« ចៅបៀវហា៎រៀបចំខ្លួនហើយឬនៅចៅ? » សម្លេងជីដូនវ័យចំណាស់ស្រែកសួរទៅកាន់ចៅប្រុសវ័យ18ឆ្នាំរបស់ខ្លួនដែលកំពុងតែនៅក្នុងបន្ទប់។
« បាទលោកយាយ! មុននេះចៅទៅយកបំពង់ហឺតមកឲ្យយាយហ្នឹងណា៎! » ម្ចាស់ឈ្មោះឆ្លើយតបមកវិញទាំងរត់ចុះជណ្តើរយ៉ាងញាប់ជើងស្ទើរតែដួលទៅហើយ។
« នែ៎ៗៗ កុំរត់លឿនពេកប្រយ័ត្នដួល មើលចុះៗ ដូចជាសប្បាយអរជាងយាយទៅទៀតនៀគ! » អ្នកជាយាយប្រញាប់ឈោងដៃទៅទប់ចៅប្រុសដែលស្ទើរតែអស់ជំហរដួលទៅលើឥដ្ឋនោះ។
« ត្រូវហើយលោកយាយ ខ្ញុំនឹកបងតាណាស់ ពេលដែលថាបងតាត្រឡប់មកប្រទេសយើងវិញខ្ញុំច្បាស់ជាសប្បាយចិត្តហើយ! » បៀវឆ្លើយទាំងសម្លេងស្រទន់បែបអៀនប្រៀនលាយរំភើបព្រោះខ្លួននឹងបានជួបបងប្រុសសំណព្វចិត្តរបស់ខ្លួនវិញនាពេលឆាប់ៗនេះ។
« អឺៗ នឹកតែបងតាទៅ កុំនឹកបងបៃបល! » លោកយាយញ៉ោះលេងតែក៏ធ្វើឲ្យបៀវប្រែជាសើចលែងសម។
« បានហើយៗ នៅនិយាយគ្នាយូរទៀតទេយាយហើយនិងចៅពីរនាក់នេះ? » លោកតាដើរមកពីខាងក្រៅទាំងសួរតិចៗទៅកាន់យាយនិងចៅដែលកំពុងសន្ទនាគ្នាមិនដឹងថាពេលណាបានចេញទៅព្រលានយន្តហោះទេ។
« ទៅហើយៗ! » យាយនិងចៅនិយាយដំណាលគ្នាហើយក៏រត់ចេញទៅក្រៅដោយកាន់ដៃគ្នាដើរទៅកន្លែងដាក់ឡាន។
« បងៗមកលើកនេះនឹងមិនទៅវិញទេព្រោះថារៀនចប់អស់ហើយ តែប៉ុន្នេះផ្ទះលែងស្ងាត់ហើយ សប្បាយចិត្តទេចៅបៀវ? » លោកយាយសួរទៅចៅប្រុសដែលអង្គុយញញឹមញញែមព្រោះតែការជិតបានជួបបងប្រុសនោះ។
« បាទលោកយាយ! តែប៉ុន្នេះខ្ញុំនឹងលេងជាមួយបងតាមិនឲ្យគាត់ទៅណាទេ! » បៀវប្រាប់ទាំងសប្បាយចិត្ត។
« លេងស្អីទៀតយើងហ្នឹង18ឆ្នាំហើយ! » លោកយាយសួរទាំងហួសចិត្តបែបអស់សំណើច។ ចៅនេះក្មេងមិនចេះធំសោះឡើយ 18ឆ្នាំហើយនៅគិតចង់លេងដូចក្មេង2-3ឆ្នាំទៀតឬ?
« គឺ...លេងបែបមនុស្សធំណាលោកយាយ! » បៀវប្រាប់ទាំងសើចស្ញេញតិចៗ។ មិនមែនថាចង់លេងបែបមនុស្សធំអីទេ គ្រាន់តែចិត្តរបស់ខ្លួននេះនឹកបងប្រុសពេកក៏ចេះតែនិយាយចេញមកបែបហ្នឹងទៅ ណាមួយក៏បែកបងមករាប់ឆ្នាំហើយពេលបានជួបវិញបែបនេះក៏សប្បាយអរដល់ថ្នាក់និយាយខុស។
YOU ARE READING
My slave - ទាសករស្នេហ៍
Fanfictionខ្ញុំមិនដែលទៅធ្វើអ្វីឲ្យគេមួម៉ៅក្តៅក្រហាយឡើយ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្វីគេដែរ តែហេតុអ្វីគេស្អប់ខ្ញុំយ៉ាងនេះ? ហើយហេតុអ្វីខ្ញុំត្រូវក្លាយជាទាសកររបស់គេ? __________ « ខ្ញុំមិនមែនថោកដូចបងទេ! ខ្ញុំមិនដែលជាន់ពន្លិចអ្នកដែលគ្មានផ្លូវតតាំងឡើយ! ហ៊ឺៗ » « ថោក...