_Satangwinny_
នៅក្នុងបន្ទប់អាផាតមិនមួយកន្លែងដែរបានចាំងបង្ហាញអោយយើងបានឃើញពីមនុស្សប្រុសពីរនាក់ដែរកំពុងតែគេងឱបគ្នាយ៉ាងស្អិតរម៉ួតសឹងតែថាខ្លាចជាខ្លួនតែមួយទៅហើយ
« ហុឹម..!! ព្រឹកហើយហេស៌? » វីននីក៏បានក្រោកឡើងព្រោះតែពន្លឺព្រះអាទិត្យបានចាំងមកតាមពន្លឺវាំងននមកប៉ះនិងផ្ទៃមុខរបស់គេ
« នេះ- នេះស្អីនិង? » វីននីក៏បានភ្ញាក់ឡើងទាំងកន្ទ្រាក់ខ្លួនព្រោះតែឃើញមនុស្សម្នាក់ទៀតកំពុងតែគេងឱបគេធ្វើមិនដឹង« ហុឹម..! ឯងក្រោកហើយហ៌ » សាតាំងក៏ក្រោកឡើងទាំងដៃញីភ្នែកហើយក៏ស្ងាបតិចៗសួរទៅកាន់វីននី
« នេះឯងមកដេកជាមួយយើងបានដោយរបៀបមិច? ឯងធ្វើស្អីយើងនិងអាតាំង? » វីននីក៏សួរទៅកាន់សាតាំងទាំងខឹង« ហាក៌..? នេះឯងមិនចាំទេ? ឃើញយប់មិញឯងស្រវឹងហើយយើងជូនមកផ្ទះហី? » សាតាំងក៏តបទៅវិញទាំងហួសចិត្តផងដែរ
« ចុះហេតុអីក៏ឯងហើយនិងយើងមិនមានខោអាវហើយ នេះ - នេះថែមទាំងមានស្នាមនៅនិងទ្រូងយើងទៀត ឯងធ្វើស្អីយើងនិងហាស៌?? » វីននីក៏សួរឡើងម្ដងទៀតទាំងមុខក្រហមព្រោះតែពេលនេះគឺខឹងខ្លាំងណាស់ព្រោះតែមុននិងគេឃើញមានស្នាមក្រហមនៅនិងទ្រូងរបស់គេឡើងពីរ-បី គេធ្វើអីខ្លួនអោយប្រាកដ?
« មិនមែនបែបនិងដូចឯងគិតទេវីននីស្ដាប់យើងសិនណា៌ យើង- » សាតាំងនិយាយទាំងរដាក់រដុបព្រោះតែពេលនេះរកនឹកនិយាយមិនចង់ចេញទេ ហើយណាមួយឃើញវីននីខឹងឡើងក្រហមមុខទៀត
« បានហើយ! ចេញពីផ្ទះយើងទៅ » វីននីបាននិយាយកាត់សាតាំងដោយមិនចង់អោយគេនិយាយអ្វីបន្តទៅមុខទៀតនោះទេ
« អើ- » រៀបនិងនិយាយតទៅមុខទៀតហើយតែវីននីក៏ស្រែកកាត់និងរុញអោយសាតាំងចេញពីផ្ទះខ្លួនពេលនេះគេចង់តែស្រែកយំទេហេតុអ្វីមិត្តភក្ដិដែរគេស្រឡាញ់ធ្វើបែបនេះដាក់គេ? ពេលដែរសាតាំងចេញទៅបាត់ហើយវីននីក៏អង្គុយខ្ទប់មុខយំ« មានសង្សារហើយហេតុអីក៏ធ្វើបែបនេះដាក់យើង? » គេនិយាយហើយរឹតតែយំខ្លាំងជាងមុនទៅទៀត
សាតាំងមានសង្សារហើយ? ហើយសង្សារសាតាំងជាអ្នកណា?
______________
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Roman d'amour« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...