.Jeon Group
.បន្ទាប់ពីបានផ្ញើរសារទៅកាន់ថេយ៉ុងរួចរាល់ហើយជុងហ្គុកនាយក៏អង្គុយធ្វើការរបស់នាយបន្តទៀត។ ព្រោះតែមួយរយៈនេះក្រុមហ៊ុនរបស់នាយមានការលក់ចេញទំនិញដាច់ហួសប្រមាណ ហើយការកើនឡើងនៃការផលិតនឹងចំនួនអតិថិជនក៏កើនឡើងដូចគ្នា។
.ម៉ោង10:30PM
" ចៅហ្វាយ ចង់ទៅបន្តនៅឯណាទៀតឬអត់ទាន?" បន្ទាប់ពីចប់កិច្ចការរបស់ខ្លួនរួចរាល់ហើយជុងហ្គុកនឹងខៃយ៍ក៏បានដើរចេញមកដល់ចំណតឡាន។ នាយខៃយ៍ដែលបានដើរពីក្រោយនាយសង្ហារក៏បានបន្លឺឡើងសួរទៅកាន់ចៅហ្វាយរបស់ខ្លួន។
" អត់ទេ!! ឯងទៅផ្ទះមុនចោះ...យើងមានកន្លែងដែលត្រូវទៅហើយ ឯងមិនបាច់មកតាមយើងទេ!!" និយាយចប់តែត្រឹមនេះជុងហ្គុកក៏បើកឡានចេញទៅបាត់ហើយនាយខៃយ៍ក៏បានខលឲ្យកូនចៅនៅក្នុងភូមិគ្រឹះមកទទួលនាយត្រឡប់ទៅវិញ។
" ទទួលបញ្ជាទាន!!"
.............ឡានស៊េរីទំនើបដែលរាងក្រាស់មកបានបើកចេញមុននេះ បានបោះពោយទៅមុខយ៉ាងលឿន។ ដែលបង្ហាញឲ្យយើងអាចស្មានដឹងអំពីការគិតរបស់ម្ចាស់ឡានថាកំពុងតែឆេះឆួលខ្លាំងប៉ុណ្ណា។
"តើអូនចូលមកក្នុងជីវិតរបស់បងដើម្បីអ្វីទៅថេយ៍? តើបងត្រូវសួរសំណួរបែបនេះជាមួយនឹងខ្លួនឯងប៉ុន្មានរយប៉ុន្មានពាន់ដងទៀតទៅ? បងសង្ឃឹមថាវាមិនដូចជាអ្វីដែលបងបានគិតទៅចោះ..." ជុងហ្គុកបើកឡានបណ្តើរ សម្លឹងទៅកាន់ទីតាំងគោលដៅដែលនាយត្រូវទៅបណ្តើរ នាយសង្ហារក៏បន្លឺឡើងបណ្តើរតែម្នាក់ឯងជាមួយនឹងអារម្មណ៍អួលណែនក្នុងទ្រូងរបស់ខ្លួន។
............
.អគារចាស់នៅ ជាយក្រុង
.អគារនេះត្រូវបានគេបោះបង់ចោលជាយូរមកហើយ ហើយក៏មិនដែលមាននរណាម្នាក់ចាប់អារម្មណ៍ចំពោះវានោះដែរ ព្រោះតែនៅតំបន់នេះជាតំបន់ដែលស្ងាត់នឹងនៅជាយក្រុងកម្រមានមនុស្សមកដល់ណាស់។ ដោយសារតែហេតុនេះហើយធ្វើឲ្យជនអាក្រក់វាបានដៃជ្រើសជម្រើសយកកន្លែងនេះជាអគារសម្រាប់ស្ទុបជួញដូរមនុស្សទៅក្រៅប្រទេស។
" ពួកយើងមិនអាច សម្រុកចូលភ្លាមៗបាននោះទេ មើលទៅពួកវាមានគ្នាច្រើនណាស់....." សម្លេងមួយបានបន្លឺឡើងក្រោយពេលដែលពួកគេបានតាមសង្កេតមើលទៅកាន់មនុស្សទាំងអស់នោះដោយយកចិត្តទុកដាក់។ ហើយក៏ឃើញថាប៉ាក់ពួករបស់ពួកវាគឺមិនខុសពីរ30នាក់នោះឡើយ ។ បើក្រឡេកមកកាន់គ្នារបស់ខ្លួនវិញគឺត្រឹមតែ7នាក់តែប៉ុណ្ណោះ៕(គ្នាតិចតែតាន)
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AventuraTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...