ភាគទី:13 ខ្ញុំស្រលាញ់ជីមីន🍀

186 30 12
                                    

#មួយអាទិត្យកន្លងផុតទៅ🍃

ត្រឹមមួយពព្រិចភ្នែកសោះមួយអាទិត្យក៏បានកន្លងផុតទៅ...ប៉ុន្តែអ្វីៗវាមិនរលូនដូចជាថ្ងៃសោះ !!! រយៈពេលមួយអាទិត្យមកនេះជុងហ្គុកតែងតែនាំណាស៊ីមកកាន់ផ្ទះជារៀងរាល់ថ្ងៃ...មិនខ្វល់ពីភ្នែកញាតិជិតខាងឡើយ។សំខាន់ឲ្យតែនាយបានបញ្ឈឺឌឺដងប្រពន្ធ

« ចាប់ពីថ្ងៃនេះតទៅណាស៊ីនាងត្រូវមករស់នៅទីនេះមួយរយៈព្រោះតែគ្រួសាររបស់នាងកំពុងតែមានបញ្ហាដូច្នេះហើយ។ឯងមិនត្រូវធ្វើឫកពារមិនល្អចំពោះនាងឡើយ។ » ជុងហ្គុក..ណាសុីនាងតែងតែនិយាយអង្វរទៅកាន់ជុងហ្គុករាល់ថ្ងៃឱ្យយកលេងទៅរស់នៅផ្ទះរបស់នាយផងដោយយកលេសថាគ្រួសាររបស់នាងកំពុងតែមានបញ្ហានិងមុខជំនួញ!!!តែតាមពិតគ្រាន់តែចង់មកបំបែកបំបាកប្ដីប្រពន្ធគេក៏ប៉ុណ្ណោះ

« កន្លែងមានច្រើនណាស់ហេតុអ្វីក៏នាងមិនរកនៅចាំបាច់អីមកនៅទីនេះក្រែងលោកក៏មានខុនដូច្រើនដែរមិនអញ្ចឹង។ឱ្យនាងនៅមួយទៅវាមានទាស់ខុសអី។តែផ្ទះនេះហាមដាច់ខាតខ្ញុំមិនឲ្យនាងមកនៅនោះទេ » ថេយ៉ុង..រឿងអីគេព្រមឲ្យស្រីម្នាក់នេះមកនៅរួមផ្ទះជាមួយនោះរាល់ថ្ងៃនេះមានរឿងមិនចេះចប់ទៅហើយចុះទម្រាំតែនៅផ្ទះជាមួយគ្នាទៀតមិនវាយគ្នាស្លាប់ហើយទេ

« ព្រមមិនព្រមជារឿងរបស់ឯង..តែយើងនិយាយថាម៉េចគឺចឹងឯងមិនអាចប្រកែកទេ » ជុងហ្គុក

« ហេតុអីមិនអាចព្រោះផ្ទះនេះប៉ានិងម៉ាក់របស់លោកដាក់ឈ្មោះរបស់ខ្ញុំទេចឹងហើយបើខ្ញុំមិនអនុញ្ញាតលោកគ្មានសិទ្ធិអោយអ្នកណាមកនៅស្រាប់តែចិត្តលោកបើកឡើយ។ » គ្រាន់តែឮអ្នកជាប្ដីនិយាយបែបនេះភ្លាមគេក៏ប្រញាប់និយាយកាត់រឿងអីថាគេហាមមិនបានព្រោះផ្ទះនេះប៉ាម៉ាក់របស់នាយបានដាក់ឈ្មោះរបស់គេហើយដូច្នេះហើយគេអាចមានសិទ្ធិគ្រប់យ៉ាងទៅលើកផ្ទះនេះចង់ឱ្យអ្នកណានៅអ្នកណាទៅក៏បាន

« អូនថាមិនបាច់ទេកុំឱ្យបងមានរឿងជាមួយនឹងប្រពន្ធបងអីអូនទៅរកកន្លែងផ្សេងនៅក៏បានណាមួយអូនខ្លាចថានាំបន្ទុកដល់បងដែរ។ » តួកំសត់ទុកចិត្តលើនាងចុះអាចសម្ដែងបានយ៉ាងសមមិនឲ្យអ្នកណាសង្ស័យឡើយ។ព្រោះនាងដឹងថាជុងហ្គុកត្រូវតែការពារនាងហើយនិងតាមនាងគ្រប់យ៉ាងនៅអ្វីដែលគេសុំដូចជាពេលនេះអញ្ចឹងគ្រាន់តែនាងនិយាយតែបន្តិចសោះ។គេក៏ព្រមឲ្យនាងមកនៅផ្ទះនេះតែម្ដង។

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now