EP3 / ប្រពន្ធសំទោស!!

1.3K 75 5
                                        

« តោះៗ » All ក៏បាននិយាយឡើងហើយក៏នាំគ្នាចាប់ផ្ដើមលេងដោយខាងប៉ុនភូវីនមានប្រៀបជាងដោយសារតែពួកគេគឺជាអ្នកហ្វឹកហាត់ផ្នែកកីឡាលេងបានបន្ដិចហ្វូតក៏ត្រូវបានសិស្សច្បងម្នាក់រត់បុកនាំអោយគ្រិចក៏ជើងដួលទៅនិងកន្លែងលេង

« ហ្វូត..យ៉ាងមិចហើយ?? ម៉ោះក្រោកមកបងជួយ..បងសំទោសណា៌!! » សិស្សច្បងម្នាក់នោះឃើញថាហ្វូតដួលដោយសារខ្លួនបែបនេះក៏ប្រញ៉ាប់គ្រាហ្វូតឡើងរួចក៏និយាយសំទោសដោយសំឡេងយ៉ាងស្រទន់

« មិនអីទេភី!!វាជាកីឡាលេងទៅប្រាកដជាមានរបួសបែបនិងហើយបងកុំបារម្ភអីខ្ញុំមិនអីទេ!! » និយាយតបទៅដោយមិនភ្លេចភ្ជាប់ជាមួយនិងស្នាមញញឹមយ៉ាងគួរអោយស្រឡាញ់
« មិនអីយ៉ាងមិចនេះហ្វូតក្រិចកជើងទៅហើយ!!អោយបងជូនទៅផ្ទះល្អទេ?? »

« អូហ៊ូយ!!!បងមិជខ្ញុំមិនអីទេ..នោះមិត្តប្រុសរបស់បងមកទទួលហើយប្រញ៉ាប់ទៅៗ!! ខ្ញុំអាចទៅដោយខ្លួនឯងបានណា៌..កុំបារម្ភពេកអី » ហ្វូតតបទៅគាត់ហើយក៏រុញមិជអោយទៅរកមិត្តប្រុសរបស់គាត់ដែរបានដើរមកទទួលគាត់នៅកន្លែងលេងបាល់នោះ
« អឹម!!ចឹងបងទៅហើយណាថែរក្សាខ្លួន » មិជនិយាយរួចក៏ដើរចេញទៅរកសង្សារខ្លួនដែរកំពុងតែឈរត្រដាងដៃចាំរួចហើយក៏នាំគ្នាដើរចេញទៅ

« អើ!អាហ្វូតហីហែងទៅផ្ទះមួយណាគេ?? » សាតាំង
« មិនដឹងដែរ!! » ហ្វូត
« ចុះហែងមិនតេហៅប្ដីហែងមក » វីននី
« យី!!! » ហ្វូត
« អេ៌!!បងប៉ុនបងភូទៅហើយហេស?? » ហ្វត
« អឹម!បងទៅមុនហើយណាមួយក៏រាងល្ងាចខ្លាំងដែរណាស់ហើយ » ប៉ុន
« បាយៗទាំងអស់គ្នា!!ជួបគ្នាថ្ងៃស្អែក » ភូវីន
« បាទបង » ពួកគេក៏ស្រែកតបទៅប៉ុនភូវីនវិញហើយប៉ុនភូវីនក៏នាំគ្នាដើរចេញទៅបាត់ទៅហើយក៏នៅសល់តែប៉ុន្មាននាក់មិត្តភក្ដិគេនៅទីនេះ
« ឥឡូវជូនវាទៅម៉ងទៅ!!បើវាអត់ជិះស្អីមកផង » ខេបធេន
« អើៗ!! » ពួកគេនិយាយសម្របសម្រួលគ្នាហើយក៏ជូនហ្វូតទៅផ្ទះវិញទាំងអស់គ្នាបន្ទាប់ពីយកហ្វូតទៅដល់ផ្ទះហើយទើបពួកគេបំបែកផ្លូវគ្នាទៅផ្ទះរាងៗខ្លួនវិញ

មកដល់ក្នុងផ្ទះហ្វូតក៏ខំធ្វើខ្លួនអោយធម្មតាដូចគ្មានឈឺអ្វីសោះពេលចូលមកក៏ខំអើតក្បាលតិចៗដើម្បីមើលថាមានអ្នកណានៅផ្ទះឬអត់ពេលដែរឃើញថាមិនឃើញមានមនុស្សគេក៏ដកដង្ហើមធំចោលមួយដង្ហើមរៀបនិងដើរចូលទៅខាងក្នុងហើយក៏..
« អញ្ជើញមកពីរៀនវិញហើយឬលោកប្រុសម្ចាស់ប្រពន្ធ??? »
« ចុម!កាដុមឆែបកង្កែបឆាញុមដើរទៅផ្សារឃើញគេអង្គុយញ៉ែរគ្នា!! ហ្ហើយ...!! បើលោកធ្វើចឹងតែ2_3ដងទៀតខ្ញុំប្រាកដជាគាំងបេះដូងស្លាប់ហើយ!! »
មិនដឹងជាចេញមកពីក្រឡុកណាទេចេះមកធ្វើចឹងទៅកើតគេឯនេះភ័យសឹងស្លាប់ទៅហើយនេះចេះទប់ខ្លួនជាប់ខ្លាចថាទប់មិនជាប់វ៉ៃប្ដីខ្លួនជាំមុខជាំមាត់លែងឃើញភាពសង្ហារអស់ឥឡូវហើយ!!

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះWhere stories live. Discover now