EP15

489 57 11
                                    

_សាលារៀន_

« កើតអីហ្នឹងហ្ហ៌? » វីននីឃើញហ្វូតអង្គុយធ្វើមុខភ្លឹកៗបែបនេះក៏សួរទៅកាន់ហ្វូតព្រោះចូលរៀន3ម៉ោងហើយមើលទៅដូចជាអត់សប្បាយចិត្តសោះ
« មិនមានអីទេ » ហ្វូតក៏តបទាំងក្រវុីក្បាល មាត់និយាយថាមិនអីតែទឹកមុខបញ្ជាក់យ៉ាងច្បាស់ហើយថាកំពុងតែកើតទុក្ខមានអារម្មណ៍ថាដូចជាជិតបាត់បង់អ្វីម្យ៉ាង!!

« បើឯងមានរឿងអីក៏ប្រាប់ពួកយើងមកណា » ហ្វត
« យើងគិតថាគាត់និងជិតដឹងរឿងដែរយើងកុហក់គាត់ហើយ យើងពិបាកចិត្តណាស់ » ហ្វូត
« ពិតមែន? ឯងគិតតែឯងទេដឹង? » ខេបធេន
« បងប្រុសយើងជាអ្នក call មកប្រាប់យើងដោយផ្ទាល់ណា! គាត់ថាជេមបានច្រឡំយើងជាមួយគាត់ » ហ្វូត

« បើចឹងមែនក៏វុី.វរហើយឯងគួរណាតែប្រាប់គាត់មុននិងគាត់ដឹងការពិតទៅ ជៀសវាងមានបញ្ហាធំជាងនេះ » អាន់
« យើងក៏គិតអញ្ចឹងដែរ » វីននី
« តែយើងមិនហ៊ានទេ » ហ្វូតនិយាយទាំងទឹកមុខស្រពោន អោយគេទៅសារភាពប្រាប់ជេមថាគេកុហក់នោះអោយគេទៅស្លាប់ទៅល្អជាង គេពិតជាខ្លាចទឹកមុខដែរគេមើលមកខ្លួនទាំងស្អប់ខ្ពើមនោះខ្លាំងណាស់

« អោយក្លាហានបន្តិចទៅមើល » ហ្វត
« okie² ចាំយើងធ្វើអោយមានភាពក្លាហាន » ហ្វូតក៏និយាយទាំងដកដង្ហើមធំចេះតែនិយាយចោលអោយតែបានៗសិនទៅបើអោយទៅសារភាពប្រាប់ជេមមែនគឺគេមិនអាចធ្វើបានឡើយ
« បែបនេះទើបសមជាពួកម៉ាកយើង » ខេបធេនក៏និយាយឡើងទាំងទះស្មាគេ

« និយាយអញ្ចឹងបីម៉ោងជាងហើយ មិនទាន់ឃើញសាតាំងមករៀនទេ តិចមានរឿងអីនៅផ្ទះវាទេដឹង? » អាន់ក៏និយាយឡើងបន្ទាប់ពីឃើញថាចាំយូរៗទៅដូចជាមិនឃើញសាតាំងមកសោះ
« មែនតើរាល់ដងភ្លៀងចង់បាក់មេឃក៏វានៅតែតស៊ូមករៀនដែរ ហើយចុះថ្ងៃនេះមានរឿងស្អីបានអត់មករៀន ?? » ហ្វូត
« អៃវីនមិនគិតចង់ទៅមើលវាទេ? » ខេបធេនក៏សួរទៅកាន់វីននីដែរឈរធ្វើមុខស្មើធេងពេលដែរមានអ្នកនិយាយពីសាតាំង ព្រោះខ្លួនស្អប់គេ!! មិនចូលចិត្តឈ្មោះគេទៀតទេក្នុងពេលឥឡូវនេះ។

« ខ្វល់ច្រើនម៉េះវាងា*ប់ក៏ងា*ប់ទៅមិនមែនម៉ែយើងឯណា ?? » វីននីនិយាយទាំងធុញទ្រាន់ហើយក៏ដើរទៅតុបាត់ មនុស្សកំពុងតែមិនត្រូវគ្នាផងអោយទៅរកមើលវាដេកសង្ឃឹមទៅ!

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះWhere stories live. Discover now