នៅក្នុងសកលវិទ្យាល័យក្នុងទីក្រុងបាងកកដ៏ធំដែរជាសាលាដែរមានទេសភាពស្រស់ស្អាតនៅជុំវិញមានពោពេញទៅដោយរុក្ខជាតិពណ៌បៃតងមានអគារសម្រាប់សិក្សាជាច្រើនជាន់ច្រើនថ្នាក់សម្រាប់ឥឡូវនេះវាក៏ដល់ម៉ោងដែរសិស្សានុសិស្សទាំងអស់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញរាងៗខ្លួនដែរតែក៏មានសិស្សខ្លះនៅលេងបាល់ជាមួយមិត្តភក្ដិខ្លះក៏នៅធ្វើកិច្ចការជុំមិត្តខ្លះទៀតក៏បបួលគ្នាដើរលេងមុននិងត្រឡប់ទៅផ្ទះចំណែកឯមុខសាលាក៏មានក្មេងប្រុសម្នាក់កំពុងតែឈររេ.រដូចជាមានកង្វល់ក្នុងចិត្តយ៉ាងចឹងបានបន្ដិចក្រោយមកក៏មានឡានមួយបើកមកពីមុខគេ
« ចៅហ្វាយតូចអញ្ចើញចូលក្នុងឡានមកបាទ!! » រីកូ
« លោកជាអ្នកណា?? ជាជំនិតជេមមែនទេ?? » ហ្វូតបានសួរទៅកាន់បរុសម្នាក់នោះទាំងមើលទៅគេលើក្រោមព្រោះខ្លួនគេផ្ទាល់គឺមិនដែរឃើញមនុស្សប្រុសម្នាក់និងនោះទេបើសិនជាជំនិតជេមមែនប្រាកដជាជេមប្រាប់គេដែរហើយ
« បាទអ្នកប្រុសតូច!! » រីកូ
« ចុះជេមមិនមកទេហ៌?? »
« បាទគឺគាត់មានប្រជុំទើបអោយខ្ញុំមកយកអ្នកប្រុសតូចជំនួសគាត់ » រីកូ
« អរ..!! » និយាយរួចហ្វូតគេក៏បានចូលទៅក្នុងឡានហើយឡាននោះក៏បានបើកចេញទៅឡានចេញទៅមិនទាន់បាន5នាទីស្រួលបួលផងឡានរបស់ប៊េនក៏បានបើកមកដល់ដែរគេបានចុះរកមើលសឹងគ្រប់ទីធ្លាក្នុងសាលាប៉ុន្តែមិនបានឃើញហ្វូតនោះទេក្នុងខ្លួនក៏រាងភ័យខ្លះៗដែរទើបលើកទូរស័ព្ទCallទៅជេមប្រាប់ពីរឿងដែរគេរកហ្វូតមិនឃើញតែជេមគេជាប់ប្រជុំមិនបានយកទូរស័ព្ទដាក់តាមខ្លួនចឹងហើយក៏មិនដឹងថាប៊េនCallមកគេនោះទេ។ បើនិយាយពីប៊េនវិញភ័យសឹងកកឈាមទៅហើយចុះបើចៅហ្វាយធំគេដឹងមិនជាន់កគេសម្លាប់ហើយទេហី..!!
_ក្រុមហ៊ុនជេម
« ចៅហ្វាយៗ..!! » ប៊េន
« កើតស្អីឯងនិងអាប៊េន » ជេម
« គឺ–គឺរកមិនឃើញអ្នកប្រុសតូចទេបាទ!! » ប៊េន
« ចុះនោះមិនប្រពន្ធយើង!! » ជេមនិយាយទាំងចង្អុលទៅហ្វូតដែរដើរមកពីទិញការ៉េមជាមួយនិងជំនួយការស្រីរបស់គេហក់លោតៗដូចជាក្មេង2ឆ្នាំ!
« Aww!!ហីពីណាគេជាអ្នកទៅយកអ្នកប្រុសតូចទៅចៅហ្វាយ?? » ប៊េន
« យើងភ្លេចប្រាប់ឯងអោយឈឹងថាយើងអោយរីកូទៅយកគេមក »
« ហ៊ូយ..!!ចៅហ្វាយមិនប្រាប់ទេខ្ញុំភ័យសឹងស្ទះខ្យល់ស្លាប់ទៅហើយ » ប៊េន
« មានរឿងអីត្រូវភ័យ?! »
« បើបាត់ប្រពន្ធចៅហ្វាយទៅចៅហ្វាយមិនជាន់កខ្ញុំស្លាប់ហើយទេស » ប៊េន
« មិនជាន់ទេកឯង –គ្រាន់តែបោះអោយក្រពើសុីតែប៉ុណ្ណឹង »
« ចៅហ្វាយហក៌..!! » ប៊េននិយាយទាំងបង្អូសសំឡេងដូចក្មេងព្រោះគេនិងចៅហ្វាយចូលចិត្តនិយាយញ៉ោះគ្នាចឹងណាស់អាចជិតស្និតក៏បានព្រោះគេធ្វើការអោយជេម7ឆ្នាំហើយឯរីកូវិញចូលធ្វើការជាមួយជេមដំណើរប៊េនដែរទេដោយសារពួកគេមានសម្ថភាពទើបជេមជ្រើសរើស2នាក់គេដោយមិនស្ទាក់ស្ទើរ!!
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Любовные романы« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...
