.កាត់
. ព្រឹកថ្ងៃថ្មី ឈានចូលមកដល់ ខ្យល់បក់រវិចៗនៅសួនក្រោយផ្ទះបានបង្ហាញឲ្យឃើញនាយសងុហារដែលមានឈ្មោះថាចនជុងហ្គុកកំពុងតែអង្គុយគង់ទាក់ខ្លាអានសៀវភៅ ជូនកាលនាយក៏លើកកែវកាហ្វេដែលមានស្រាប់នៅលើតុមកក្រេបតិចទុកជាការកំដរមាត់របស់នាយ។
.ទេសភាពនៅខាងក្រោយផ្ទះនៅមានខ្យល់បោកបក់យ៉ាងស្រស់ស្រាយលាយជាមួយនឹងក្លិនផ្កាចម្រុះលាយសាយមកភាយៗប៉ះនឹងចករមុះរបស់នាយដែលកាន់តែធ្វើឲ្យជុងហ្គុកកាន់តែមានថាមពលមួយកម្រិតទៀតនៅពេលព្រឹកព្រលឹម ។" ចៅហ្វាយ! រឿងដែលចៅហ្វាយឲ្យខ្ញុំធ្វើនោះ ខ្ញុំបានធ្វើនឹងចាត់ចែងតាមអ្វីដែលចៅហ្វាយត្រូវការហើយទាន" អារម្មណ៍ដែលកំពុងតែអណ្តែតអណ្តូងទាំងប៉ន្មានក៏ត្រូវរសាយបាត់អស់ក្រោយពេលដែលជំនិតរបស់នាយចូលមក ។នឹងនឹងបានរាយការណ៍នៅ សន្មតផលដែលនាយបានដាក់ឲ្យគេ។
" អ្ហឹម! " ជុងហ្គុកងក់ក្បាលយល់ការតិចៗ ខៃយ៍អោនគោរពនាយសង្ហារម្តងទៀតមុននឹងចាក់ចេញទៅព្រោះតែមិនចង់នៅរំខានពេលវេលារបស់នាយបន្តទៀត។
" Morning សម្រាប់ថ្ងៃថ្មី...!!" ថេយ៉ុងងើបចេញពីពូកមកឈរព័ន្ទខ្លួននៅមុខបង្អួចព្រមទាំងនិយាយពាក្យ morning សម្រាប់ថ្មីថ្ងៃហើយក៏ស្រាប់តែនឹកឃើញនៅអ្វីដែលខ្លួនត្រូវធ្វើនៅយប់នេះ ស្នាមញញឹមដែលនៅលើផ្ទៃមុខក៏រលុបបាត់ភ្លាមៗ។
" Good morning beautiful wife....😚" អារម្មណ៍ដែលកំពុងតែហោះហើរមុននេះក៏ស្រាប់តែភ្ញាក់ព្រឺតនៅពេលដែលបានឮសម្លេងរបស់មនុស្សម្នាក់បានស្រែកបន្លឺឡើងពីពេលមាត់បង្អួច។ ថេយ៍ក៏រហ័សស្វែករកមើលប្រភពសម្លេងក៏ស្រាប់តែឃើញមនុស្សដែលគួរឲ្យស្អប់ ចន ជុងហ្គុក កំពុងតែសម្លឹងមកកាន់ខ្លួនទាំងញញឹមជាមួយនឹងកែវភ្នែកដល់ព្រាននារីរបស់នាយទៀតផង។
" ចន ជុងហ្គុក...??" នាយតូចបន្លឺឡើងតិចៗ អាចស្តាប់ឮតែម្តងឯង។ ជុងហ្គុកក៏លើកដៃសួស្តីមកកាន់ភរិយារបស់ខ្លួន ថេយ៍សឹងតែធ្វើខ្លួនមិនត្រូវគេក៏ញញឹមទាំងមិនសូវសមតបទៅកាន់នាយវិញ។ មើលចោះចាប់តាំងពីគេបានស្តាប់សម្តីរបស់ប៉ារបស់គេរួចមកគេតែងតែតាមសង្កេតមើលគ្រប់សកម្មភាពរបស់ខ្លួនឯងដែលធ្វើទៅលើនាយគ្រប់ពេលវេលា ឲ្យប្រាកដក្នុងចិត្តថាគេពិតជាមិនបានលង់ស្រឡាញ់ចនជុងហ្គុកស្វាមីបំពេញកិច្ចរបស់ខ្លួនឡើយ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AventuraTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...