ភាគទី:6 សៀវភៅកំណត់ហេតុ📖🍂

234 41 9
                                    

( ថ្ងៃបន្ទាប់ )

★ ក្រុមហ៊ុនចនគ្រុប

ថ្ងៃនេះជុងហ្គុកចេញមកក្រុមហ៊ុនទាំងព្រឹកព្រោះតែមានការជាបន្ទាន់ប្រញាប់ត្រូវប្រជុំអ្នករួមចំនួញធំៗជាច្រើនដើម្បីពិភាក្សារឿងការងារ....ព្រោះមួយរយៈនេះនៅក្នុងក្រុមហ៊ុនរបស់គេរាងមានបញ្ហារឿងលុយកាក់តិចតួចព្រោះមានមនុស្សមានបំណងមិនល្អលួចកាប់គេងលុយក្នុងក្រុមហ៊ុនប៉ុន្តែពេលនេះនាយក៏បានរកឃើញបានឲ្យច្បាប់ចាប់ការគេតាមនេះហើយ។ផុតពីនេះទុកឱ្យនាយជាអ្នកដោះស្រាយដោយខ្លួនឯង។

« ចៅហ្វាយគិតយ៉ាងម៉េចបន្តចំពោះរឿងនេះតើឱ្យខ្ញុំរកលេខាមកថ្មីដែលឬអត់ » អ្នកជាកូនចៅសួរទៅចៅហ្វាយព្រោះរឿងរ៉ាវទាំងអស់នេះលេខាចំណាត់របស់នាយនេះហើយដែលជាអ្នកលួចកាប់គេងលុយក្រុមហ៊ុននោះគេខំស្រឡាញ់ទុកចិត្តនាងប៉ុន្តែចុងក្រោយគេបែរជាធ្វើទង្វើនេះមកដាក់ខ្លួនទៅវិញ

« រឿងលេខាឯងជួយរកមកទៀតមកចំណែករឿងនោះទុកឱ្យយើងដោះស្រាយដោយខ្លួនឯងឯងអាចចេញទៅបានហើយ។យើងចង់នៅម្នាក់ឯងបន្តិច។ » ពេលនេះនាយស្មុគស្មាញគិតអ្វីមិនចេញឡើយ។ព្រោះមួយរយៈនេះខ្លួនរវល់តែភ្លក់វង្វេងនិងស្រីញីខ្លាំងពេក។រហូតថ្វីប្រហែសរឿងការងារនៅក្នុងក្រុមហ៊ុនទៅកើតសមហើយដែលគេទទួលបែបនេះនោះ។

« បាទចៅហ្វាយ » ដុងហូ..ក៏លាចៅហ្វាយរបស់ខ្លួនដើរចេញទៅធ្វើការរបស់គេបន្តពេលដែលចេញទៅនោះក៏ជួបជាមួយនឹងលោកពូរបស់ជុងហ្គុកតែម្ដងម្នាក់នោះគ្មានអ្នកណាក្រៅពី មីន យ៉ុនហ្គីនេះឯងថ្ងៃនេះគេចង់មកមើលក្មួយប្រុសរបស់គេថាធ្វើការយ៉ាងម៉េចទៅហើយហើយអាចចរិតលេងស្រីនោះអាចកាត់ចោលខ្លះបានហើយឬនៅ ? ឬមួយក៏លើសដើម

« លោកប្រុសយ៉ុន » ដុងហូ

« ចៅហ្វាយរបស់ឯងនៅខាងក្នុងមែនទេ » យ៉ុនហ្គី

« បាទគាត់នៅខាងក្នុងលោកប្រុស...តើត្រូវការឲ្យខ្ញុំទៅជម្រាបគាត់មុនដែលទេបាទ » ដុងហូ

« មិនបាច់ទេឯងទៅធ្វើការរបស់ឯងចុះយើងទៅដោយខ្លួនឯងបាន។ » បញ្ចប់ប្រយោគនេះហើយនាយក៏ដើរចូលទៅក្នុងអូហ្វីរបស់ជុងហ្គុកពេលចូលមកដល់ក៏ឃើញថាលោកក្មួយកំពូលព្រាននារីកំពុងតែអង្គុយផ្អែកក្បាលទៅលើកៅអី។សម្ងំបិទភ្នែកជិតឈឹង

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now