ភាគទី:16 អាក្មេងអ្នកបម្រើ🌟

200 32 19
                                    

#3ថ្ងៃក្រោយ( លឿនដូចរន្ទះ😁)

*ក្រុមហ៊ុនចនគ្រប់

ថ្ងៃនេះជុងហ្គុកនៅក្រុមហ៊ុនពេញមួយថ្ងៃមិនបានចេញទៅណាឡើយរវល់តែមានបញ្ហាការងារបន្តិចបន្តួច។..ហើយថ្មើរនេះក៏ជាពេលថ្ងៃត្រង់ទៅហើយដល់ម៉ោងដែលនាយត្រូវញ៉ាំអាហារប៉ុន្តែគេមិនឃើញចេញទៅញ៉ាំសោះ។ចំណែកអ្នកជាកូនចៅឃើញបែបនេះក៏លើកទូរសព្ទខលទៅចៅហ្វាយតូចរបស់ខ្លួនប្រាប់ថាជុងហ្គុកមិនព្រមទៅញ៉ាំបាយនោះទេទោះនាយបង្ខំយ៉ាងណាក៏ដោយ...រីឯថេយ៉ុងឮបែបនេះហើយគេក៏តបទៅវិញដោយប្រាប់ថាខ្លួននិងរៀបចំអាហារយកទៅឲ្យគេដល់ក្រុមហ៊ុនមិនបាច់បារម្ភនោះទេ។

« អេ៎..អ្នកប្រុសតូច លឿនដល់ហើយខ្ញុំបម្រុងថាចេញទៅយកអ្នកប្រុសតូចហើយតើ។ចុះនេះអ្នកណាជូនអ្នកប្រុសតូចមកទៅ។ » ដុងហូ..និយាយទៅភ្ញាក់ផ្អើលចៅហ្វាយតូចរបស់គេនេះលឿនមែនទើបតែខលទៅអម្បាញ់មិញសោះមួយសន្ទុះកុំមកដល់ក្រុមហ៊ុនបាត់ទៅហើយនេះបើសិនជាចៅហ្វាយរបស់គេដឹងរឿងធំមិនខានដែលបណ្ដោយឲ្យនាយតូចមកក្រុមហ៊ុនតែម្នាក់ឯង..នាយមិនមែនភ័យខ្លាចថេយ៉ុងមានគ្រោះថ្នាក់នោះទេប៉ុន្តែអ្វីដែលគេខ្លាចនោះគឺខ្លាចខ្មាស់បុគ្គលិកនៅក្រុមហ៊ុនទៅវិញទេព្រោះតាំងពីរៀបការមកគេមិនដែលនាំរាងតូចមកឱ្យបុគ្គលិកនៅទីនេះស្គាល់ឡើយ។

« បងដុងហូ..គឺខ្ញុំជិះតាក់ស៊ីមកហ្នឹងណាព្រោះតែប្រញាប់យកបាយមកឱ្យគេតើគេនៅខាងក្នុងមែនទេបង » ថេយ៉ុងតបទៅនាយវិញទាំងញញឹមរួចទៅសួររកអ្នកជាប្ដី។

« បាទគាត់នៅខាងក្នុងអញ្ចឹងអ្នកប្រុសតូចចូលទៅខ្ញុំសុំទៅធ្វើការខ្ញុំសិនហើយ។ » ដុងហូ

« បាទបង » និយាយរួចគេក៏ដើរទៅរកអូហ្វីសរបស់ជុងហ្គ្កករួចក៏គួរទ្វារសុំការអនុញ្ញាតពីអ្នកខាងក្នុងដើម្បីចូលទៅបើចូលទៅឆ្កុយៗខ្លាចនាយនិងស្ដីឱ្យថាខ្លួនគ្មានសុជីវធម៌។

តុក...តុក..🚪

« ចូលមក » សំឡេងក្រឡធំអនុញ្ញាតឱ្យអ្នកដែលគួរទ្វារនោះបើកចូលមក..ចំណែកអ្នកខាងក្រៅលើបែបនេះហើយក៏បើកទ្វារចូលមកទាំងក្នុងដៃមានកាន់ប្រអប់អាហារមួយនិងប្រអប់ទឹកដោះគោមួយប្រអប់ផងដែរ។..ក្រាក~~.សំឡេងបើកទ្វារដោយស្នាដៃរបស់នាយតូចគេបើកទ្វារថ្នមៗពេលចូលមកដល់ក៏ឃើញអ្នកជាប្ដីកំពុងតែអង្គុយ។មុខកុំព្យូទ័រដោយមិនដកភ្នែកចេញបន្តិចសោះឡើយ។

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now