នាពេលព្រឹកព្រលឹមមនុស្សម្នាបានក្រោកពីដំណេកដើម្បីរៀបចំខ្លួនទៅធ្វើការរកស៊ីខ្លះទៀតក៏ក្រោកដើម្បីរៀបចំខ្លួនដើម្បីទៅរៀនតាមផ្ទះរៀងៗខ្លួនតែបើងាគមកមើលប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះវិញបើរជាកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតទៅវិញបានបន្ដិចពន្លឺនៃព្រះអាទិត្យក៏រះចូលមកតាមបង្អួចបង្ករជាការរំខានដល់ក្មេងប្រុសដែរមានងារជាប្រពន្ធដែរកំពុងគេងនៅក្នុងរង្វង់ដៃស្វាមីដ៏សែនសង្ហាររបស់ខ្លួន
« ហឹម... » ហ្វូតចាប់ផ្ដើមក្រហឹមដើម-កហើយក៏រើខ្លួនពត់ខ្លួនចុះឡើងៗទាំងភ្នែកនៅបិទនៅឡើយ
« ភ្ញាក់ហើយហេសអាច្រម៉ក់!! » រៀបនិងសង្ងំគេងទៀតហើយក៏ស្រាប់តែលឺសំឡេងគ្រលធំៗនិយាយឡើងមកធ្វើអោយក្មេងខ្ជិលម្នាក់នេះក៏ដាច់ចិត្តហា៌មាត់និយាយឡើង
« នេះ..ម៉ោងប៉ុន្មានហើយនិង » ហ្វូតសួរឡើងទាំងខ្ជិលមិនដឹងថាកើតអីដែរថ្ងៃនេះគេស្រាប់តែខ្ជិលបែបនេះចង់តែនៅគេងបែបនេះទាំងដែររាល់ដងគេក្រោកលឿនៗសឹងអីទៅហើយអ្នកបម្រើក្នុងផ្ទះគេពេលខ្លះក៏ក្រោកយឺតជាងគេទៅទៀត
« នេះម៉ោង7:40នាទីហើយលោកប្រុសម្ចាស់ប្រពន្ធ » ជេមនិយាយឡើងទាំងយកដៃមកទ្រក្បាលខ្លួនសម្លឹងទៅមើលមុខមនុស្សដែរគេងនៅជិតខ្លួន
« ហាស៌!!! នេះម៉ោង7:40ហើយ ស្លាប់ហើយៗយឺតម៉ោងខ្ញុំទៅរៀនហើយ!! » គ្រាន់តែជេមនិយាយថាម៉ោង7:40ភ្លាមហ្វូតនេះដូចត្រូវគេជះទឹកមួយធុងកណ្ដាលមុខក្រោកឡើងស្រែកឡូឡាឡើងពេញបន្ទប់នេះគេប្រាកដជាយឺតម៉ោងទៅរៀនហើយនិយាយចប់ក៏ងើបទៅទាញកន្សែងរត់ចូលបន្ទប់ទឹកបាត់ដោយទុកអោយជេមដែរសម្លឹងមើលកាយវិការគេសើចឡើងនិងចរិករបស់ប្រពន្ធខ្លួន
« ក្មេងឆ្កួត!! » បន្ទាប់ពីជេរប្រពន្ធតូចគេហើយគេក៏ងើបចេញហើយដើរទៅបន្ទប់ផ្សេងទៀតដែរមានបន្ទប់ទឹកមួយទៀតដើម្បីសម្អាតខ្លួនទៅធ្វើការបន្ទាប់ពីរៀបចំខ្លួនរួចហ្វូតក៏ចុះមកក្រោមហើយក៏ឃើញជេមកំពុងអង្គុយនៅនិងតុអាហារក៏ដើរហួសទៅព្រោះនេះគឺម៉ោង8ទៅហើយនៅសល់តែ20នាទីទៀតទេសាលាគេចាប់ផ្ដើមចូលរៀនហើយរៀបនិងដើរទៅហើយជេមក៏ស្រែកឃាត់អោយគេ
« អេ៌!!ហ្វីតប្រញ៉ាប់ទៅណាមកញ៉ាំបាយសិនមក »
« អត់ទេលោកញ៉ាំទៅខ្ញុំដល់ម៉ោងត្រូវទៅហើយបើនៅញ៉ាំទៀតខ្ញុំប្រាកដជាយឺតហើយ » ហ្វូតនិយាយទាំងកំពុងឱនចងស្បែកជើង
« ចាំបងជូនទៅណាមួយផ្លូវទៅធ្វើការក៏តាមផ្លូវទៅសាលាឯងដែរ » ជេមនិយាយរួចក៏ងើបចេញពីតុអាហារដែររៀបនិងញ៉ាំមុននេះ
![](https://img.wattpad.com/cover/353143704-288-k101171.jpg)
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Romansa« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...