តុកៗ* តុកៗ*
« ចៅគឺខ្ញុំ! » រីកូ
« ចូលមក » បន្ទាប់បីទទួលបានការអនុញ្ញាតហើយគេក៏បើកទ្វារចូលមក
« មានការអី » ជេម« ចៅហ្វាយគឺពត៌មានដែរទទួលបានពីប្រុសម្នាក់នោះគឺកាន់តែច្បាស់ហើយទាន់ប្រុស!! » រីកូ
« ល្អឯងឆាប់និយាយរៀបរាប់អំពីគេមក! »
« មានឈ្មោះថា Fit Nimtiwat Jirochtikul ជាកូនច្បងរបស់លោក Won tharawat Jirochtikul សព្វថ្ងៃនេះអាយុ 20ឆ្នាំ ជាអ្នកគ្របគ្រងមុខជំនួញនៅក្នុងទីក្រុងសៀងហៃ ដោយសារតែគេមានសមត្ថភាពខ្លាំងក៏បានរៀនចប់ឆ្នាំនៅអាយុ 18ឆ្នាំ! ក៏មានប្អូនប្រុសម្នាក់ឈ្មោះ Fourth Nattawat Jirochtikul អាយុ 20ឆ្នាំ រៀនឆ្នាំទី2!! » រីកូ
« ហឹស! » បន្ទាប់ពីស្ដាប់ចប់គេក៏សើចបែបចំអកមកកាន់ខ្លួនឯងមួយហឹស? គេដឹងការពិតហើយ?
« ឯងគិតថាគ្រួសារលោកវុន ដូរកូនអោយរៀបការជាមួយនិងយើងទេ? » គេតែងតែគិតមករហូតតែមិនហ៊ានសន្មត់ដោយគ្មានភស្តុតាងប៉ុន្តែពេលនេះគឺវាច្បាស់ពេកហើយ វាសមល្មមអោយគេដឹងការពិតដែរគេគ្រប់គ្នាកុហក់ខ្លួនរហូតមកហើយ។
_ត្រឡប់មកវិញនៅពេលមួយអាទិត្យមុនពេលរៀបការ**
« យ៉ាងមិចហើយពត៌មានអនាគតភរិយាយើង? » ជេម
« បាទចៅហ្វាយ! បើតាមពត៌មានដែរបានទទួលមកអនាគតភរិយាចៅហ្វាយឈ្មោះ Fit Nimtiwat Jirochtikul អាយុជិតចូល 20ឆ្នាំ គេថែមទាំងរៀនចប់សកលហើយកំពុងតែកាន់កាប់ក្រុមហ៊ុននៅក្នុងទីក្រុងសៀងហៃថែមទៀតផងចៅហ្វាយ អស្ចារ្យមិនធម្មតាទេ » ប៊េនក៏រៀបរាប់ឡើងទៅតាមអ្វីដែរជេមបានអោយគេទៅរក
« មិនធម្មតាពិតមែន! រៀនចប់សកលហើយថែមទាំងកាន់កាប់ក្រុមហ៊ុនទៀតគួរអោយចាប់អារម្មណ៍ពិតមែន! » ជេមនិយាយទាំងសើចនៅនិងចុងមាត់តិចៗ នឹកស្ញើចសរសើរចំពោះសមត្ថភាពដ៏អស្ចារ្យរបស់អនាគតភរិយាខ្លួន! ( ហីឡើងហឿងបោកប្រាស់ម៉ងហ្ហាស៌អ្នកណាទៅរៀនចប់សកលនៅអាយុ20ឆ្នាំហ៌ )_ត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញ
« ខ្ញុំមិនច្បាស់ដែរចៅហ្វាយ! តែគាត់មិចនិងអាចធ្វើបែបនេះមកកាន់ចៅហ្វាយបានទៅ? » រីកូនិយាយទាំងមិនដឹងខ្យល់អីក៏ព្រោះតែគេមិនបានទៅស៊ើបប្រវត្តិដូចជាប៊េនឡើយ
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Romance« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...