ភាគទី:4 លោកប្តីចង់ធ្វើអីអូន☘️

219 31 10
                                    


កាត់មកពេលដែលញាំអាហាររួចរាល់ជីមីនក៏លាថេយ៍វីទៅផ្ទះវិញដូចគ្នា!!!ពេលជីមីនចេញទៅបាត់នាយតូចក៏ដើរមកអង្គុយនិងសាឡុងមើលtvបន្ត...បន្តិចនោះក៏សម្លេងឡានបើកចូលមកប្រាកដណាស់វាជាឡានរបស់ជុងហ្គុកនោះឯង...កំលោះសង្ហារចុះពីរឡានមកទាំងទឹកមុខមាំកែវភ្នែកសម្លឹងទៅក្នុងភូមិគ្រឹះទាំងពិបាកស្មាន

« អ្នកប្រុសត្រឡប់មកវិញហើយមែនទេ... » ម៉ែដោះ

« ក្មេងនោះនៅឯណា » នាយមិនបានឆ្លើយនិងគាត់បែរជាសួររកនាយតូចទៅវិញ

« អ្នកប្រុសតូចកំពុងមើលtvនៅខាងក្នុងច៎ាស » ឮបែបនេះនាយក៏ដើរចូលយ៉ាងប្រញាប់ប្រហែលជាខឹងរឿងដែលកើតឡើងពីថ្ងៃមិញហើយមើលទៅ។បានជាប្រញាប់ប្រញ៉ាល់យ៉ាងនេះ។...ចូលមកដល់ខាងក្នុងនាយកក៏ឃើញថារាងតូចកំពុងតែអង្គុយមើលរឿងយ៉ាងសប្បាយសើចផងយំផងដូចជាគ្មានរឿងអ្វីកើតឡើងយ៉ាងអញ្ចឹង។

« មើលទៅឯងដូចជាសប្បាយដល់ហើយ » ដោយឃើញនាយតូចមិនខ្វាយខ្វល់និងវត្តមានរបស់ខ្លួនបែបនេះគេក៏កើតចិត្តខឹងមកមួយកំរិតទៀត

« អេ៎លោកប្តីត្រឡប់មកវិញហើយមែនទេយ៉ាងម៉េចបាយនៅខាងក្រៅឆ្ងាញ់ដែរឬអត់មានទៅពិនិត្យមើលសុខភាពដែរទេក្រែងរកមានថ្នាំពុលអីនៅក្នុងអាហារដែលលោកប្ដីបានញ៉ាំទៅអូនបារម្ភ » គេមិនបានខ្វល់នឹងសម្ដីគំរោះកម្រើយរបស់អ្នកជាប្ដីឡើយតែបែរជានិយាយសូកសៀតទៅឲ្យវិញម៉ាឆ្ងាញ់ដៃតែម្ដង។យ៉ាងម៉េចបាយក្រៅផ្ទះឆ្ងាញ់ដែរឬអត់ ? តិចរាល់ថ្ងៃក្រោយរត់មករកបាយផ្ទះវិញទៅ

« ឯងនិយាយនេះដូចជាកំពុងប្រមាណជីវិតយើងហើយណា...យើងស៊ីបាយក្រៅវាក៏សុវត្ថិភាពជាងស៊ីបាយជាមួយនឹងឯងដែរក្រែងរកយើងមិនដឹងខ្លួនអីទៅឯងលួចដាក់ថ្នាំសម្លាប់យើងគិតយ៉ាងម៉េចមនុស្សដូចឯងនេះទុកចិត្តមិនបានទេ។ » ជុងហ្គុក

« ហីយ៉ា..លោកប្ដីអូនមានប្រមាថជីវិតបងឯណាអូនគ្រាន់តែបារម្ភតើព្រោះខ្លាចថាបងនឹងមានគ្រោះថ្នាក់ដោយសារស្រីរបស់បងនោះអីបងមិនចំណាំមើលទេភាគច្រើនមនុស្សស្រីដែលយើងយកមកកំដរហើយតែយើងមិនបានផ្គត់ផ្គង់ឲ្យនាងគ្រប់គ្រាន់ហើយបែរជាលួចទាក់ទងអ្នកផ្សេងទៀតចុងក្រោយប្រុសម្នាក់នោះត្រូវផ្សាយនៅក្រោមដៃរបស់ស្រីគេនេះឯងណាដូចជារឿងដែលអូនកំពុងមើលវាអញ្ចឹង » ថេយ៉ុង

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now