ភាគទី:9 យំធ្វើស្អីដេកជាមួយប្តីខ្លួនឯងតើ🔥

272 33 6
                                    


« ខ្ញុំថតបានហើយអ្នកនាង » ប្រុសបិទមុខ

« ធ្វើការបានល្អចាំយើងបាញ់លុយឲ្យឯង » អ្នកម្ខាងទៀតឆ្លើយតបមកទាំងញញឹមគួរឱ្យខ្លាច

« បាទអ្នកនាង »

« ចាំមើលតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលជុងហ្គុកបានឃើញរូបទាំងនេះឯងជាអ្នកចាប់ផ្ដើមមុននោះទេ គីម ថេយ៍វី ឯងហ៊ានវាយយើងចាំមើលយើងសងឯងយ៉ាងម៉េច » និយាយរួចហើយនាងក៏ផ្ញើររូបទាំងនេះទៅឲ្យជុងហ្គុកចាំមើលតើគេនឹងមានប្រតិកម្មបែបណាហើយគេនឹងដាក់ទោសបែបណាទៅកាន់ថេយ៍វី

_______________________

🍃 ផ្ទះអាពាហ៍ពិពាហ៍💒

ជុងហ្គុកបើកឡានទាំងប្រញាប់ប្រញាត្រឡប់មកផ្ទះរបស់ខ្លួនវិញដោយទុកការងារក្នុងក្រុមហ៊ុនឲ្យកូនចៅជាអ្នកធ្វើដោយសារតែបានឃើញរូបដែលណាស៊ីផ្ញើមកឱ្យនាយនេះឯង...ធ្វើឱ្យគេខឹងច្រឡោតភ្លាមៗតែម្ដងក៏ប្រញាប់មករកគេដល់ផ្ទះចង់ដឹងថាគេត្រឡប់មកវិញហើយឬនៅ

« គីម ថេយ៍វី នៅឯណា » ជុងហ្គុក

« គឺ...អ្នកប្រុសតូចនៅក្នុងបន្ទប់របស់គាត់ចា៎ស..អ្នកប្រុសធំ » គ្រាន់តែឮម៉ែដោះនិយាយបែបនេះភ្លាមគេក៏ប្រញាប់ឡើងទៅខាងលើយ៉ាងលឿនដោយមិនមិនបូកបាត់ច្រើនឡើយ

« អ៊ំតើអ្នកប្រុសធំមានរឿងអ្វីទៅមើលទៅដូចជាខឹងដល់ហើយ....មិញនេះខ្ញុំឃើញកែវភ្នែករបស់គាត់ដូចជាចង់ស៊ីសាច់មនុស្សទាំងរស់យ៉ាងអញ្ចឹង » សារ៉ា

« មកសួរយើង..យើងធ្វើម៉េចនិងដឹងទៅបើយើងនៅទីនេះជាមួយនឹងឯងដែរនោះ....បានហើយទៅធ្វើការរបស់នាងទៅប្រយ័ត្នទៅអ្នកប្រុសធំខឹងដោយទាំងឯងម្នាក់ទៀតទៅ » ឮម៉ែដោះនិយាយបែបនេះនាងក៏ប្រញាប់ទៅធ្វើការរបស់ខ្លួនវិញបន្តចំណែកម៉ែដោះវិញកំពុងតែឈរសម្លឹងមើលទៅជាន់លើប្រាកដណាស់និងមានរឿងអ្វីជាក់ជាមិនខាន

∆ ក្រឡែកមកមើលខាងនេះវិញនាយបានឡើងមកដល់បន្ទប់នាយតូចដោយមិនបានគោះទ្វារអ្វីឡើយបើកចូលទាំងកំរាលតែម្ដងធ្វើឱ្យអ្នកដែលអង្គុយតុសំអាងនោះភ្ញាក់មួយទំហឹងតែម្ដង

« នែ៎...វាស្អីហ្នឹងចូលបន្ទប់អ្នកដទៃគ្មានសុជីវធម៌ទេអីដៃរបស់លោកមានទេគោះទ្វារបន្ទប់របស់គេបន្តិចវាស្លាប់ឬពិតជាអត់ច្បាប់ទម្លាប់មែន » ថេយ៉ុង

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now