ភាគទី:1 ផ្លាស់ប្ដូរដួងវិញ្ញាណ🍁

569 40 14
                                    

#តាមដងផ្លូវ

នៅតាមដងផ្លូវមានមនុស្សម្នាជាច្រើនដើរឆ្វាយឆ្វាត់.. ពេលនោះក៏ឃើញក្មេងប្រុសម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់នោះ!!! គេដើរបណ្ដើរអានសៀវភៅបណ្តើរ..... គេមានឈ្មោះថា គីម ថេយ៉ុង អាយុ23ឆ្នាំគេជាមនុស្សម្នាក់ដែលចូលចិត្តអានប្រលោមលោកខ្លាំងណាស់ដូចជាពេលនេះចឹងដើរផងអានផង!!!ថេយ៉ុងជាក្មេងកំព្រាសព្វថ្ងៃគេរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងថ្ងៃនេះជាថ្ងៃដែលគេត្រូវមករកការងារធ្វើ!!!តែនៅមិនទាន់រកបាននោះទេថេយ៉ុងបានបញ្ចប់ការសិក្សាត្រឹមឆ្នាំទី3ព្រោះគេមិនចង់ឲ្យអ្នកគ្រូនៅក្នុងមណ្ឌលពិបាកដូច្នេះហើយគេក៏សម្រេចចិត្តឈប់ត្រឹមនេះតែម្ដងដើម្បីមករកការងារធ្វើវិញ...នាយតូចអានដល់កន្លែងដែលតួTop ធ្វើបាបតួ Btt គេក៏និយាយទាំងមួម៉ៅ

« បើយើងជាតួអង្គគីម ថេយ៍វី វិញណាធានាថាអាលោកប្តីហេងស៊យឯងហើយនិងមីស្រីមុខឆែកនិងរស់មិនបានសុខទេ...ពិតជាគួរឲ្យខឹងមែនបើជាយើងវិញ!!!យើងនិងដាល់ៗៗអាប្រុសមុខជ្រុងឲ្យស្លាប់នៅនិងកន្លែងតែម្តង...ខឹងណាស់!!! ឯងមិនគួរស្លូតដល់ថ្នាក់និងទេគីម ថេយ៍វី...បើប៉ះគីម ថេយ៉ុង ឲ្យស្ពៃអាអូន..ហឹស ៗ » អានបណ្តើរខឹងនិងតួប្រុសក្នុងរឿងបណ្តើរមិនគួរណាខ្លួនមានប្រពន្ធហើយនៅលួចមានស្រីខាងក្រៅហើយនៅយកស្រីនោះមកបញ្ឈឺចិត្តប្រពន្ធទៀត!!!ហើយក៏ខឹងចិត្តនិងតួអង្គគីម ថេយ៍វីនិងដូចគ្នាមិនគួរណាគេស្លូតដល់ម្លឹងទេបើប៉ះគេវិញណាធានាទាំងប្រុសទាំងស្រីមិនឱ្យបានឈរសើចស្រួលអញ្ចឹងទេ ( អ្នកណាខ្លះអានរឿងហើយអញ្ចឹងចេញមុខមក😁) ...ដោយតែរវល់អានហើយមួរម៉ៅគេមិនបានចាប់អារម្មណ៍នឹងផ្លូវដែលត្រូវបទពេលនោះក៏មានឡានមួយបើកមកយ៉ាងលឿនសំដៅមករកគេ....

« អេ៎ .អាប្អូនប្រយ័ត្ន... » ....ផាំង....ឡានធំមួយនោះបុកគេពេញមួយទំហឹងធ្វើឲ្យរាងកាយរបស់ថេយ៉ុងត្រូវខ្ទាបឆ្ងាយ។គួរសមដែររីឯសៀវភៅដែលគេកាន់អំបាញ់មិញក៏បានជ្រុះទៅម្ខាង។មនុស្សម្នានៅទីនោះនាំគ្នារត់មកមើលតើមានអ្នកណាកើតអ្វីធ្ងន់ធ្ងរដែរឬអត់ ? តែពេលរត់មកដល់ក៏ឃើញមានក្មេងប្រុសម្នាក់ខ្លួនប្រឡាក់ពោរពេញទៅដោយឈាមមើលទៅសភាពរបស់គេពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់។មិនដឹងថាមានសង្ឃឹមរស់ដែរឬអត់នោះឡើយ។

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now