EP14

1K 84 9
                                    

_ វីឡាជេម_

Gem pov

« ហ្វីតថ្ងៃនេះអូនមិនទៅរៀនទេ? » ខ្ញុំដែរកំពុងតែដើរចេញពីបន្ទប់ទឹកក៏សួរទៅកាន់ប្រពន្ធកំហូចម្នាក់នោះព្រោះឃើញគេកំពុងតែនៅគេងមិនទាន់ក្រោកនៅឡើយហើយម៉ោងក៏ច្រើនហើយដែរ

« ហ្វីតហ្ហា៌..!ក្រោកបានហើយអូននេះមិនគិតងើបទៅរៀនទេឬលោកប្រុសប្រពន្ធបង? » ខ្ញុំនិយាយទាំងទៅអង្គុយទ្រោបខ្លួនខ្ញុំទៅលើគេដៃនេះក៏មិនទុកអោយទំនេរក៏ទៅស្ទាបនេះស្ទាបនោះគ្រប់កន្លែងម្ចាស់គេមិនទាន់ក្រោកក៏ចេះតែស្ទាបៗទៅបើគេក្រោកវិញខ្ញុំមិនហ៊ានទេព្រោះខ្លាចជាំសាច់ម្ដងទៀតណាស់។ គេងសម្ពឹកបែបនេះសោះកោតខ្លួនឯងចេះតែធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងបែបនេះតាំងពីជួបដំបូងទៅវិញគិតទៅកំប្លែងមែន!

« ហ្ហឹម..!សុំ5នាទីទៀតណា៌.. » គេដាច់ចិត្តងើបហើយ? និយាយទាំងយកដៃញីភ្នែកហើយក៏ភ្ជាប់ទាំងសំឡេងង៉ុលៗស្ដាប់មិនសូវច្បាស់ព្រោះមាត់និយាយតែភ្នែករវល់បិទនៅឡើយ តែគួរអោយស្រឡាញ់ខ្លាំងមែនទែនបេះដូងខ្ញុំនេះឡើងចង់គាំងអស់ទៅហើយនៅពេលដែរឃើញមុខខ្ជូតៗរបស់គេនេះឯង!អោយតែបុិនខ្ជូតយ៉ាងនេះទៀតខ្ញុំប្រហែលជាត្រូវស្លាប់មុនអាយុហើយព្រោះតែបេះដូងលោតជាប់ពេលឃើញគេបែបនេះ >,,<

« មិនបានទេ!! បើអូនមិនក្រោកទេបងនិងរំលោភអូនហើយណា៌ហ្វីត?! » ព្រះអើយយយយ..!! មើលចុះប្រពន្ធអ្នកណាទេលោកអើយគេងសម្ពឹកអស់និយាយតែម្ដងហើយនេះបើចោរចូលប្លន់ក្នុងផ្ទះប្រហែលជាប្លន់បានបាត់ហើយបើម្ចាស់ផ្ទះគេងសម្ពឹកយ៉ាងនិង??!! ចាំតែប្ដីដាស់រាល់ព្រឹកឥឡូវក៏មិនព្រមភ្ញាក់ទៀត! ខ្ញុំគម្រាមគេយ៉ាងនេះហើយមិនក្រោកទៀតខ្នាញ់និងចរិកនេះណាស់ចង់តែលេបចូលពោះអោយបាត់ៗទេ។

« ហ្វីត? ប្រពន្ធអ្នកណានិងគេងសម្ពឹកម្ល៉េះ? » ខ្ញុំក៏សួរទៅកាន់គេម្ដងទៀតទាំងអង្រួនគេតិចៗ ចំមែនហើយក្មេងនេះ!

« នេះមិនក្រោកពិតមែន? » ????
« ល្អ! បើមិនក្រោកទេបងនិងទៅក្រៅណាត់ជួបស្រី- »

« បងហ៊ាន?? » មិនអោយបញ្ចប់ប្រយោគទាន់ទេគេក៏បើកភ្នែកសម្លក់ខ្ញុំឡើងថ្លែរថែមទាំងយកដៃដាក់ខ្វែងគ្នាលើទ្រូងថែមទៀត ប្រហែលជាកំពុងតែងរហើយមើលទៅ ហាសហា.. តែពេលងរបែបនេះទៅក៏គួរអោយស្រឡាញ់ជាងមុនទៅទៀត។

 អន្ទាក់ស្នេហ៍បងប្អូនភ្លោះWhere stories live. Discover now