរយ៉ាងណា

( បេះដូងខ្ញុំលោតញាប់យ៉ាងនេះ? ) ចាន់មិនយល់ពីខ្លួនឯងសោះ ហេតុអ្វីត្រូវបេះដូងលោតញាប់ពេលឃេីញមនុស្សសម្អប់ម្នាក់នេះ?

« ក្រាក....អីុប៉ូ....នេះ » ពេលនោះកញ្ញាម៉ូយ៉ាវបានបេីកទ្វារចូលមកស្រាប់តែបានឃើញបែបនេះនាងក៏រាងភាំងបន្តិចហេីយក៏ភ្ងាក់ផ្អេីលដែល

« អរ....មករកខ្ញុំមានការអ្វី? » អុីប៉ូក្រោកឈរមកវិញនឹងសម្រួលឥរិយាបថ មិនដឹងថានាងមានការអ្វីបានជាទីនេះទៀត

« ខ្ញុំមានរឿងនិយាយជាមួយលោកតែពីរនាក់បន្តិច » នាងមកមិនមានអត់មានការងារនោះទេហេីយ នៅពេលឃើញបែបនេះទៀតត្រូវតែនិយាយពីរនាក់មិនអាចអ្នកណាផ្សេងចូលរួម

« ចាំបងបន្តិចណាបងទៅនិយាយជាមួយម៉ូយ៉ាវបន្តិចសិន » មុននឹងចេញទៅនាយមិនភ្លេចប្រាប់ចាន់ឡេីយ កុំអោយចាន់មិនដឹងថានាយបាត់ទៅណាយូរនិយាយតែធុរះរួចត្រឡប់មកវិញ

Crush on my EX-husband❤️✨(END)Where stories live. Discover now