ភាគទី:27 រីករាយដែលបានស្គាលថេយ៍វី🌿

56 8 2
                                    

ថ្ងៃថ្មី..........

ថ្ងៃចាស់ផ្លាស់ចូលថ្ងៃថ្មី ចំណែកឯចិត្តមនុស្សគឺនៅដដែលមិនផ្លាស់ប្ដូរដូចជាថ្ងៃឡើយ។ រឿងដែលថាយ៉ុងនិយាយនៅថ្ងៃគេនៅតែនិយាយវាដដែលៗថានិងលែងលះជាមួយនិងជុងហ្គុកទោះបីថេយ៍វីមកអង្វរគេយ៉ាងណាក៏ដោយ គេចង់ប្រមាននាយម្តងឲ្យដឹងថាការឈឺចាប់វាយ៉ាងម៉េច!!!! ការដែលស្រលាញ់គេតែម្ខាងវាឈឺចាប់ប៉ុណ្ណាឲ្យនាយបានយល់ខ្លះ តែមើលទៅនាយដូចមិនអើពើសោះរាល់ពេលដែលគេនិយាយពាក្យលែងលះនេះចេញមក

« អាគាត់នេះយ៉ាងម៉េចនិង ក្រែងក្នុងសៀវភៅនិយាយថារៀបការតែមួយខែទេបើគេមិនស្រលាញ់នោះនិងលែងលះវិញតែនេះអត់ទេឡើងបីឆ្នាំទៅហើយ » ថេយ៉ុង អង្គុយកើតទុកមិនសុខចិត្តចំពោះជុងហ្គុកតើគេគិតអីឲ្យប្រាកដមាត់ថាមិនស្រលាញ់តែពេលគេសុំលែងឲ្យទៅរួមរស់ជាមួយមនុស្សស្រីដែលនាយស្រលាញ់បែរជាមិនព្រមលែងទៅវិញ គេពិតជាពិបាកស្មានចិត្តនាយណាស់ម្តងក្តៅម្តងត្រជាក

« ឯងកើតអីនិងថេយ៍វី មុខមិនស្រស់សោះឈ្លោះគ្នាជាមួយជុងហ្គុកទៀតហើយមែនទេ » រីហ្សា ដើរចេញពីរផ្ទះបាយក៏ឃើញថេយ៉ុងអង្គុយធ្វើមុខមិនស្រស់នាងក៏សួរឡើងខ្លាចថាពួកគេឈ្លោះគ្នាទៀតបើតាមមើលក៏ដឹងដែលថាឈ្លោះនោះ ចំណែករឿងនាងជាមួយយ៉ុងជេក៏និយាយគ្នាដាច់ស្រេចរួចអស់ហើយ ពួកគេក៏បន្តចាប់ផ្តើមសារជាថ្មីផងដែល តែម៉ារីហ្សានៅតែបន្តរស់នៅផ្ទះជុងហ្គុកដដែលមិនរើរចេញទេ

« ក៏តិចតួច យើងកំពុងពិបាកចិត្តរឿងសុំលែងលះជាមួយនឹងគេប៉ុន្តែគេបែរជាមិនព្រមទៅវិញ ឯងជួយគិតយើងទៅមើលថាតើគួរធ្វើយ៉ាងម៉េច » ថេយ៉ុង

« ថាម៉េច លែងលះ រឿងដល់ថ្នាក់ហ្នឹងហើយឯងថាតិចតួចទៀតឬការលែងលះមិនមែនជារឿងងាយស្រួលនោះទេឯងគិតមើលឱ្យច្បាស់សិនទៅមុននឹងសម្រេចចិត្តធ្វើអ្វីមួយនេះពួកឯងរៀបការមកជាមួយគ្នាយូរហើយណាមិនមែនសម្រេចចិត្តថាលែងក៏លែងភ្លាមនោះទេ។ » ម៉ារីហ្សា ឮបែបនេះហើយនាងក៏ភ្ញាក់ផ្អើលខ្លះដែលនេះឈ្លោះគ្នាខ្លាំងដល់កម្រិតណាទៅបានឈានដល់ការលែងលះគ្នាបែបនេះ ពីរមុនមកពួកគេគ្រាន់តែឈ្លោះគ្នាបន្តិចក៏បាត់វិញតែនេះអត់ទេ

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now