EP11 : កើតជំងឺបញ្ហាសតិអារម្មណ៍មែនប្រូ?

917 83 6
                                    


_1ម៉ោងមុន

« ហាឡូហ្វីត មានការអីមែនទេបានជា Call មករកបងបែបនេះ » ជេម
« ចឹងទាល់តែមានការអីមែនទេទើបអាច Call រកលោកបាន? » ហ្វូត
« មិនមែនចឹងទេបងគ្រាន់តែសួរតើ Callមកទាំងថ្ងៃបែបនេះនឹកប្ដីហ៌? » ជេម
« ឡប់មែនទែនហើយ! ខ្ញុំ Call ទៅបែបនេះព្រោះតែចង់សួរថាបន្ដិចទៀតនេះលោកទំនេរឬទេមកយកខ្ញុំផង » ហ្វូត
« អរ..! បងប្រហែលជាមិនទំនេរទេ តែចាំបងអោយគេទៅយកអូន » ជេម
« Ok ចឹងក៏បានដែរ បានហើយចឹង » ហ្វូត
« បាទប្រពន្ធសម្លាញ់... » ជេមនិយាយទាំងបង្អូសសំឡេង
« បានហើយអាប្ដីឡប់! » ហ្វូត
« អា៌..! បងឡប់ក៏ព្រោះតែស្រឡាញ់ក្មេងខ្លះខ្លាំងពេកនិងណា » ជេម

**ល្មមៗបានហើយខ្ញុំអ្នកសរសេរអៀនសើចឡើងរោយមាត់ហើយ😭 កុំថាអ្នកសរសេរអត់អៀនហ៌អៀនជាងអ្នកអានទៀត😭**

_________

« អេ៌! ហ្វូតនេះឯងមិនគិតទៅសួរនាំគេអីខ្លះទេហី? » វីននី
« អត់ទេ! ធ្វើអីក៏ធ្វើទៅគេមិនមែនជាប្ដីយើងឯណា » ហ្វូត
« ស្អីគេ? មិនមែនជាប្ដី? » ព្រ៉ម
« ផាច់* មិចក៏ស្រែកលឺៗម្ល៉េះ? » វីននី
« យើងច្រឡំ! » គេនិយាយទាំងយកដៃមកខ្ទប់មាត់របស់ខ្លួន
« ឯងនិយាយចឹងចង់បានន័យថាយ៉ាងមិច? » សាតាំង
« ពួកឯងក៏ដឹងថាយើងរៀបការគឺដើម្បីតែជំនួសបងប្រុសយើងប៉ុណ្ណោះហើយណាមួយវិញទៀតក៏ដើម្បីតែជួយមុខមាត់ក្នុងគ្រួសារផងដែរ! មិនបានស្រឡាញ់ទេធ្វើស្អីក៏ធ្វើទៅ » ហ្វូតនិយាយទាំងយកអាហារមកញ៉ាំយ៉ាងធម្មតា មើលទៅមុខគេគឺពិតជាធម្មតាដូចសម្ដីពិតមែន ប៉ុន្តែក្នុងចិត្តប្រហែលជាមិនអញ្ជឹងឡើយ ព្រោះតែពេលនេះបេះដូងតូចមួយដែរនៅក្នុងទ្រូងខាងឆ្វេងមួយនេះវាឈឺខ្លាំងណាស់ដូចជាគេយកកាំបិតចាក់4_10កាំបិតយ៉ាងចឹង! តើអោយគេនិយាយប្រាប់អ្នកណាបាននៅអារម្មណ៍មួយននេះ អារម្មណ៍មួយដែរមនុស្សដែរយើងស្រឡាញ់កំពុងតែស្និតស្នាលជាមួយនិងនាក់ដទៃដែរមិនមែនជាយើង? ហើយវារឹតតែឈឺជាងមុនទៅទៀតនៅពេលដែរឃើញមនុស្សដែរខ្លួនស្រឡាញ់និងមាននាមថាជាប្ដីក៏កំពុងតែយកចិត្តទុកដាក់ទៅលើមនុស្សស្រីផ្សេងទាំងដែរគេបានរៀបការជាមួយយើងរួចហើយ!។

« យើងដឹងថាឯងរៀបការក៏ព្រោះតែបងឯងតែឯងពិតជាអត់បានស្រឡាញ់គេមែនហេស? » ខេបធេន
« ប្រាកដហើយ » ហ្វូត
« ចង់អោយយើងទៅវាយគេជំនួសឯងទេ? » វីននី
« កុំអីមិនបាច់ទេ ហាសហា! ឯងនេះចេះតែរកនឹកទៅឃើញ » ហ្វូតនិយាយទាំងសើច មើលទៅគឺគេអត់មានទុក្ខកង្វល់អីពិតមែន ។
« បានហើយឈប់យាយទៅយើងនាំគ្នាញ៉ាំអីវិញ » អាន់
« មែនហើយៗ » ហ្វត
« ចេញពីនិងទៅផឹកទៅយើងចង់ផឹក » ហ្វូត
« Ok ចឹងក៏ចឹងទៅសម្រេចថា ចេញពីនិងយើងទៅផឹក » ខេបធេន
« តែមិនទាន់យប់ផងនិង? » ហ្វត
« ទៅលេងហ្គេមសិនទៅ » វីននី
« គំនិតល្អ ចឹងសម្រេចថាចឹងហើយ » ហ្វូត

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះWhere stories live. Discover now