បន្ទាប់ពីជេមបានចាកចេញទៅប្រជុំបាត់ទៅហ្វូតក៏បានភ្ញាក់ពីដំណេកដូចគ្នា។ អង្គុយសុខៗគេក៏ញញឹមចេញមកដែរធ្វើអោយប៊េនអ្នកឈរចាំមើលគេនេះលោតសញ្ញាសួរឡើងពេញក្បាលទៅហើយ។
"ហេតុអីបានជាអ្នកប្រុសតូចញញឹម?? អ្នកណាគេធ្វើអីគាត់?? ហេតិចអ្នកណាធ្វើអំពើរដាក់ស្នេហ៍គាត់អោយគាត់ឆ្កួតអីទៅ?? អត់ទេៗអាប៊េនហែងកុំចេះគិតតែផ្ដាស!!" និយាយក្នុងចិត្តគិតក្នុងចិត្តគិតហើយក៏ក្រវុីក្បាលខ្លួនឯងញ័រតតាត់។ គេនេះចេះតែគិតអីឆ្កួតៗបែបនិងហើយបើវៅហ្វាយដឹងប្រាកដជាវ៉ៃគេស្លាប់ហើយ!!
តុកៗ តុកៗ
កំពុងតែអង្គុយនិយាយលេងជាមួយនិងប៊េនសុខៗក៏ស្រាប់តែមានអ្នកមកគោះទ្វារដែរធ្វើអោយពួកគេទាំងពីរនាក់មើលមុខគ្នាទើបហ្វូតនិយាយ
« បងប៊េនមើលៗអ្នកណាគេមកនិង?? »
« បាទអ្នកប្រុស » និយាយរួចប៊េនក៏ងើបដើរទៅបើកទ្វារ ទ្វារក៏បានបើកបង្ហាញអោយឃើញនារីម្នាក់មានជើងដៃស្រលូន ស្បែកសដូចបណ្ដូលចេក ស្លៀកពាក់ក៏មិនខើចលើខើចក្រោមប៉ុណ្ណាដែរ។« អឺ- អឺអ្នកនាងមករកអ្នកណាដែរបាទ »
« បងជេមនៅទេ?? » ស្រីស្រស់មុខគួរអោយស្រឡាញ់និយាយទាំងសំឡេងស្រទន់គួរអោយចង់ស្ដាប់ម្ដងហើយម្ដងទៀត
« អរចៅហ្វាយគាត់មានការត្រូវទៅប្រជុំបាត់ហើយអ្នកនាងអាចរងចាំគាត់នៅខាងក្នុងនេះសិនក៏បានដែរ » នាងរៀបនិងដើរចូលទៅហើយក៏ស្រាប់តែមានសំឡេងមួយមកឃាត់
« អេ៌! បងប៊េនមិចក៏ចេះតែអោយនាងចូលចឹង?? ប្រយ័ត្នតែបងជេមវ៉ៃទៅ!! គាត់និយាយហើយថាមិនអោយអ្នកណាចូលមកបើគ្មានការអនុញ្ញាតពីគាត់នោះទេ » ហ្វូតដោយសារតែឃើញថាប៊េនមកយូរពេកក៏ងើបមកតាម
« អរបាទៗ!! អ្នកនាងអាចទៅចាំនៅខាងក្រៅកន្លែងទទួលភ្ញៀវសិនបាន!! » នារីម្នាក់នោះលឺចឹងហើយក៏មិនមាត់អីដែរបានត្រឹមតែញញឹមងួកក្បាលយល់ព្រមហើយក៏ដើរចេញទៅឯហ្វូតឃើញចឹងហើយក៏ចូលទៅក្នុងវិញព្រោះគេមិនបានចាប់អារម្មណ៍អីច្រើនណាស់ណាទេ។1ម៉ោងកន្លងផុតទៅ...
« បងជេម!! » គ្រាន់តែឃើញជេមមកភ្លាមនាងក៏ក្រោកឈរហើយក៏រត់ទៅឱបជេមឯជេមក៏រាងភ្ញាក់ដែរតែបន្ទាប់ពីឃើញមុខនាងហើយគេក៏ឱបតបទៅវិញដូចគ្នា។
![](https://img.wattpad.com/cover/353143704-288-k101171.jpg)
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Romance« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...