EP13

969 80 5
                                    

_ 9:30_

« លោកមកពីធ្វើការវិញហើយ? ទៅផ្លាស់ខោអាវងូតទឹកសិនទៅចាំមកញ៉ាំបាយជុំគ្នា » ហ្វូតនិយាយទៅកាន់ជេមទាំងស្នាមញញឹម ឃើញស្នាមញញឹមនេះហើយគេក៏នឹកឃើញទៅមនុស្សម្នាក់ផ្សេងទៀតផងដែរ ដែរបានជួបកាលពីព្រឹកមិញ

« ការជាមួយគ្នាយូរហើយពេលណាទើបអូនហៅបងថា បងសម្លាញ់ឬក៏លោកប្ដី បងមិនចង់លឺពាក្យលោកៗនិងទេ វាស្ដាប់ទៅមិនគួរអោយស្រឡាញ់សោះ » ជេមនិយាយទៅកាន់ហ្វូតវិញទាំងធ្វើមាត់ស្រួចនិងក្រវុីខ្លួនតិចៗហ្វូតឃើញបែបនេះក៏សើចឡើងតិចៗ
« ខ្ជិល! មិនចង់ហៅខ្លាចមនុស្សធំខ្លះបានចិត្ត » គេនិយាយហើយក៏រុញជេមអោយទៅខាងលើដើម្បីងូតទឹកនិងអាងបានមកញ៉ាំបាយជុំគ្នា ពេលដែរញ៉ាំរួចរាល់អស់ហើយគេក៏នាំចូលទៅសម្រាកអស់

_ ក្នុងបន្ទប់ _

« ហ្វីតបងសួរមួយទៅមើល » គេងសុខៗជេមក៏និយាយសួរទៅហ្វូត ធ្វើអោយហ្វូតនេះងាគមកចាំស្ដាប់សំណួរដែរគេត្រូវសួរ

« អូនមានបងប្អូនប៉ុន្មាននាក់? » សំណួរអីនិង? លឺហើយភ័យម្ល៉េះទេ!
« មិន-អូនមិនមានទេ » គេក៏តបទៅវិញទាំងទាក់ទើរមាត់នេះចង់ប្រាប់ការពិតទៅកាន់គេតែចិត្តនិងខួរក្បាលនេះវាមិនសហការគ្នាទាល់តែសោះ
« អូនប្រាកដអត់និង? » ជេមក៏សួរទាំងមុខមាំ
« អូនទៅកុហក់បងធ្វើអីយប់ហើយស្អែកបងត្រូវទៅធ្វើការទៀតគេងទៅ សុបិន្តល្អប្ដីសម្លាញ់ » ហ្វូតនិយាយហើយក៏ថើបថ្ពាល់គេមួយទុកជាការលួងលោមកុំអោយគេសួរទៀតចំណែកជេមវិញបានគេថើបប៉ុណ្ណឹងសំណួរចង់សួរទាំងប៉ុន្មានបាត់ខ្ទេចអស់ហើយ!! < បាច់ឆ្ងល់ហេសមិចបានគេម្ដងហៅគ្នាចេះម្ដងហៅគ្នាចុះហ៌ cuz អ្នកសរសេរនិងចង់កើតជំងឺ សតិអារម្មណ៍ ហើយ >

__ Home Winny

តុកៗ តុកៗ**

កំពុងតែគេងលក់សុខៗក៏ស្រាប់តែលឺសំឡេងគេគោះទ្វារ ដែរធ្វើអោយរំខានដំណេកដ៏សុខស្រួលរបស់វីននីអស់រលីង
* អាណាគេមកគោះទ្វារស្អីទាំងព្រលឹមនិង? * វីននីនិយាយរអ៊ូតិចហើយក៏ងើបទាំងមមុីមមើរដើរទៅបើកទ្វារ

ក្រាក

« មានការ- » គេនិយាយទាំងសំឡេងងុលៗហើយក៏មើលទៅទ្វារចង់ដឹងថាជាអ្នកណាតែក៏លែងមាត់វិញព្រោះម្នាក់នោះគឺជាសាតាំងនិងឯង

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះWhere stories live. Discover now