ភាគទី:2 សង្ហារទាល់តែចរិតអន់ 🍂

248 37 10
                                    


កាត់មកពេលដែលថេយ៉ុងនិយាយជាមួយថេយ៍វីក៏មានពន្លឺពណ៌សអ្វីម្យ៉ាងមកបាំងមុខគេធ្វើឱ្យងងឹតមើលអ្វីលែងឃើញពេលនោះជាពេលដែលគេបាត់បង់ស្មារតីម្ដងទៀត!!!ក្រោយមកទើបដឹងថាគេបាននៅកន្លែងមួយផ្សេងទៀតតែមិនដឹងជាកន្លែងណានោះទេ។

« ទេខ្ញុំមិនជឿទេ.................» នាយតូចភ្ញាក់មកស្រែកយ៉ាងមួយអស់សំឡេងធ្វើឲ្យអ្នកដែលអង្គុយចាំមើលថែគេទីនោះភ្ញាក់ផ្អើលគ្រប់គ្នា។តើគេនៅទីណាកន្លែងនេះគេមិនធ្លាប់ឃើញពីមុនមកនោះទេមានមនុស្សនៅអង្គុយចាំមើលគេទីនេះទៀត។វាពិតជាប្លែកណាស់។

«  អ្នកប្រុសតូច..អ្នកប្រុសតូច អ្នកប្រុសដឹងខ្លួនហើយមែនទេ !!! ហេតុអីអ្នកប្រុសតូចមើលមុខអ៊ំបែបនេះ » ស្ត្រីវ័យចំណាស់ម្នាក់ក្នុងចំណោមមនុស្សពីរនាក់ទៀតសួរទៅកាន់ថេយ៉ុង!!!ពេលដឹងខ្លួនមកក៏ស្រែកយកតែម្តងតែគេមិនឆ្លើយបែរជាអង្គុយមើលមុខគាត់ដូចមនុស្សមិនដឹងខ្យល់អីទៅវិញ

« អ៊ំជាអ្នកណា » សំណួរហោះចេញពីប្រអប់មាត់របស់នាយតូចសួរទៅកាន់ស្ត្រីវ័យចំណាស់ម្នាក់នោះតើគាត់ជាអ្នកណាស្គាល់ខ្លួនដែរមែនទេថែមទាំងហៅគេថាជាអ្នកប្រុសតូចទៀតផង។

« នេះអ្នកប្រុសមិនចាំអ៊ំទេមែនទេអ៊ំគឺជាម៉ែដោះដែលមើលថែអ្នកប្រុសនៅក្នុងភូមិគ្រឹះនេះ!!!ហើយនាងទាំងពីរនេះជាអ្នកបម្រើរបស់អ្នកប្រុស..នាងខាងនេះឈ្មោះសារ៉ា ឯ នាងឈ្មោះយ៉ូរី!!អ្នកប្រុសចាំបានទេ » គាត់និយាយរៀបរាប់ប្រាប់ទៅកាន់អ្នកដែលអង្គុយនៅលើគ្រែតែធ្វើភ្នែកភ្លឺៗដូចមនុស្សមិនដឹងខ្យល់អី..រីឯអ្នកអង្គុយស្ដាប់វិញឮបែបនេះគាត់នឹកឃើញដើរសំដីរបស់ថេយ៍វីដែលបាននិយាយជាមួយនឹងគេតើវាជាការពិតមែនទេដែលគេមកនៅក្នុងខ្លួនរបស់ថេយ៍វីមែន

« វាជាការពិតឬដែលយើងមកនៅក្នុងខ្លួនរបស់ គីម ថេយ៍វី មនុស្សដែលអ៊ំស្រីម្នាក់នេះនិយាយរៀបរាប់មិញនេះសុទ្ធតែជាឈ្មោះនៅក្នុងរឿងប្រលោមលោកដែលយើងអានតើអញ្ចឹងមានន័យថាយើងពិតជាមកនៅក្នុងខ្លួនរបស់ថេយ៍វីពិតមែន!!!មិនអាចទេយើងត្រូវតែសួរគាត់ឱ្យច្បាស់ទើបបាន » ថេយ៉ុង..អង្គុយគិតក្នុងចិត្តព្រោះតែវាភ្លាមៗពេកធ្វើឱ្យគេទទួលយកមិនបានតើនេះគេពិតជាមកនៅក្នុងខ្លួនរបស់ថេយ៍វីពិតមែនឬគេត្រូវតែសួរអ៊ំស្រីម្នាក់នេះឲ្យបានច្បាស់

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now