EP16 / ខុសដែរពេញចិត្តរបស់មានម្ចាស់!

788 85 4
                                    

ព្រឹកប្រលឹមស្រាងៗថ្ងៃក៏មិនទាន់និងរះផុតជះពន្លឺបន្លឺគ្រប់កន្លែងដែរអាចធ្វើអោយយើងនៅមើលឃើញផ្កាយព្រឹកដែរកំពុងតែរះនៅលើវេហាបញ្ចេញសម្រស់ដ៏ល្អគន់អោយមនុស្សគ្រប់គ្នានៅមើលឃើញអំពីពួកគេនៅឡើយ ថ្មានេះពេលវេលាដែលនៅមើលឃើញផ្កាយពេលព្រឹករះបែបនេះក៏ជាពេលដែរកំពុងតែពេញគេងបំផុតហើយសម្រាប់អ្នកនិពន្ធម្នាក់នេះ ( ម៉ោង4ជាងអីហ្នឹងហ្ហ៌! តែពុងសរសេរនិងវីននីម៉ោង5ហើយណា😭 ) បើក្រលែកទៅកាន់អាផាតមិនមួយកន្លែងនៅកណ្ដាលក្រុងឯនេះវិញយើងកំពុងតែឃើញមនុស្សប្រុសរើងស្ដើងម្នាក់កំពុងតែញ៉ាប់ដៃញ៉ាប់ជើងនៅក្នុងចង្ក្រានបាយមិនដឹងថាធ្វើម្ហូបអ្វីខ្លះឡើយមើលទៅដូចជាប្រញ៉ាប់ប្រញ៉ាលខ្លាំងណាស់ ហើយបើយើងសម្លឹងអោយចំទៅម្នាក់នោះគ្មានអ្នកណាក្រៅពីវីននីឡើយ ( បងគេឈឺហ្ហ៌ចឹងហ្ហៃគេងើបធ្វើម្ហូបអោយបងគេញ៉ាំ! អ្នកសរសេរនិងត'ប៉ែសាហាវស្បថថ🙏🏻 )

« ហ្ហា៌!! រួចហើយ!! » ប្រហែលជា30នាទីក្រោយមកសំឡេងដកដង្ហើមធំក៏បានបញ្ចេញមកក្រៅទីបំផុតគេក៏បានធ្វើវារួចរាល់ហើយ ពេលដែររៀបចំដាក់អារហារដាក់ក្នុងកូនថង់អោយបានត្រឹមត្រូវហើយគេក៏នាំខ្លួនទៅងូតទឹករៀបចំខ្លួនដើម្បីទៅមន្ទីពេទ្យ

ម៉ោងប្រហែលជា6:45នាទីវីននីក៏បានរៀបចំខ្លួនហើយថ្ងៃនេះគេក៏ដាក់ច្បាប់គ្រូមួយថ្ងៃដើម្បីនៅមើលថែសាតាំងព្រោះតែគិតថាមិនទាន់ជាស្រួលបួលនៅឡើយ។ ស្នាមញញឹមក៏ផុសនៅលើផ្ទៃមុខរបស់កម្លោះតូចបន្ទាប់ពីនឹកឃើញដល់ពាក្យសម្ដីនិយាយញ៉ោះរបស់សាតាំងមកកាន់គេពីម្សិលមិញដែរធ្វើអោយខ្លួននេះថ្ពាល់ឡើងក្រហមភ្លាមៗ
« ប្រុសឆ្កួតនេះ!! » គិតតែឯងហើយក៏ជេរគេតែបែបនេះ ហើយក៏ចាកចេញមកក្រៅឡើងជិះឡានរបស់ខ្លួនដើម្បីទៅមន្ទីពេទ្យដែរសាតាំងកំពុងតែគេងសម្រាក ពីផ្ទះវីននីទៅមន្ទីពេទ្យរបស់សាតាំងក៏ឆ្ងាយគ្រាន់បើដែរហើយគេក៏ឈ្លៀតឈានជើងចូលទិញផ្លែឈើអោយសាតាំងញ៉ាំទៀតអាចនិយាយបានថាជិះអាចនិង20-25នាទីទើបទៅដល់។ ទម្រាំតែមកដល់ក៏ឃើញថាម៉ោង7:25បាត់ទៅហើយគេក៏ប្រញ៉ាប់ប្រញ៉ាល់ឡើងទៅលើដើម្បីយកម្ហូបអារហារដែរគេខំធ្វើមកអោយសាតាំងហើយក៏មកមើលគេផងដែរយប់មិញខ្លួនអៀនខ្លាំងពេកទើបបានជារត់ចេញមកមិនបាននៅគេងកំដរគេ

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះWhere stories live. Discover now