មិនឲ្យទៅទេ!!
នេះជាប្រយោគមួយឃ្លាដែលតាណាគុនស្រែកកាត់ពេលដែលបៀវសុំទៅនៅខុនដូ ហើយពេលនេះតាណាគុនក៏កំពុងតែមកជួយរៀបឥវ៉ាន់បៀវទាំងមុខក្រម៉ូវផងដែរ។
« បងមិនយល់លោកតាលោកយាយទេ ពីដំបូងព្រមឲ្យបៀវទៅធ្វើការ ឥឡូវព្រមឲ្យបៀវទៅនៅខុនដូតែឯងទៀត! ចង់បណ្តោយចៅណាស់ឬយ៉ាងម៉េច? » តារៀបរាប់រអ៊ូតាំងពីបៀវសុំរហូតដល់ពេលលោកតាលោកយាយយល់ព្រមក៏នៅតែរអ៊ូ ហើយក្នុងពេលនេះទាំងដែលខ្លួនឯងកំពុងជួយរៀបឥវ៉ាន់បៀវហើយក៏មាត់នៅតែរអ៊ូដែរ។
« បងឈប់រអ៊ូដូចជាតាចាស់បានទេនៀក៎? » បៀវសើចនឹងកាយវិការក៏ដូចជាទឹកមុខរបស់បងប្រុសខ្លួននាពេលនេះខ្លាំងៗ។
ចិញ្ចើមក៏ជ្រួញចូលគ្នា មាត់ក៏ជីបអូចៗ មើលពីជ្រុងណាក៏គួរឲ្យអស់សំណើចដែរតែថាភាពសង្ហារគឺមិនបានបាត់ទៅណាឡើយ។« នេះបៀវនៅមកសើចកើតទៀតឬ? បងមិនសុខចិត្តទេណា៎! កាលពីមុនបងទៅរៀន 4 ឆ្នាំ! 4ឆ្នាំដែលបងឃ្លាតពីបៀវ! ឥឡូវបងទើបតែមកវិញបានជិត 2ខែ សោះអូនក៏ចង់ទៅនៅខាងក្រៅម្នាក់ឯងហើយទៅចោលបងទៀតហើយឬ? » តាកើតការក្តៅចិត្តជាងមុនទ្វេរដងពេលឃើញបៀវសើច។
« បងខ្លាចថាលែងបានជួបមុខបៀវឬ? បងធ្វើកុំភ័យទៅមើល! លេខបៀវក៏បងមាន FaceTime ក៏បាន ខលធម្មតាក៏បាន ហើយបងក៏អាចទៅលេងបៀវនៅខុនដូបានដូចគ្នា បងគិតថាវាពិបាកឬ? » បៀវសួរទៅបងប្រុសទាំងដាក់ខ្លួនអង្គុយចុះលើពូក។
« ហ៊ើយយ ក៏បានៗ! បៀវនេះចំមែនហើយ! » តាខ្ជិលប្រកែកនឹងប្អូនច្រើនទៀតក៏យល់ព្រមបញ្ចប់ការសន្ទនាត្រឹមនេះហើយក៏ជួយរៀបចំសម្ភារៈឲ្យរួចរាល់។
បន្ទាប់ពីរៀបចំឥវ៉ាន់រួចរាល់ បៀវក៏ដកប្រាក់របស់ខ្លួនចំនួន ១០០ ដុល្លារ ដោយភ្ជាប់ជាមួយនឹងក្រដាសតូចមួយសន្លឹកដែលមានសរសេរពាក្យខ្លីៗប៉ុន្មានពាក្យហើយក៏យកទៅស៊កនៅនឹងប្រលោះទ្វាររបស់បៃបលហើយបៀវក៏ទៅលាតាយាយនិងអ្នកបម្រើទាំងប៉ុន្មានដែលនៅក្នុងវិមានទើបចេញឡានទៅដោយមានតាណាគុនជាតៃកុង។
« បងសួររឿងខ្លះបានទេបៀវ? ឆ្លើយនឹងបងត្រង់ៗមកណា៎! » បើកឡានស្ងាត់សុខៗ អ្នកជាបងប្រុសក៏ដាច់ចិត្តហើបមាត់និយាយទម្លាយបរិយាកាសស្ងប់ស្ងាត់ក្នុងឡាន។
YOU ARE READING
My slave - ទាសករស្នេហ៍
Fanfictionខ្ញុំមិនដែលទៅធ្វើអ្វីឲ្យគេមួម៉ៅក្តៅក្រហាយឡើយ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្វីគេដែរ តែហេតុអ្វីគេស្អប់ខ្ញុំយ៉ាងនេះ? ហើយហេតុអ្វីខ្ញុំត្រូវក្លាយជាទាសកររបស់គេ? __________ « ខ្ញុំមិនមែនថោកដូចបងទេ! ខ្ញុំមិនដែលជាន់ពន្លិចអ្នកដែលគ្មានផ្លូវតតាំងឡើយ! ហ៊ឺៗ » « ថោក...